លូកា 16:10-12

លូកា 16:10-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

អ្នក​ណា​ដែល​ស្មោះ​ត្រង់​ក្នុង​កិច្ច‌ការ​តូច​បំផុត នោះ​ឈ្មោះ​ថា ស្មោះ​ត្រង់​ក្នុង​កិច្ច‌ការ​ធំ ហើយ​អ្នក​ណា​ដែល​ទុច្ចរិត​ក្នុង​កិច្ច‌ការ​តូច​បំផុត នោះ​ក៏​ឈ្មោះ​ថា​ទុច្ចរិត​ក្នុង​កិច្ច‌ការ​ធំ​ដែរ។ ដូច្នេះ បើ​អ្នក​រាល់​គ្នា​មិន​ស្មោះ​ត្រង់​ចំពោះ​ទ្រព្យ​សម្បត្តិ​របស់​លោកីយ៍​ទេ តើ​អ្នក​ណាអាច​ប្រគល់​ទ្រព្យ​សម្បត្តិ​ដ៏ពិត​ប្រាកដ ទុក​នឹង​អ្នក​រាល់​គ្នាបាន? ហើយ​បើ​អ្នក​រាល់​គ្នា​មិន​ស្មោះ​ត្រង់​នឹង​ទ្រព្យ​សម្បត្តិ​អ្នក​ដទៃទេ តើ​អ្នក​ណានឹង​ឲ្យ​អ្វី​ដាច់​ជា​របស់​អ្នក​បាន?

ចែក​រំលែក
អាន លូកា 16

លូកា 16:10-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

អ្នក​ណា​ស្មោះ​ត្រង់​ក្នុង​កិច្ចការ​ដ៏​តូច អ្នក​នោះ​ក៏​ស្មោះ​ត្រង់​ក្នុង​កិច្ចការ​ធំ​ដុំ​ដែរ។ អ្នក​ណា​បោក​បញ្ឆោត​ក្នុង​កិច្ចការ​ដ៏​តូច អ្នក​នោះ​ក៏​តែង​បោក​បញ្ឆោត​ក្នុង​កិច្ចការ​ធំ​ដុំ​ដែរ។ ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​ស្មោះ​ត្រង់​ក្នុង​របៀប​ប្រើ‌ប្រាស់​ទ្រព្យ‌សម្បត្តិ​លោកីយ៍ ដែល​បញ្ឆោត​ចិត្ត​នេះ​ទេ ព្រះ‌ជាម្ចាស់​ក៏​ពុំ​អាច​ប្រគល់​ទ្រព្យ‌សម្បត្តិ​ដ៏​ពិត​ប្រាកដ​មក​អ្នក​រាល់​គ្នា​ដែរ។ ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​ស្មោះ​ត្រង់​នឹង​ទ្រព្យ‌សម្បត្តិ​អ្នក​ដទៃ​ផង ធ្វើ​ម្ដេច​ឲ្យ​ព្រះ‌ជាម្ចាស់​ប្រទាន​ទ្រព្យ‌សម្បត្តិ​ដែល​ព្រះអង្គ​បម្រុង​ទុក​សម្រាប់​អ្នក​រាល់​គ្នា មក​អ្នក​រាល់​គ្នា​បាន!

ចែក​រំលែក
អាន លូកា 16

លូកា 16:10-12

លូកា 16:10-12 គខបលូកា 16:10-12 គខប