លូកា 16:1-2
លូកា 16:1-2 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះយេស៊ូវមានព្រះបន្ទូលទៅពួកសិស្សថា៖ «មានសេដ្ឋីម្នាក់ ដែលគេមកប្តឹងលោក ពីអ្នកមើលខុសត្រូវលើរបស់ទ្រព្យសម្បត្តិរបស់លោកថា អ្នកនោះចាយបង្ហិនបង្ហោចទ្រព្យសម្បត្តិលោកជាច្រើន។ គាត់ក៏ហៅអ្នកនោះមកសួរថា "តើរឿងដែលខ្ញុំបានឮគេនិយាយពីអ្នក នោះយ៉ាងណាដែរ? ចូរយកបញ្ជីពីការចាត់ចែងរបស់អ្នកមកឲ្យខ្ញុំ ព្រោះអ្នកមិនអាចធ្វើជាអ្នកចាត់ការរបស់យើងតទៅទៀតបានទេ"។
លូកា 16:1-2 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់សិស្ស*ថា៖ «មានសេដ្ឋីមួយរូបបានប្រគល់មុខងារឲ្យអ្នកបម្រើម្នាក់មើលខុសត្រូវលើទ្រព្យសម្បត្តិរបស់លោក។ មានគេមកជម្រាបលោកថា អ្នកនោះបានចាយវាយទ្រព្យសម្បត្តិលោកយ៉ាងខ្ជះខ្ជាយ។ សេដ្ឋីក៏ហៅអ្នកមើលខុសត្រូវមកប្រាប់ថា “ចូរគិតបញ្ជីយកមកឲ្យខ្ញុំ អ្នកមិនអាចមើលខុសត្រូវលើទ្រព្យសម្បត្តិខ្ញុំតទៅទៀតឡើយ ព្រោះសេចក្ដីដែលខ្ញុំបានឮគេនិយាយអំពីអ្នក មិនល្អសោះ”។
លូកា 16:1-2 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ទ្រង់ក៏មានបន្ទូលទៅពួកសិស្សថា មានសេដ្ឋីម្នាក់ ដែលគេមកប្តឹងលោក ពីអ្នកត្រួតត្រាលើរបស់ទ្រព្យលោកថា គាត់ចាយបង្ហិនបង្ហោចទ្រព្យសម្បត្តិលោកជាច្រើន លោកក៏ហៅអ្នកនោះមកសួរថា តើរឿងអ្វីដែលអញឮនិយាយពីឯង ចូររៀបរាប់ប្រាប់ពីការឯងត្រួតត្រានោះមកមើល ពីព្រោះឯងនៅត្រួតត្រាការទៀតពុំបានទេ