លូកា 14:1-4
លូកា 14:1-4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
មានថ្ងៃមួយ ជាថ្ងៃសប្ប័ទ ព្រះយេស៊ូវយាងចូលទៅសោយព្រះស្ងោយ នៅផ្ទះមេដឹកនាំរបស់ពួកផារិស៊ីម្នាក់ ហើយពួកគេតាមឃ្លាំមើលព្រះអង្គយ៉ាងដិតដល់។ ពេលនោះ មានមនុស្សកើតទាចម្នាក់ នៅពីមុខព្រះអង្គ។ ព្រះអង្គមានព្រះបន្ទូលសួរពួកអ្នកប្រាជ្ញច្បាប់ និងពួកផារិស៊ីថា៖ «តើមានច្បាប់នឹងមើលឲ្យជា នៅថ្ងៃសប្ប័ទឬទេ?»។ ប៉ុន្តែ គេនៅស្ងៀម ពេលនោះព្រះអង្គហៅគាត់មក ប្រោសគាត់ឲ្យជា រួចឲ្យគាត់ចេញទៅ។
លូកា 14:1-4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
មានថ្ងៃមួយជាថ្ងៃសប្ប័ទ* ព្រះយេស៊ូយាងទៅសោយព្រះស្ងោយនៅផ្ទះរបស់មេដឹកនាំខាងគណៈផារីស៊ី*ម្នាក់ អស់អ្នកដែលនៅផ្ទះនោះតាមឃ្លាំមើលព្រះអង្គ។ មានបុរសម្នាក់កើតទាច ឈរនៅមុខព្រះអង្គ។ ព្រះយេស៊ូមានព្រះបន្ទូលសួរទៅពួកបណ្ឌិតខាងវិន័យ* និងពួកខាងគណៈផារីស៊ី*ថា៖ «តើយើងមានសិទ្ធិមើលអ្នកជំងឺឲ្យជា នៅថ្ងៃសប្ប័ទឬទេ?»។ គេនៅស្ងៀមទាំងអស់គ្នា ព្រះយេស៊ូហៅអ្នកជំងឺមក ហើយប្រោសគាត់ឲ្យជា រួចឲ្យគាត់ត្រឡប់ទៅវិញ។
លូកា 14:1-4 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
មានកាល១ថ្ងៃ ជាថ្ងៃឈប់សំរាក ព្រះយេស៊ូវយាងចូលទៅសោយព្រះស្ងោយ ក្នុងផ្ទះនាម៉ឺនម្នាក់ ដែលជាពួកផារិស៊ី ពួកនោះក៏រិះគន់មើលទ្រង់ គ្រានោះ ឃើញមានមនុស្សកើតទាចម្នាក់ នៅចំពោះទ្រង់ ទ្រង់មានបន្ទូលសួរពួកអ្នកប្រាជ្ញច្បាប់ នឹងពួកផារិស៊ីថា តើមានច្បាប់នឹងមើលឲ្យជា នៅថ្ងៃឈប់សំរាកឬទេ តែគេនៅតែស្ងៀម នោះទ្រង់ក៏យកគាត់មកប្រោសឲ្យជា រួចឲ្យគាត់ទៅវិញ