លេវីវិន័យ 9:22-24

លេវីវិន័យ 9:22-24 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ក្រោយ​ពី​បាន​ថ្វាយ​យញ្ញ‌បូជា​រំដោះ​បាប​តង្វាយ​ដុត​ទាំង​មូល និង​យញ្ញ‌បូជា​មេត្រី‌ភាព ចប់​សព្វ​គ្រប់​ហើយ លោក​អើរ៉ុន​លើក​ដៃ​ជូន​ពរ​ប្រជា‌ជន រួច​ចុះ​មក​វិញ។ លោក​ម៉ូសេ និង​លោក​អើរ៉ុន នាំ​គ្នា​ចូល​ក្នុង​ពន្លា​ជួប​ព្រះ‌អម្ចាស់ រួច​ចេញ​មក​វិញ ជូន​ពរ​ប្រជា‌ជន។ ពេល​នោះ សិរី‌រុងរឿង​របស់​ព្រះ‌អម្ចាស់​លេច​មក​ឲ្យ​ប្រជា‌ជន​ទាំង​មូល​ឃើញ គឺ​មាន​ភ្លើង​ចេញ​ពី​ព្រះ‌អម្ចាស់​ឆេះ​តង្វាយ​ដុត​ទាំង​មូល និង​ដុំ​ខ្លាញ់ នៅ​លើ​អាសនៈ។ ពេល​ប្រជា‌ជន​ទាំង​មូល​ឃើញ​ដូច្នេះ ពួក​គេ​បន្លឺ​សំឡេង​អបអរ‌សាទរ រួច​ក្រាប​ចុះ​ឱន​មុខ​ដល់​ដី។

ចែក​រំលែក
អាន លេវីវិន័យ 9