លេវីវិន័យ 8:30
លេវីវិន័យ 8:30 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
រួចលោកម៉ូសេក៏យកប្រេងលាប និងឈាមខ្លះដែលនៅលើអាសនាទៅប្រោះលើលោកអើរ៉ុន លើសម្លៀកបំពាក់របស់លោក ព្រមទាំងលើពួកកូនលោក និងសម្លៀកបំពាក់របស់ពួកកូននោះផង ហើយញែកលោកអើរ៉ុន និងសម្លៀកបំពាក់លោក ព្រមទាំងពួកកូនលោក និងសម្លៀកបំពាក់របស់គេចេញជាបរិសុទ្ធទាំងអស់។
លេវីវិន័យ 8:30 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកម៉ូសេយកប្រេងសម្រាប់ធ្វើពិធីតែងតាំង និងឈាមខ្លះនៅលើអាសនៈ ប្រោះលើលោកអើរ៉ុន ព្រមទាំងសម្លៀកបំពាក់របស់លោក ហើយប្រោះលើកូនៗរបស់លោកអើរ៉ុន ព្រមទាំងសម្លៀកបំពាក់របស់ពួកគេ។ ធ្វើរបៀបនេះ លោកញែកលោកអើរ៉ុន និងកូនប្រុសរបស់លោក រួមទាំងសម្លៀកបំពាក់របស់ពួកគេ ឲ្យទៅជាវិសុទ្ធ។
លេវីវិន័យ 8:30 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រួចម៉ូសេក៏យកប្រេងលាប នឹងឈាមខ្លះដែលនៅលើអាសនាទៅប្រោះលើអើរ៉ុន លើសំលៀកបំពាក់របស់លោក ព្រមទាំងលើពួកកូនលោក នឹងសំលៀកបំពាក់របស់ពួកកូននោះផង ហើយញែកអើរ៉ុននឹងសំលៀកបំពាក់លោក ព្រមទាំងពួកកូនលោក នឹងសំលៀកបំពាក់របស់គេចេញជាបរិសុទ្ធទាំងអស់។