លេវីវិន័យ 7:1-7

លេវីវិន័យ 7:1-7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នេះ​ជា​របៀប​ថ្វាយ​តង្វាយ​ដោយ​ព្រោះ​ការ​រំលង ជា​របស់​បរិសុទ្ធ​បំផុត គឺ​ត្រូវ​សម្លាប់​សត្វ​ដែល​ត្រូវ​ថ្វាយ​ដោយ​ព្រោះ​ការ​រំលង​នោះ នៅ​ត្រង់​កន្លែង​ដែល​សម្លាប់​តង្វាយ​ដុត​ដែរ ត្រូវ​យក​ឈាម​ទៅ​ប្រោះ​នៅ​ជុំ​វិញ​លើ​អាសនា។ ត្រូវ​ថ្វាយ​ខ្លាញ់​ទាំង​អស់ គឺ​កន្ទុយ និង​ខ្លាញ់​ដែល​រុំ​អាការៈ​ខាង​ក្នុង ព្រម​ទាំង​អង្គញ់​ទាំង​ពីរ និង​ខ្លាញ់​ដែល​នៅ​ជាប់​នឹង​អង្គញ់​នោះ​ខាង​ចង្កេះ ហើយ​ស្រទាប់​នៅ​លើ​ថ្លើម ដែល​ត្រូវ​យក​ចេញ​ជា​មួយ​អង្គញ់​ផង។ រួច​សង្ឃ​ត្រូវ​ដុត​ថ្វាយ​នៅ​លើ​អាសនា ទុក​ជា​តង្វាយ​ដុត​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា នេះ​ហើយ​ជា​តង្វាយ​សម្រាប់​ថ្វាយ ដោយ​ព្រោះ​ការ​រំលង។ អស់​ទាំង​ប្រុសៗ​ក្នុង​ពួក​សង្ឃ ត្រូវ​បរិ‌ភោគ​តង្វាយ​នោះ នៅ​ត្រង់​កន្លែង​បរិសុទ្ធ នេះ​ហើយ​ជា​របស់​បរិសុទ្ធ​បំផុត។ ឯ​តង្វាយ​ដែល​ថ្វាយ​ដោយ​ព្រោះ​ការ​រំលង​នេះ ក៏​ដូច​ជា​តង្វាយ​លោះ​បាប​ដែរ មាន​របៀប​តែ​មួយ​សម្រាប់​តង្វាយ​ទាំង​ពីរ​យ៉ាង សង្ឃ​ណា​ដែល​ជា​អ្នក​ថ្វាយ​ឲ្យ​ធួន​នឹង​បាប សង្ឃ​នោះ​ត្រូវ​បាន​តង្វាយ​នោះ។

ចែក​រំលែក
អាន លេវីវិន័យ 7

លេវីវិន័យ 7:1-7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

«នេះ​ជា​ក្រឹត្យ‌វិន័យ​ស្ដី​អំពី​យញ្ញ‌បូជា​លោះ​បាប គឺ​ជា​យញ្ញ‌បូជា​ដ៏វិសុទ្ធ*​បំផុត។ ចូរ​ចាក់​ក​សត្វ ដែល​ត្រូវ​ថ្វាយ​ជា​យញ្ញ‌បូជា​លោះ​បាប នៅ​កន្លែង​ដែល​គេ​ចាក់​ក​សត្វ សម្រាប់​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល រួច​ប្រោះ​ឈាម​សត្វ​នោះ​ទៅ​លើ​ជ្រុង​ទាំង​បួន​របស់​អាសនៈ។ គេ​ថ្វាយ​ខ្លាញ់​ទាំង​អស់ កន្ទុយ និង​ខ្លាញ់​ដែល​ជាប់​ពោះ‌វៀន ក្រលៀន​ទាំង​ពីរ និង​ខ្លាញ់​ដែល​ជាប់​ក្រលៀន​រហូត​ដល់​ចង្កេះ ព្រម​ទាំង​អ្វីៗ​ជាប់​នឹង​ថ្លើម ដែល​គេ​ផ្ដាច់​ចេញ​មក​ជា​មួយ​ក្រលៀន។ លោក​បូជា‌ចារ្យ​ដុត​ចំណែក​ទាំង​នោះ​លើ​អាសនៈ ជា​តង្វាយ​ដុត នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់។ នេះ​ជា​យញ្ញ‌បូជា​លោះ​បាប។ ក្នុង​ក្រុម​គ្រួសារ​របស់​បូជា‌ចារ្យ មាន​តែ​ប្រុសៗ​ប៉ុណ្ណោះ​ដែល​មាន​សិទ្ធិ​បរិភោគ​សាច់​នេះ។ គេ​ត្រូវ​បរិភោគ​សាច់​នេះ​នៅ​កន្លែង​ដ៏​សក្ការៈ ព្រោះ​ជា​តង្វាយ​ដ៏វិសុទ្ធ​បំផុត។ ក្រឹត្យ‌វិន័យ​ទាំង​ប៉ុន្មាន​ស្ដី​អំពី​យញ្ញ‌បូជា​លោះ​បាប ក៏​ដូច​ក្រឹត្យ‌វិន័យ​ស្ដី​អំពី​យញ្ញ‌បូជា​រំដោះ​បាប​ដែរ។ សាច់​របស់​សត្វ​ត្រូវ​បាន​ជា​ចំណែក​របស់​បូជា‌ចារ្យ ដែល​ធ្វើ​ពិធី​រំដោះ​បាប»។

ចែក​រំលែក
អាន លេវីវិន័យ 7

លេវីវិន័យ 7:1-7 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នេះ​ជា​របៀប​ដង្វាយ ដែល​ថ្វាយ​ដោយ​ព្រោះ​ការ​រំលង ជា​របស់​បរិសុទ្ធ​បំផុត គឺ​ត្រូវ​សំឡាប់​ដង្វាយ​ដែល​ថ្វាយ​ដោយ​ព្រោះ​ការ​រំលង​នោះ នៅ​ត្រង់​កន្លែង​ដែល​សំឡាប់​ដង្វាយ​ដុត​ដែរ ត្រូវ​យក​ឈាម​ទៅ​ប្រោះ​នៅ​ជុំវិញ​លើ​អាសនា ហើយ​ត្រូវ​ថ្វាយ​ខ្លាញ់​ទាំង​អស់ គឺ​កន្ទុយ នឹង​ខ្លាញ់​ដែល​រុំ​អាការៈ​ខាង​ក្នុង ព្រម​ទាំង​អង្គញ់​ទាំង​២ នឹង​ខ្លាញ់​ដែល​នៅ​ជាប់​នឹង​អង្គញ់​នោះ​ខាង​ចង្កេះ ហើយ​ស្រទាប់​នៅ​លើ​ថ្លើម ដែល​ត្រូវ​យក​ចេញ​ជា​មួយ​នឹង​អង្គញ់​ផង រួច​ត្រូវ​ឲ្យ​សង្ឃ​ដុត​ថ្វាយ​នៅ​លើ​អាសនា ទុក​ជា​ដង្វាយ​ដុត​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា នេះ​ហើយ​ជា​ដង្វាយ​សំរាប់​ថ្វាយ ដោយ​ព្រោះ​ការ​រំលង អស់​ទាំង​ប្រុសៗ​ក្នុង​ពួក​សង្ឃ ត្រូវ​បរិភោគ​ដង្វាយ​នោះ នៅ​ត្រង់​កន្លែង​បរិសុទ្ធ នេះ​ហើយ​ជា​របស់​បរិសុទ្ធ​បំផុត ឯ​ដង្វាយ​ដែល​ថ្វាយ​ដោយ​ព្រោះ​ការ​រំលង​នេះ ក៏​ដូច​ជា​ដង្វាយ​លោះ​បាប​ដែរ មាន​របៀប​តែ​១ សំរាប់​ដង្វាយ​ទាំង​២​យ៉ាង ឯ​សង្ឃ​ណា​ដែល​ជា​អ្នក​ថ្វាយ​ឲ្យ​ធួន​នឹង​បាប សង្ឃ​នោះ​ត្រូវ​បាន​ដង្វាយ​នោះ​ឯង

ចែក​រំលែក
អាន លេវីវិន័យ 7