លេវីវិន័យ 5:14-16

លេវីវិន័យ 5:14-16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «បើ​អ្នក​ណា​ប្រព្រឹត្ត​រំលង​ច្បាប់ ដោយ​ធ្វើ​បាប​ចំពោះ​របស់​បរិសុទ្ធ​របស់​ព្រះ‌យេហូវ៉ា ដោយ​ឥត​បាន​ដឹង នោះ​ត្រូវ​នាំ​យក​តង្វាយ​ដែល​សម្រាប់​ការ​រំលង​មក​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា គឺ​ជា​ចៀម​ឈ្មោល​មួយ​ឥត‌ខ្ចោះ​ពី​ហ្វូង​សត្វ តាម​ដែល​គិត​ថ្លៃ​ប្រាក់ ជា​ប្រាក់​សេកែល​ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធ សម្រាប់​ជា​តង្វាយ​ដែល​ថ្វាយ​ដោយ​ព្រោះ​ការ​ប្រព្រឹត្ត​រំលង។ ហើយ​ត្រូវ​សង​តាម​តម្លៃ​ចំពោះ​របស់​បរិសុទ្ធ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​រំលង​នោះ ព្រម​ទាំង​ថែម​មួយ​ភាគ​ប្រាំ​ផង ប្រគល់​ទៅ​ឲ្យ​សង្ឃ ហើយ​សង្ឃ​ត្រូវ​ថ្វាយ​ចៀម​ឈ្មោល​នោះ​ទុក​ជា​តង្វាយ​ដែល​ថ្វាយ​ដោយ​ព្រោះ​ការ​រំលង ដើម្បី​ឲ្យ​ធួន​នឹង​បាប​របស់​អ្នក​នោះ រួច​នឹង​បាប​រួច​ចាក​ទោស​ហើយ។

ចែក​រំលែក
អាន លេវីវិន័យ 5

លេវីវិន័យ 5:14-16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ប្រសិន​បើ​នរណា​ម្នាក់​ប្រព្រឹត្ត​អំពើ​បាប​ដោយ​អចេតនា គឺ​បំពាន​លើ​ក្រឹត្យ‌វិន័យ​ស្ដី​អំពី​វត្ថុ​សក្ការៈ​ដែល​ត្រូវ​ថ្វាយ​ព្រះ‌អម្ចាស់ នោះ​គាត់​ត្រូវ​នាំ​យក​ចៀម​ឈ្មោល​មួយ​ដ៏​ល្អ​ឥត​ខ្ចោះ ពី​ហ្វូង​សត្វ​របស់​ខ្លួន​មក​ថ្វាយ​ព្រះអង្គ ដើម្បី​រំដោះ​ខ្លួន​ឲ្យ​រួច​ពី​បាប។ សត្វ​នោះ​ត្រូវ​មាន​តម្លៃ​គិត​តាម​ប្រាក់​ដែល​គេ​ប្រើ​នៅ​ក្នុង​ទីសក្ការៈ។ ម្យ៉ាង​ទៀត អ្នក​នោះ​ត្រូវ​តែ​សង​វត្ថុ​សក្ការៈ​ដែល​ខ្លួន​បាន​យក​ទៅ​ជូន​បូជា‌ចារ្យ​វិញ ដោយ​បន្ថែម​មួយ​ភាគ​ប្រាំ​នៃ​តម្លៃ​វត្ថុ​នោះ​ផង។ លោក​បូជា‌ចារ្យ​ធ្វើ​ពិធី​រំដោះ​បាប​ឲ្យ​គាត់ ដោយ​យក​ចៀម​ឈ្មោល​ទៅ​ធ្វើ​យញ្ញ‌បូជា​លោះ​បាប ហើយ​ព្រះ‌ជាម្ចាស់​នឹង​អត់‌ទោស​ឲ្យ​គាត់។

ចែក​រំលែក
អាន លេវីវិន័យ 5

លេវីវិន័យ 5:14-16 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ទៅ​ម៉ូសេ​ថា បើ​អ្នក​ណា​ប្រព្រឹត្ត​រំលង​ច្បាប់ ដោយ​ធ្វើ​បាប​ចំពោះ​របស់​បរិសុទ្ធ​នៃ​ព្រះ‌យេហូវ៉ា ដោយ​ឥត​បាន​ដឹង នោះ​ត្រូវ​នាំ​យក​ដង្វាយ​ដែល​សំរាប់​ការ​រំលង​មក​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា គឺ​ជា​ចៀម​ឈ្មោល​១​ឥត‌ខ្ចោះ​ពី​ហ្វូង​សត្វ តាម​ដែល​គិត​ថ្លៃ​ប្រាក់ ជា​ប្រាក់​រៀល​ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធ សំរាប់​ជា​ដង្វាយ​ដែល​ថ្វាយ​ដោយ​ព្រោះ​ការ​ប្រព្រឹត្ត​រំលង ហើយ​ត្រូវ​សង​តាម​ដំឡៃ​ចំពោះ​របស់​បរិសុទ្ធ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​រំលង​នោះ ព្រម​ទាំង​ថែម​១​ភាគ​ក្នុង​៥​ផង ប្រគល់​ទៅ​ឲ្យ​សង្ឃ ហើយ​ត្រូវ​ឲ្យ​សង្ឃ​ថ្វាយ​ចៀម​ឈ្មោល​នោះ​ទុក​ជា​ដង្វាយ​ដែល​ថ្វាយ​ដោយ​ព្រោះ​ការ​រំលង ដើម្បី​ឲ្យ​ធួន​នឹង​បាប​របស់​អ្នក​នោះ រួច​នឹង​បាប​រួច​ចាក​ទោស​ហើយ។

ចែក​រំលែក
អាន លេវីវិន័យ 5