លេវីវិន័យ 4:22-31

លេវីវិន័យ 4:22-31 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

បើ​នាម៉ឺន​ណា​មួយ​ធ្វើ​បាប​ឥត​បាន​ដឹង ដោយ​រំលង​បទ​ណា​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ខ្លួន​បាន​ហាម‌ប្រាម​មិន​ឲ្យ​ធ្វើ ហើយ​មាន​ទោស​ដូច្នោះ ប្រសិន‌បើ​អ្នក​ណា​ប្រាប់​ឲ្យ​លោក​ជ្រាប​ពី​បាប​ដែល​បាន​ប្រព្រឹត្ត​ហើយ នោះ​លោក​ត្រូវ​នាំ​យក​ពពែ​ឈ្មោល​មួយ ដែល​ឥត​ខ្ចោះ មក​សម្រាប់​ជា​តង្វាយ​របស់​ខ្លួន រួច​ដាក់​ដៃ​លើ​ក្បាល​ពពែ​នោះ ហើយ​សម្លាប់​នៅ​កន្លែង​ដែល​គេ​តែង​សម្លាប់​សត្វ សម្រាប់​ជា​តង្វាយ​ដុត​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ទៅ នេះ​ហើយ​ជា​តង្វាយ​លោះ​បាប។ សង្ឃ​ត្រូវ​យក​ឈាម​នៃ​តង្វាយ​លោះ​បាប​នោះ​ដោយ​ម្រាម​ដៃ ទៅ​ប្រឡាក់​នៅ​ស្នែង​អាសនា​តង្វាយ​ដុត ហើយ​ចាក់​ឈាម​ទាំង​អស់​នៅ​ត្រង់​ជើង​អាសនា​តង្វាយ​ដុត​នោះ។ ខ្លាញ់​ទាំង​ប៉ុន្មាន ត្រូវ​ដុត​នៅ​លើ​អាសនា ដូច​ជា​ខ្លាញ់​របស់​យញ្ញ‌បូជា​ដែល​សម្រាប់​ជា​តង្វាយ​មេត្រី​ដែរ ហើយ​សង្ឃ​ត្រូវ​ថ្វាយ​ឲ្យ​ធួន​ចំពោះ​បាប​ដែល​លោក​បាន​ធ្វើ នោះ​លោក​នឹង​បាន​រួច​ពី​ទោស​ហើយ។ បើ​អ្នក​ស្រុក​ណា​មួយ​ធ្វើ​បាប​ឥត​បាន​ដឹង ដោយ​រំលង​បទ​ណា​ដែល​ព្រះ‌យេហូវ៉ា​បាន​ហាម‌ប្រាម​មិន​ឲ្យ​ធ្វើ ហើយ​មាន​ទោស​ដូច្នោះ ប្រសិន‌បើ​អ្នក​ណា​ប្រាប់​ឲ្យ​គេ​ដឹង​ពី​បាប​ដែល​បាន​ប្រព្រឹត្ត​ហើយ នោះ​ត្រូវ​នាំ​ពពែ​ញី​មួយ​ដែល​ឥត​ខ្ចោះ​មក សម្រាប់​ជា​តង្វាយ ដោយ​ព្រោះ​បាប​ដែល​ខ្លួន​បាន​ធ្វើ រួច​ដាក់​ដៃ​លើ​ក្បាល​នៃ​តង្វាយ​លោះ​បាប​នោះ ហើយ​សម្លាប់​ត្រង់​កន្លែង​តង្វាយ​ដុត។ សង្ឃ​ត្រូវ​យក​ឈាម​ដោយ​ម្រាម​ដៃ​ទៅ​ប្រឡាក់​នៅ​ស្នែង​អាសនា​តង្វាយ​ដុត ហើយ​ចាក់​ឈាម​ទាំង​អស់​ត្រង់​ជើង​អាសនា។ ខ្លាញ់​ទាំង​ប៉ុន្មាន​ត្រូវ​យក​ចេញ ដូច​ជា​យក​ចេញ​ពី​យញ្ញ‌បូជា ដែល​សម្រាប់​ជា​តង្វាយ​មេត្រី​ដែរ រួច​សង្ឃ​ត្រូវ​ដុត​នៅ​លើ​អាសនា ទុក​ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះ‌យេហូវ៉ា សង្ឃ​ត្រូវ​ថ្វាយ​ឲ្យ​ធួន​នឹង​អ្នក​នោះ ដូច្នេះ អ្នក​នោះ​នឹង​រួច​ចាក​ទោស​ហើយ ។

ចែក​រំលែក
អាន លេវីវិន័យ 4

លេវីវិន័យ 4:22-31 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

«ប្រសិន​បើ​មេ​ដឹក​នាំ​ណា​មួយ​ប្រព្រឹត្ត​អំពើ​បាប​ដោយ​អចេតនា គឺ​ប្រព្រឹត្ត​អំពើ​ណា​មួយ​រំលោភ​លើ​បទ‌បញ្ជា​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​គាត់ ដែល​បណ្ដាល​ឲ្យ​ខ្លួន​មាន​ទោស នៅ​ពេល​គាត់​ដឹង​ពី​កំហុស​របស់​ខ្លួន​ហើយ នោះ​គាត់​ត្រូវ​យក​ពពែ​ឈ្មោល​មួយ​ល្អ​ឥត​ខ្ចោះ មក​ថ្វាយ​ព្រះ‌អម្ចាស់។ គាត់​ដាក់​ដៃ​លើ​ក្បាល​ពពែ​ឈ្មោល​នោះ ហើយ​ចាក់​ក​វា​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ត្រង់​កន្លែង​ដែល​គេ​ចាក់​ក​សត្វ សម្រាប់​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល។ នេះ​ជា​យញ្ញ‌បូជា​រំដោះ​បាប។ លោក​បូជា‌ចារ្យ​យក​ម្រាម​ដៃ​ជ្រលក់​ក្នុង​ឈាម​សត្វ ដែល​ថ្វាយ​ជា​យញ្ញ‌បូជា​រំដោះ​បាប ហើយ​លាប​ឈាម​នោះ​លើ​ស្នែង​អាសនៈ សម្រាប់​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល រួច​លោក​យក​ឈាម​ទៅ​ចាក់​ត្រង់​ជើង​អាសនៈ​នោះ។ លោក​ដុត​ខ្លាញ់​ទាំង​អស់​នៅ​លើ​អាសនៈ ដូច​លោក​ដុត​ខ្លាញ់​របស់​សត្វ​ដែល​ថ្វាយ​ជា​យញ្ញ‌បូជា​មេត្រី‌ភាព​ដែរ។ លោក​បូជា‌ចារ្យ​ធ្វើ​ពិធី​នេះ ដើម្បី​រំដោះ​បាប​មេ​ដឹក​នាំ ហើយ​គាត់​ក៏​បាន​រួច​ពី​បាប»។ ប្រសិន​បើ​ប្រជា‌ជន​ណា​ម្នាក់​ប្រព្រឹត្ត​អំពើ​បាប​ដោយ​អចេតនា គឺ​ប្រព្រឹត្ត​អំពើ​ណា​មួយ​រំលោភ​លើ​បទ‌បញ្ជា​របស់​ព្រះ‌អម្ចាស់ ដែល​បណ្ដាល​ឲ្យ​ខ្លួន​មាន​ទោស នៅ​ពេល​គាត់​ដឹង​ពី​កំហុស​របស់​ខ្លួន​ហើយ នោះ​គាត់​ត្រូវ​យក​ពពែ​ញី​មួយ​ល្អ​ឥត​ខ្ចោះ មក​ថ្វាយ​ព្រះ‌អម្ចាស់ ដើម្បី​សូម​ឲ្យ​រួច​ពី​បាប។ គាត់​ដាក់​ដៃ​លើ​ក្បាល​សត្វ ដែល​ត្រូវ​ថ្វាយ​ជា​យញ្ញ‌បូជា​រំដោះ​បាប រួច​ចាក់​ក​វា នៅ​ត្រង់​កន្លែង​គេ​ចាក់​ក​សត្វ សម្រាប់​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល។ លោក​បូជា‌ចារ្យ​យក​ម្រាម​ដៃ​ជ្រលក់​ក្នុង​ឈាម​របស់​សត្វ ហើយ​លាប​ឈាម​នោះ​លើ​ស្នែង​អាសនៈ សម្រាប់​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល រួច​លោក​យក​ឈាម​ទាំង​អស់​ទៅ​ចាក់​ត្រង់​ជើង​អាសនៈ​នោះ។ លោក​ពន្លះ​ខ្លាញ់​ទាំង​អស់​របស់​ពពែ​ញី ដូច​គេ​ពន្លះ​ខ្លាញ់​របស់​សត្វ​ដែល​ថ្វាយ​ជា​យញ្ញ‌បូជា​មេត្រី‌ភាព​ដែរ។ លោក​ដុត​ខ្លាញ់​ទាំង​នោះ​នៅ​លើ​អាសនៈ ធ្វើ​ឲ្យ​មាន​ក្លិន​ឈ្ងុយ ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់។ លោក​បូជា‌ចារ្យ​ធ្វើ​ពិធី​នេះ ដើម្បី​រំដោះ​បាប​របស់​អ្នក​នោះ ហើយ​គាត់​ក៏​បាន​រួច​ពី​បាប។

ចែក​រំលែក
អាន លេវីវិន័យ 4

លេវីវិន័យ 4:22-31 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

បើ​នាម៉ឺន​ណា​មួយ​ធ្វើ​បាប​ឥត​បាន​ដឹង ដោយ​រំលង​បទ​ណា ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ខ្លួន ទ្រង់​ហាម‌ប្រាម​មិន​ឲ្យ​ធ្វើ ហើយ​មាន​ទោស​ដូច្នោះ បើ​សិន​ជា​អ្នក​ណា​ប្រាប់​ឲ្យ​លោក​ជ្រាប​ពី​បាប​ដែល​បាន​ប្រព្រឹត្ត​ហើយ នោះ​លោក​ត្រូវ​នាំ​យក​ពពែ​ឈ្មោល​១ ដែល​ឥត​ខ្ចោះ មក​សំរាប់​ជា​ដង្វាយ​របស់​ខ្លួន រួច​ដាក់​ដៃ​លើ​ក្បាល​ពពែ​នោះ ហើយ​សំឡាប់​នៅ​កន្លែង​ដែល​គេ​តែង​សំឡាប់​សត្វ សំរាប់​ជា​ដង្វាយ​ដុត​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ទៅ នេះ​ហើយ​ជា​ដង្វាយ​លោះ​បាប ត្រូវ​ឲ្យ​សង្ឃ​យក​ឈាម​នៃ​ដង្វាយ​លោះ​បាប​នោះ ដោយ​ម្រាម​ដៃ ទៅ​ប្រឡាក់​នៅ​ស្នែង​អាសនា​ដង្វាយ​ដុត ហើយ​ចាក់​ឈាម​ទាំង​អស់​នៅ​ត្រង់​ជើង​អាសនា​ដង្វាយ​ដុត​នោះ ឯ​ខ្លាញ់​ទាំង​ប៉ុន្មាន នោះ​ត្រូវ​ដុត​នៅ​លើ​អាសនា ដូច​ជា​ខ្លាញ់​របស់​យញ្ញ‌បូជា​ដែល​សំរាប់​ជា​ដង្វាយ​មេត្រី​ដែរ ហើយ​ត្រូវ​ឲ្យ​សង្ឃ​ថ្វាយ​ឲ្យ​ធួន​ចំពោះ​បាប​ដែល​លោក​បាន​ធ្វើ នោះ​លោក​នឹង​បាន​រួច​ចាក​ទោស​ហើយ។ ឬ​បើ​អ្នក​ស្រុក​ណា​មួយ​ធ្វើ​បាប​ឥត​បាន​ដឹង ដោយ​រំលង​បទ​ណា ដែល​ព្រះ‌យេហូវ៉ា​បាន​ហាម‌ប្រាម​មិន​ឲ្យ​ធ្វើ ហើយ​មាន​ទោស​ដូច្នោះ បើ​សិន​ជា​អ្នក​ណា​ប្រាប់​ឲ្យ​គេ​ដឹង​ពី​បាប​ដែល​បាន​ប្រព្រឹត្ត​ហើយ នោះ​ត្រូវ​នាំ​ពពែ​ញី​១​ដែល​ឥត​ខ្ចោះ​មក សំរាប់​ជា​ដង្វាយ ដោយ​ព្រោះ​បាប​ដែល​ខ្លួន​បាន​ធ្វើ រួច​ដាក់​ដៃ​លើ​ក្បាល​នៃ​ដង្វាយ​លោះ​បាប​នោះ ហើយ​សំឡាប់​ត្រង់​កន្លែង​ដង្វាយ​ដុត នោះ​ត្រូវ​ឲ្យ​សង្ឃ​យក​ឈាម ដោយ​ម្រាម​ដៃ ទៅ​ប្រឡាក់​នៅ​ស្នែង​អាសនា​ដង្វាយ​ដុត ហើយ​ចាក់​ឈាម​ទាំង​អស់​ត្រង់​ជើង​អាសនា ឯ​ខ្លាញ់​ទាំង​ប៉ុន្មាន នោះ​ត្រូវ​យក​ចេញ ដូច​ជា​យក​ចេញ​ពី​យញ្ញ‌បូជា ដែល​សំរាប់​ជា​ដង្វាយ​មេត្រី​ដែរ រួច​ត្រូវ​ឲ្យ​សង្ឃ​ដុត​នៅ​លើ​អាសនា ទុក​ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះ‌យេហូវ៉ា ត្រូវ​ឲ្យ​សង្ឃ​ថ្វាយ​ឲ្យ​ធួន​នឹង​អ្នក​នោះ ដូច្នេះ អ្នក​នោះ​នឹង​រួច​ចាក​ទោស​ហើយ។

ចែក​រំលែក
អាន លេវីវិន័យ 4