លេវីវិន័យ 26:27-30
លេវីវិន័យ 26:27-30 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
បើដូច្នេះហើយ អ្នករាល់គ្នានៅតែមិនព្រមស្តាប់តាមយើង គឺនៅតែដើរទាស់ទទឹងនឹងយើងតទៅទៀត នោះយើងនឹងដើរទាស់ទទឹងនឹងអ្នករាល់គ្នា ដោយសេចក្ដីក្រោធ ហើយវាយផ្ចាលប្រាំពីរដងលើសទៅទៀត ដោយព្រោះអំពើបាបរបស់អ្នក។ អ្នករាល់គ្នានឹងបរិភោគទាំងកូនប្រុស កូនស្រីរបស់អ្នកផង។ យើងនឹងបំផ្លាញអស់ទាំងទីខ្ពស់របស់អ្នក និងគាស់រំលំរូបព្រះអាទិត្យរបស់អ្នក ព្រមទាំងបោះខ្មោចអ្នករាល់គ្នាទៅលើរូបព្រះរបស់អ្នកទាំងនោះដែរ ហើយចិត្តយើងនឹងខ្ពើមអ្នករាល់គ្នា។
លេវីវិន័យ 26:27-30 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ទោះបីយ៉ាងនេះក្ដី បើអ្នករាល់គ្នាមិនព្រមស្ដាប់យើង ហើយមានចិត្តមានះប្រឆាំងនឹងយើង យើងក៏ប្រឆាំងនឹងអ្នករាល់គ្នាវិញយ៉ាងខ្លាំងដែរ។ យើងនឹងវាយប្រដៅអ្នករាល់គ្នាប្រាំពីរដងខ្លាំងជាង ព្រោះតែអំពើបាបដែលអ្នករាល់គ្នាប្រព្រឹត្ត។ អ្នករាល់គ្នានឹងបរិភោគសាច់កូនប្រុសកូនស្រីរបស់ខ្លួន។ យើងនឹងកម្ទេចកន្លែងសក្ការៈរបស់អ្នករាល់គ្នានៅតាមទួលខ្ពស់ៗ យើងនឹងផ្ដួលរំលំបង្គោលសក្ការៈរបស់អ្នករាល់គ្នា យើងនឹងឲ្យសាកសពរបស់អ្នករាល់គ្នា ដួលដេកជាមួយកម្ទេចរូបព្រះក្លែងក្លាយរបស់អ្នករាល់គ្នា។ ហើយយើងឃ្លាតចេញពីអ្នករាល់គ្នា។
លេវីវិន័យ 26:27-30 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
បើយ៉ាងដូច្នេះហើយ ឯងរាល់គ្នានៅតែមិនព្រមស្តាប់តាមអញ គឺនៅតែដើរទាស់ទទឹងនឹងអញតទៅទៀត នោះអញនឹងដើរទាស់ទទឹងនឹងឯងរាល់គ្នា ដោយសេចក្ដីក្រោធ ហើយនឹងវាយផ្ចាល៧ដងលើសទៅទៀត ដោយព្រោះអំពើបាបរបស់ឯង ឯងរាល់គ្នានឹងបរិភោគទាំងកូនប្រុស កូនស្រីរបស់ឯងផង អញនឹងបំផ្លាញអស់ទាំងទីខ្ពស់របស់ឯង ហើយនឹងគាស់រំលំរូបព្រះអាទិត្យរបស់ឯង ព្រមទាំងបោះខ្មោចឯងរាល់គ្នាទៅលើរូបព្រះរបស់ឯងទាំងនោះដែរ ហើយចិត្តអញនឹងខ្ពើមឯងរាល់គ្នា