លេវីវិន័យ 25:8-11
លេវីវិន័យ 25:8-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
«អ្នករាល់គ្នាត្រូវរាប់ឆ្នាំសប្ប័ទប្រាំពីរដង គឺប្រាំពីរឆ្នាំប្រាំពីរដង ដើម្បីឲ្យបានគ្រប់សែសិបប្រាំបួនឆ្នាំ។ ពេលនោះ ត្រូវផ្លុំត្រែឲ្យឮរំពង នៅថ្ងៃទីដប់ ក្នុងខែទីប្រាំពីរ ដែលត្រូវនឹងថ្ងៃបុណ្យរំដោះបាប ត្រូវផ្លុំត្រែឲ្យឮពាសពេញក្នុងស្រុករបស់អ្នកទាំងមូល។ អ្នករាល់គ្នាត្រូវញែកឆ្នាំទីហាសិបនោះទុកជាបរិសុទ្ធ ហើយប្រកាសសេរីភាពដល់មនុស្សទាំងអស់នៅក្នុងស្រុក ឆ្នាំនោះជាឆ្នាំប្រោសលោះដល់អ្នករាល់គ្នា អ្នករាល់គ្នានឹងត្រឡប់ទៅនៅលើដីកម្មសិទ្ធិរបស់អ្នករាល់គ្នារៀងខ្លួន ហើយត្រឡប់ទៅជួបជុំញាតិសន្តានរបស់ខ្លួនវិញ។ ឆ្នាំទីហាសិបនោះនឹងបានជាឆ្នាំប្រោសលោះដល់អ្នករាល់គ្នា ក្នុងឆ្នាំនោះ អ្នកមិនត្រូវសាបព្រោះ ឬច្រូតកាត់មួរស្រូវដែលដុះ ឬបេះផ្លែទំពាំងបាយជូរដែលមិនបានលួសកាត់ឡើយ។
លេវីវិន័យ 25:8-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
«ចូររាប់ឆ្នាំសប្ប័ទប្រាំពីរដង គឺប្រាំពីរឆ្នាំប្រាំពីរដង សរុបទាំងអស់សែសិបប្រាំបួនឆ្នាំ។ នៅខែទីប្រាំពីរ ថ្ងៃទីដប់ ត្រូវផ្លុំស្នែង និងស្រែកយ៉ាងរំពងពាសពេញស្រុកទាំងមូល ព្រោះជាថ្ងៃរំដោះបាប។ អ្នករាល់គ្នាត្រូវចាត់ទុកឆ្នាំទីហាសិបនោះជាឆ្នាំដ៏វិសុទ្ធ ត្រូវប្រកាសសេរីភាពនៅក្នុងស្រុកទាំងមូល។ ឆ្នាំនោះត្រូវមានឈ្មោះថា “ឆ្នាំមេត្តាករុណា”។ ពេលនោះ ម្នាក់ៗវិលត្រឡប់ទៅកាន់ស្រុកភូមិ ទៅជួបជុំនឹងអំបូររបស់អ្នករាល់គ្នាវិញ។ ឆ្នាំទីហាសិប ជាឆ្នាំមេត្តាករុណានោះ អ្នករាល់គ្នាមិនត្រូវសាបព្រោះ ឬច្រូតកាត់ភោគផលដុះពីគ្រាប់ដែលធ្លាក់ទៅលើដី កាលពីរដូវចម្រូតមុនឡើយ ហើយក៏មិនត្រូវបេះផ្លែទំពាំងបាយជូរ ដែលអ្នករាល់គ្នាទុកចោលនោះដែរ។
លេវីវិន័យ 25:8-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ត្រូវឲ្យឯងរាប់ឆ្នាំឈប់សំរាក៧ដង គឺជា៧ឆ្នាំ៧ដង ត្រូវឲ្យរំលងពេលឆ្នាំឈប់សំរាកអស់៧ ឲ្យបានគ្រប់៤៩ឆ្នាំ រួចត្រូវចាត់ចែងទៅផ្លុំត្រែឲ្យឮរំពង នៅថ្ងៃ១០ ក្នុងខែអស្សុជ ដែលត្រូវនឹងថ្ងៃបុណ្យធួននឹងបាបត្រូវឲ្យគេផ្លុំ នៅពេញក្នុងស្រុកឯង ត្រូវឲ្យឯងរាល់គ្នាញែកឆ្នាំទី៥០នោះទុកជាបរិសុទ្ធ ព្រមទាំងប្រកាសប្រាប់សេចក្ដីប្រោសលែងបាវបំរើ ដល់មនុស្សទាំងអស់នៅពេញក្នុងស្រុកផង ឆ្នាំនោះជាឆ្នាំសោមនស្ស ដល់ឯងរាល់គ្នាដែលឯងនឹងត្រឡប់ទៅ នៅឯដីរបស់ឯងរាល់គ្នារៀបខ្លួនបាន ហើយនឹងត្រឡប់ទៅនៅនឹងញាតិសន្តានរបស់ខ្លួនវិញ ឆ្នាំទី៥០នោះនឹងបានជាឆ្នាំសោមនស្សដល់ឯងរាល់គ្នា ក្នុងឆ្នាំនោះ មិនត្រូវឲ្យឯងសាបព្រោះ ឬច្រូតកាត់មួរស្រូវដែលដុះឯង ឬបេះផ្លែទំពាំងបាយជូរដែលមិនបានលួសកាត់ឡើយ