លេវីវិន័យ 24:10-11
លេវីវិន័យ 24:10-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នៅគ្រានោះ មានកូនប្រុសរបស់ស្ត្រីសាសន៍អ៊ីស្រាអែលម្នាក់ ដែលឪពុកជាសាសន៍អេស៊ីព្ទ បានចេញទៅកណ្ដាលជំនុំពួកកូនចៅអ៊ីស្រាអែល ឈ្លោះគ្នានឹងសាសន៍អ៊ីស្រាអែលម្នាក់នៅក្នុងជំរំ កូនរបស់ស្ត្រីសាសន៍អ៊ីស្រាអែលនោះក៏ប្រមាថដល់ព្រះនាមនៃព្រះ ព្រមទាំងជេរប្រទេចផង ដូច្នេះ គេនាំមកឯលោកម៉ូសេ។ ម្តាយរបស់អ្នកនោះ ឈ្មោះសឡូមិត ជាកូនឌីបរី ក្នុងកុលសម្ព័ន្ធដាន់។
លេវីវិន័យ 24:10-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
មានស្ត្រីម្នាក់ជាជនជាតិអ៊ីស្រាអែល មានប្ដីជនជាតិអេស៊ីប ហើយបានកូនប្រុសមួយ។ កូនប្រុសនោះចេញទៅក្នុងចំណោមជនជាតិអ៊ីស្រាអែល ហើយឈ្លោះគ្នាជាមួយជនជាតិអ៊ីស្រាអែល នៅក្នុងជំរំ។ កូនប្រុសរបស់ស្ត្រីនោះបានប្រមាថព្រះនាមព្រះជាម្ចាស់ ព្រមទាំងដាក់បណ្ដាសាព្រះអង្គទៀតផង។ គេក៏នាំអ្នកនោះមកជួបលោកម៉ូសេ។ ម្ដាយរបស់អ្នកនោះឈ្មោះនាងសឡូមីត ជាកូនរបស់ឌីបរី ក្នុងកុលសម្ព័ន្ធដាន់។
លេវីវិន័យ 24:10-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នៅគ្រានោះ មានកូនប្រុសរបស់ស្ត្រីសាសន៍អ៊ីស្រាអែលម្នាក់ ដែលឪពុកជាសាសន៍អេស៊ីព្ទ បានចេញទៅកណ្តាលជំនុំពួកកូនចៅអ៊ីស្រាអែល ឈ្លោះគ្នានឹងមនុស្សសាសន៍អ៊ីស្រាអែលម្នាក់នៅក្នុងទីដំឡើងត្រសាល កូនរបស់ស្ត្រីសាសន៍អ៊ីស្រាអែលនោះក៏ប្រមាថដល់ព្រះនាមនៃព្រះ ព្រមទាំងជេរប្រទេចផង ដូច្នេះគេនាំមកឯម៉ូសេ (ឯម្តាយរបស់អ្នកនោះ ឈ្មោះសឡូមិត ជាកូនឌីបរី ក្នុងពូជអំបូរដាន់)