លេវីវិន័យ 23:4-8 - Compare All Versions

លេវីវិន័យ 23:4-8 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)

បុណ្យ​ដ៏​សំខាន់ៗ​របស់​ព្រះ‌អម្ចាស់ ដែល​អ្នក​រាល់​គ្នា​ត្រូវ​កំណត់​ពេល​ជួប‌ជុំ​គ្នា​ថ្វាយ‌បង្គំ​ព្រះអង្គ មាន​ដូច​ត​ទៅ: នៅ​ខែ​ទី​មួយ ថ្ងៃ​ទី​ដប់‌បួន ក្រោយ​ពេល​ថ្ងៃ​លិច ជា​បុណ្យ​ចម្លង*​ថ្វាយ​ព្រះ‌អម្ចាស់។ នៅ​ថ្ងៃ​ទី​ដប់‌ប្រាំ ក្នុង​ខែ​ដដែល​នោះ ជា​បុណ្យ​នំប៉័ង​ឥត​មេ​ថ្វាយ​ព្រះ‌អម្ចាស់។ អ្នក​រាល់​គ្នា​ត្រូវ​បរិភោគ​នំប៉័ង​ឥត​មេ​ចំនួន​ប្រាំ‌ពីរ​ថ្ងៃ។ នៅ​ថ្ងៃ​ទី​មួយ ត្រូវ​ជួប‌ជុំ​គ្នា​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់ កុំ​ធ្វើ​ការ​អ្វី​នឿយ‌ហត់​នៅ​ថ្ងៃ​នោះ​ឡើយ។ អ្នក​រាល់​គ្នា​ត្រូវ​យក​តង្វាយ​ដុត​មក​ថ្វាយ​ព្រះ‌អម្ចាស់ ចំនួន​ប្រាំ‌ពីរ​ថ្ងៃ។ នៅ​ថ្ងៃ​ទី​ប្រាំ‌ពីរ ត្រូវ​ជួប‌ជុំ​គ្នា​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់ គឺ​មិន​ត្រូវ​ធ្វើ​ការ​អ្វី​នឿយ‌ហត់​នៅ​ថ្ងៃ​នោះ​ឡើយ»។

ចែក​រំលែក
លេវីវិន័យ 23 គខប

លេវីវិន័យ 23:4-8 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)

ឯ​បុណ្យ​ទាំង​ប៉ុន្មាន​នៃ​ព្រះ‌យេហូវ៉ា ជា​ថ្ងៃ​ប្រជុំ​ជំនុំ​បរិសុទ្ធ ដែល​ឯង​រាល់​គ្នា​ត្រូវ​ប្រកាស​ប្រាប់​នៅ​ពេល​កំណត់​នោះ​ដូច្នេះ គឺ​នៅ​ថ្ងៃ​១៤​ក្នុង​ខែ​ចេត្រចាប់​តាំង​ពី​ល្ងាច​រហូត​ដល់​ខួប​វិញ នោះ​ជា​ថ្ងៃ​បុណ្យ​រំលង​ផង​ព្រះ‌យេហូវ៉ា ហើយ​នៅ​ថ្ងៃ​១៥​ក្នុង​ខែ​នោះ​ឯង ជា​បុណ្យ​នំបុ័ង​ឥត​ដំបែ​ផង​ព្រះ‌យេហូវ៉ា ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​បរិភោគ​នំបុ័ង​ឥត​ដំបែ​គ្រប់​៧​ថ្ងៃ នៅ​ថ្ងៃ​ដំបូង ត្រូវ​ឲ្យ​ប្រជុំ​ជំនុំ​បរិសុទ្ធ មិន​ត្រូវ​ធ្វើ​ការ​រក​ស៊ី​ឡើយ តែ​ឯង​រាល់​គ្នា​ត្រូវ​ថ្វាយ​ដង្វាយ​ដុត​ដល់​ព្រះ‌យេហូវ៉ា​គ្រប់​៧​ថ្ងៃ ដល់​ថ្ងៃ​ទី​៧ នោះ​ជា​ថ្ងៃ​ប្រជុំ​ជំនុំ​បរិសុទ្ធ មិន​ត្រូវ​ធ្វើ​ការ​រក​ស៊ី​ឡើយ។

ចែក​រំលែក
លេវីវិន័យ 23 ពគប

លេវីវិន័យ 23:4-8 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)

បុណ្យ​ទាំង​ប៉ុន្មាន​នៃ​ព្រះ‌យេហូវ៉ា ជា​ថ្ងៃ​ប្រជុំ​ជំនុំ​បរិសុទ្ធ ដែល​អ្នក​រាល់​គ្នា​ត្រូវ​ប្រកាស​ប្រាប់​នៅ​ពេល​កំណត់​នោះ​ដូច្នេះ គឺ​នៅ​ថ្ងៃ​ដប់បួន​ក្នុង​ខែ​ទី​មួយ ចាប់​ពី​ល្ងាច​រហូត​ដល់​ខួប​វិញ នោះ​ជា​ថ្ងៃ​បុណ្យ​រំលង​ថ្វាយ​ព្រះ‌យេហូវ៉ា ហើយ​នៅ​ថ្ងៃ​ដប់ប្រាំ​ក្នុង​ខែ​នោះ​ដែរ ជា​បុណ្យ​នំបុ័ង​ឥត​ដំបែ​របស់​ព្រះ‌យេហូវ៉ា អ្នក​រាល់​គ្នា​ត្រូវ​បរិ‌ភោគ​នំបុ័ង​ឥត​ដំបែ​គ្រប់​ប្រាំពីរ​ថ្ងៃ។ នៅ​ថ្ងៃ​ដំបូង ត្រូវ​ឲ្យ​ប្រជុំ​ជំនុំ​បរិសុទ្ធ មិន​ត្រូវ​ធ្វើ​ការ​រក​ស៊ី​ឡើយ។ តែ​អ្នក​រាល់​គ្នា​ត្រូវ​ថ្វាយ​តង្វាយ​ដុត​ដល់​ព្រះ‌យេហូវ៉ា​គ្រប់​ប្រាំពីរ​ថ្ងៃ ដល់​ថ្ងៃ​ទី​ប្រាំពីរ នោះ​ជា​ថ្ងៃ​ប្រជុំ​ជំនុំ​បរិសុទ្ធ មិន​ត្រូវ​ធ្វើ​ការ​រក​ស៊ី​ឡើយ»។