លេវីវិន័យ 23:15-16
លេវីវិន័យ 23:15-16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
«ចាប់ពីក្រោយថ្ងៃសប្ប័ទនោះ គឺពីថ្ងៃដែលអ្នករាល់គ្នាបានយកកណ្ដាប់មកថ្វាយជាតង្វាយគ្រវី នោះត្រូវរាប់ពេញជាប្រាំពីរថ្ងៃឈប់សម្រាក។ ត្រូវតែរាប់ទៅដល់ថ្ងៃក្រោយថ្ងៃសប្ប័ទទីប្រាំពីរនោះ គឺទាំងអស់ត្រូវជាហាសិបថ្ងៃ នោះអ្នករាល់គ្នាត្រូវថ្វាយតង្វាយម្សៅជាថ្មីទៀតដល់ព្រះយេហូវ៉ា។
លេវីវិន័យ 23:15-16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ចាប់ពីថ្ងៃដែលអ្នករាល់គ្នាលើកកណ្ដាប់ស្រូវថ្វាយព្រះអម្ចាស់ គឺថ្ងៃបន្ទាប់ពីថ្ងៃសប្ប័ទ ត្រូវកំណត់ពេលពេញប្រាំពីរអាទិត្យ។ អ្នករាល់គ្នាត្រូវគិតហាសិបថ្ងៃ រហូតដល់ថ្ងៃបន្ទាប់ពីថ្ងៃសប្ប័ទទីប្រាំពីរ ថ្ងៃនោះត្រូវយកតង្វាយពីស្រូវថ្មីមកថ្វាយព្រះអម្ចាស់។
លេវីវិន័យ 23:15-16 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រួចចាប់តាំងពីថ្ងៃក្រោយថ្ងៃឈប់សំរាកនោះ គឺពីថ្ងៃដែលឯងរាល់គ្នាបានយកកណ្តាប់ មកថ្វាយជាដង្វាយគ្រវី នោះត្រូវរាប់ពេញជា៧ថ្ងៃឈប់សំរាក ត្រូវតែរាប់ទៅដល់ថ្ងៃក្រោយថ្ងៃឈប់សំរាកទី៧នោះ គឺទាំងអស់ត្រូវជា៥០ថ្ងៃ នោះត្រូវឲ្យឯងរាល់គ្នាថ្វាយដង្វាយម្សៅជាថ្មីទៀតដល់ព្រះយេហូវ៉ា