លេវីវិន័យ 19:9-10
លេវីវិន័យ 19:9-10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កាលណាអ្នករាល់គ្នាច្រូតចម្រូតនៅស្រែ នោះមិនត្រូវច្រូតឲ្យដល់កៀនដីរបស់អ្នកទាំងអស់ទេ ក៏មិនត្រូវសន្សំរើសកួរស្រូវដែលបានជ្រុះនោះផង ហើយក៏មិនត្រូវសន្សំបេះផ្លែទំពាំងបាយជូរ ឬរើសផ្លែដែលជ្រុះនៅចម្ការរបស់អ្នកដែរ ត្រូវទុកសម្រាប់ឲ្យអស់អ្នកក្រ និងអស់អ្នកស្នាក់វិញ យើងនេះគឺយេហូវ៉ា ជាព្រះរបស់អ្នករាល់គ្នា។
លេវីវិន័យ 19:9-10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពេលណាអ្នករាល់គ្នាច្រូតស្រូវ នៅក្នុងស្រុករបស់អ្នករាល់គ្នា កុំច្រូតរហូតដល់ភ្លឺស្រែឡើយ ហើយក៏កុំរើសកួរស្រូវដែលជ្រុះដែរ។ មិនត្រូវបេះផ្លែទំពាំងបាយជូរ ដែលនៅសេសសល់ក្នុងចម្ការរបស់អ្នកឲ្យសោះ ហើយផ្លែដែលជ្រុះលើដីក៏មិនត្រូវរើសដែរ គឺត្រូវទុកឲ្យជនទុគ៌ត និងជនបរទេសរើសបរិភោគ។ យើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា។
លេវីវិន័យ 19:9-10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កាលណាឯងរាល់គ្នាច្រូតចំរូតនៅស្រែ នោះមិនត្រូវច្រូតឲ្យដល់កៀនដីរបស់ឯងទាំងអស់ទេ ក៏មិនត្រូវសន្សំរើសគួរស្រូវដែលបានជ្រុះនោះផង ហើយក៏មិនត្រូវសន្សំបេះផ្លែទំពាំងបាយជូរ ឬរើសផ្លែដែលជ្រុះនៅចំការរបស់ឯងដែរ ត្រូវទុកសំរាប់ឲ្យពួកអ្នកក្រ នឹងពួកអ្នកស្នាក់វិញ អញនេះគឺយេហូវ៉ា ជាព្រះនៃឯងរាល់គ្នា។