លេវីវិន័យ 19:33-34
លេវីវិន័យ 19:33-34 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ប្រសិនបើមានជនបរទេសមករស់នៅក្នុងស្រុកជាមួយអ្នករាល់គ្នា កុំជិះជាន់គេឡើយ។ ចូរប្រព្រឹត្តចំពោះជនបរទេសដែលស្នាក់នៅជាមួយអ្នករាល់គ្នា ដូចប្រព្រឹត្តចំពោះអ្នកដែលជាម្ចាស់ស្រុកដែរ។ ត្រូវស្រឡាញ់ជនបរទេសនោះឲ្យបានដូចស្រឡាញ់ខ្លួនអ្នក ដ្បិតអ្នករាល់គ្នាក៏ធ្លាប់រស់ជាជនបរទេស នៅស្រុកអេស៊ីបដែរ។ យើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា។
លេវីវិន័យ 19:33-34 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
បើមានមនុស្សប្រទេសក្រៅណាមកស្នាក់នៅក្នុងស្រុកជាមួយអ្នក នោះកុំឲ្យធ្វើបាបគេឡើយ។ ឯអ្នកប្រទេសក្រៅដែលមកស្នាក់នៅក្នុងពួកអ្នករាល់គ្នា នោះត្រូវទុកដូចជាកើតនៅស្រុកអ្នកវិញ ហើយត្រូវស្រឡាញ់គេដូចជាខ្លួនអ្នក ដ្បិតអ្នករាល់គ្នាពីដើមក៏ជាអ្នកស្នាក់នៅក្នុងស្រុកអេស៊ីព្ទដែរ យើងនេះគឺព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា។
លេវីវិន័យ 19:33-34 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ប្រសិនបើមានជនបរទេសមករស់នៅក្នុងស្រុកជាមួយអ្នករាល់គ្នា កុំជិះជាន់គេឡើយ។ ចូរប្រព្រឹត្តចំពោះជនបរទេសដែលស្នាក់នៅជាមួយអ្នករាល់គ្នា ដូចប្រព្រឹត្តចំពោះអ្នកដែលជាម្ចាស់ស្រុកដែរ។ ត្រូវស្រឡាញ់ជនបរទេសនោះឲ្យបានដូចស្រឡាញ់ខ្លួនអ្នក ដ្បិតអ្នករាល់គ្នាក៏ធ្លាប់រស់ជាជនបរទេស នៅស្រុកអេស៊ីបដែរ។ យើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា។
លេវីវិន័យ 19:33-34 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
បើមានមនុស្សប្រទេសក្រៅណាមកស្នាក់នៅក្នុងស្រុកជាមួយនឹងឯង នោះកុំឲ្យធ្វើបាបគេឡើយ ឯអ្នកប្រទេសក្រៅដែលមកស្នាក់នៅក្នុងពួកឯងរាល់គ្នា នោះត្រូវទុកដូចជាកើតនៅស្រុកឯងវិញ ហើយត្រូវស្រឡាញ់គេដូចជាខ្លួនឯងដែរ ដ្បិតឯងរាល់គ្នាពីដើមក៏ជាអ្នកស្នាក់នៅក្នុងស្រុកអេស៊ីព្ទដែរ អញនេះគឺព្រះយេហូវ៉ា ជាព្រះនៃឯងរាល់គ្នា។