លេវីវិន័យ 19:17-18
លេវីវិន័យ 19:17-18 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
អ្នករាល់គ្នាមិនត្រូវមានចិត្តស្អប់ដល់បងប្អូនអ្នកឡើយ ក៏កុំឲ្យខាននឹងបន្ទោសដល់អ្នកជិតខាងអ្នកដែរ ដើម្បីកុំឲ្យជាប់មានបាបដោយព្រោះគេ។ មិនត្រូវសងសឹក ឬចងគំនុំគុំគួននឹងពួកកូនចៅរបស់សាសន៍អ្នកឡើយ គឺត្រូវស្រឡាញ់អ្នកជិតខាងរបស់អ្នកដូចខ្លួនអ្នកវិញ យើងនេះជាព្រះយេហូវ៉ា។
លេវីវិន័យ 19:17-18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
មិនត្រូវមានចិត្តស្អប់បងប្អូនរបស់អ្នក តែត្រូវយកចិត្តទុកដាក់ស្ដីបន្ទោសជនរួមជាតិរបស់អ្នក ធ្វើដូច្នេះ អ្នកនឹងមិនរួមគំនិតជាមួយអ្នកនោះ ក្នុងការប្រព្រឹត្តអំពើបាបឡើយ។ កុំសងសឹកឲ្យសោះ ហើយក៏មិនត្រូវចងគំនុំនឹងជនរួមឈាមរបស់អ្នកដែរ។ ចូរស្រឡាញ់អ្នកដទៃឲ្យបានដូចស្រឡាញ់ខ្លួនឯង។ យើងជាព្រះអម្ចាស់។
លេវីវិន័យ 19:17-18 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
មិនត្រូវមានចិត្តស្អប់ដល់បងប្អូនឯងឡើយ ក៏កុំឲ្យខាននឹងបន្ទោសដល់អ្នកជិតខាងឯងដែរ ដើម្បីកុំឲ្យជាប់មានបាបដោយព្រោះគេ មិនត្រូវសងសឹក ឬចងគំនុំគុំគួននឹងពួកកូនចៅរបស់សាសន៍ឯងឡើយ គឺត្រូវឲ្យស្រឡាញ់អ្នកជិតខាងដូចខ្លួនឯងវិញ អញនេះជាព្រះយេហូវ៉ា។