លេវីវិន័យ 19:15 - Compare All Versions

លេវីវិន័យ 19:15 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)

ពេល​វិនិច្ឆ័យ​ទោស កុំ​កាត់​ក្ដី​ដោយ​អយុត្តិធម៌ កុំ​រើស​មុខ​នរណា​ឲ្យ​សោះ គឺ​កុំ​យោគ‌យល់​អ្នក​តូច ឬ​អ្នក​ធំ តែ​ត្រូវ​វិនិច្ឆ័យ​ឲ្យ​ជន​រួម​ជាតិ​របស់​អ្នក​ដោយ​យុត្តិធម៌។

ចែក​រំលែក
លេវីវិន័យ 19 គខប

លេវីវិន័យ 19:15 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)

មិន​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ប្រព្រឹត្ត​ទុច្ចរិត ក្នុង​រឿង​ក្តី​ឡើយ ក៏​មិន​ត្រូវ​យល់​មុខ​ខាង​ឯ​អ្នក​តូច ឬ​ខ្លាច​អ្នក​ធំ​ដែរ គឺ​ត្រូវ​ឲ្យ​ជំនុំ​ជំរះ​អ្នក​ជិត​ខាង​ឯង​ដោយ​សុចរិត​វិញ

ចែក​រំលែក
លេវីវិន័យ 19 ពគប

លេវីវិន័យ 19:15 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)

អ្នក​រាល់​គ្នា​មិន​ត្រូវ​ប្រព្រឹត្ត​ទុច្ចរិត​ក្នុង​រឿង​ក្តី​ឡើយ ក៏​មិន​ត្រូវ​យល់​មុខ​ខាង​អ្នក​តូច ឬ​ខ្លាច​អ្នក​ធំ​ដែរ គឺ​ត្រូវ​ជំនុំ​ជម្រះ​អ្នក​ជិត​ខាង​អ្នក​ដោយ​សុចរិត។