លេវីវិន័យ 18:1-5

លេវីវិន័យ 18:1-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌យេហូវ៉ា​បង្គាប់​លោក​ម៉ូសេ ឲ្យ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថា៖ «យើង​នេះ​គឺ​ជា​យេហូវ៉ា ជា​ព្រះ​របស់​អ្នក​រាល់​គ្នា អ្នក​រាល់​គ្នា​មិន​ត្រូវ​ប្រព្រឹត្ត​តាម​អំពើ​ដែល​គេ​ធ្វើ​នៅ​ស្រុក​អេស៊ីព្ទ ជា​ស្រុក​ដែល​អ្នក​រាល់​គ្នា​បាន​អាស្រ័យ​នៅ​នោះ​ឡើយ ក៏​មិន​ត្រូវ​ប្រព្រឹត្ត​តាម​អំពើ​ដែល​គេ​ធ្វើ​នៅ​ស្រុក​កាណាន ជា​ស្រុក​ដែល​យើង​នាំ​អ្នក​រាល់​គ្នា​ទៅ​នៅ​នោះ​ដែរ កុំ​ឲ្យ​ដើរ​តាម​របៀប​របស់​គេ​ឲ្យ​សោះ។ អ្នក​រាល់​គ្នា​ត្រូវ​រក្សា​បញ្ញត្តិ​របស់​យើង ហើយ​កាន់​តាម​អស់​ទាំង​ច្បាប់​របស់​យើង​វិញ ដើម្បី​នឹង​ប្រព្រឹត្ត​តាម យើង​នេះ​គឺ​យេហូវ៉ា ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។ ដូច្នេះ អ្នក​រាល់​គ្នា​ត្រូវ​កាន់​តាម​អស់​ទាំង​ច្បាប់ និង​បញ្ញត្តិ​ទាំង​ប៉ុន្មាន​របស់​យើង បើ​អ្នក​ណា​កាន់​តាម នោះ​នឹង​រស់​នៅ​ដោយ‌សារ​សេចក្ដី​ទាំង​នោះ​ឯង យើង​នេះ​គឺ​ជា​ព្រះ‌យេហូវ៉ា។

ចែក​រំលែក
អាន លេវីវិន័យ 18

លេវីវិន័យ 18:1-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ប្រាប់​ជន‌ជាតិ​អ៊ីស្រា‌អែល​ដូច​ត​ទៅ: យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។ អ្នក​រាល់​គ្នា​មិន​ត្រូវ​ប្រព្រឹត្ត​ដូច​ជន‌ជាតិ​អេស៊ីប​ធ្លាប់​ប្រព្រឹត្ត នៅ​ក្នុង​ស្រុក​ដែល​អ្នក​រាល់​គ្នា​ធ្លាប់​រស់​នៅ ហើយ​ក៏​មិន​ត្រូវ​ប្រព្រឹត្ត​ដូច​ជន‌ជាតិ​កាណាន​នៅ​ក្នុង​ស្រុក ដែល​យើង​នាំ​អ្នក​រាល់​គ្នា​ចូល​ទៅ​រស់​នៅ​ដែរ។ កុំ​កាន់​តាម​ច្បាប់​របស់​ពួក​គេ។ អ្នក​រាល់​គ្នា​ត្រូវ​ប្រព្រឹត្ត​តាម​វិន័យ ហើយ​កាន់​តាម​ច្បាប់​របស់​យើង។ យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។ អ្នក​រាល់​គ្នា​ត្រូវ​កាន់​តាម​ច្បាប់ និង​វិន័យ​ទាំង​ប៉ុន្មាន​របស់​យើង។ អ្នក​ប្រតិបត្តិ​តាម​នឹង​មាន​ជីវិត ដោយ‌សារ​ច្បាប់ និង​វិន័យ​ទាំង​នោះ។ យើង​ជា​ព្រះ‌អម្ចាស់។

ចែក​រំលែក
អាន លេវីវិន័យ 18

លេវីវិន័យ 18:1-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ម៉ូសេ ឲ្យ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល​ថា អញ​នេះ​គឺ​ជា​យេហូវ៉ា ជា​ព្រះ​នៃ​ឯង​រាល់​គ្នា មិន​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ប្រព្រឹត្ត​តាម​អំពើ​ដែល​គេ​ធ្វើ​នៅ​ស្រុក​អេស៊ីព្ទ ជា​ស្រុក​ដែល​ឯង​រាល់​គ្នា​បាន​អាស្រ័យ​នោះ​នៅ​ឡើយ ក៏​មិន​ត្រូវ​ឲ្យ​ប្រព្រឹត្ត​តាម​អំពើ​ដែល​គេ​ធ្វើ​នៅ​ស្រុក​កាណាន ជា​ស្រុក​ដែល​អញ​នាំ​ឯង​រាល់​គ្នា​ទៅ​នៅ​នោះ​ដែរ កុំ​ឲ្យ​ដើរ​តាម​របៀប​របស់​គេ​ឲ្យ​សោះ ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​រក្សា​បញ្ញត្ត​របស់​អញ ហើយ​កាន់​តាម​អស់​ទាំង​ច្បាប់​របស់​អញ​វិញ ដើម្បី​នឹង​ប្រព្រឹត្ត​តាម អញ​នេះ គឺ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង​រាល់​គ្នា ដូច្នេះ ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​កាន់​តាម​អស់​ទាំង​ច្បាប់ នឹង​បញ្ញត្ត​ទាំង​ប៉ុន្មាន​របស់​អញ បើ​អ្នក​ណា​កាន់​តាម នោះ​នឹង​រស់​នៅ​ដោយ‌សារ​សេចក្ដី​ទាំង​នោះ​ឯង អញ​នេះ​គឺ​ជា​ព្រះ‌យេហូវ៉ា។

ចែក​រំលែក
អាន លេវីវិន័យ 18