លេវីវិន័យ 15:19-27
លេវីវិន័យ 15:19-27 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
បើស្ត្រីណាធ្លាក់ឈាមដោយមានរដូវ នោះត្រូវនៅជាមិនស្អាតអស់ប្រាំពីរថ្ងៃ អ្នកណាដែលប៉ះនាង នោះត្រូវនៅជាមិនស្អាតរហូតដល់ល្ងាច។ គ្រប់ទាំងដំណេកណាដែលនាងដេកនៅក្នុងកាលដែលមិនស្អាត ហើយគ្រប់របស់អ្វីនាងបានអង្គុយចុះ ក៏ត្រូវរាប់ជាមិនស្អាតដែរ។ អ្នកណាដែលពាល់គ្រែរបស់នាង នោះត្រូវបោកសម្លៀកបំពាក់ខ្លួន ហើយងូតទឹកចេញ រួចនៅជាមិនស្អាតរហូតដល់ល្ងាច ហើយអ្នកណាដែលពាល់របស់អ្វីដែលនាងបានអង្គុយ នោះត្រូវបោកសម្លៀកបំពាក់ខ្លួន ហើយងូតទឹកចេញ រួចនៅជាមិនស្អាតរហូតដល់ល្ងាច បើមានអ្វីនៅលើគ្រែ ឬនៅលើរបស់ណាដែលនាងបានអង្គុយ ហើយអ្នកណាទៅប៉ះពាល់ នោះត្រូវនៅជាមិនស្អាតរហូតដល់ល្ងាច។ បើមានបុរសណាទៅរួមដំណេកនឹងនាង ហើយសេចក្ដីស្មោកគ្រោករបស់នាងក៏សៅហ្មងដល់ខ្លួន អ្នកនោះត្រូវស្មោកគ្រោកអស់ប្រាំពីរថ្ងៃ ហើយគ្រប់ទាំងដំណេកដែលបុរសនោះដេកនៅ ក៏ស្មោកគ្រោកដែរ។ បើស្ត្រីណាធ្លាក់ឈាមជាយូរថ្ងៃខុសរដូវ ឬបើធ្លាក់ឈាមមកហួសរដូវ នោះនាងត្រូវជាមិនស្អាតរាល់តែថ្ងៃដែលធ្លាក់ឈាមស្មោកគ្រោកនោះមក ដូចជានៅវេលាដែលមានរដូវដែរ ដ្បិតនាងមិនស្អាតហើយ គ្រប់ទាំងដំណេកណាដែលនាងដេកនៅ ក្នុងវេលាដែលធ្លាក់ឈាម នោះត្រូវទុកដូចជាដំណេកដែលនាងដេក ក្នុងកាលដែលមានរដូវដែរ ហើយគ្រប់ទាំងរបស់អ្វីដែលនាងអង្គុយចុះ នោះត្រូវជាមិនស្អាត ដូចជាសេចក្ដីស្មោកគ្រោកនៅរដូវនាងដែរ បើអ្នកណាប៉ះពាល់នឹងរបស់ណាមួយនោះ អ្នកនោះក៏មិនស្អាតដែរ ត្រូវឲ្យបោកសម្លៀកបំពាក់ខ្លួន ហើយងូតទឹកចេញ រួចនៅជាមិនស្អាតរហូតដល់ល្ងាច។
លេវីវិន័យ 15:19-27 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
«កាលណាស្ត្រីម្នាក់ធ្លាក់ឈាម ដោយមានរដូវ នាងត្រូវនៅក្នុងភាពមិនបរិសុទ្ធ អស់រយៈពេលប្រាំពីរថ្ងៃ។ អ្នកដែលប៉ះនាងនឹងទៅជាមិនបរិសុទ្ធរហូតដល់ល្ងាច។ ពេលមានរដូវនោះគ្រែដែលនាងដេក ឬកៅអីដែលនាងអង្គុយ ក៏ទៅជាមិនបរិសុទ្ធដែរ។ អ្នកដែលប៉ះនឹងគ្រែនោះត្រូវតែបោកសម្លៀកបំពាក់ ព្រមទាំងលាងសម្អាតខ្លួនប្រាណ ហើយស្ថិតនៅក្នុងភាពមិនបរិសុទ្ធរហូតដល់ល្ងាច។ អ្នកប៉ះនឹងកៅអីដែលនាងបានអង្គុយត្រូវតែបោកសម្លៀកបំពាក់ ព្រមទាំងលាងសម្អាតខ្លួនប្រាណ ហើយត្រូវស្ថិតនៅក្នុងភាពមិនបរិសុទ្ធរហូតដល់ល្ងាច។ ប្រសិនបើមាននរណាម្នាក់ប៉ះនឹងវត្ថុអ្វីមួយនៅលើគ្រែ ឬកៅអីដែលនាងអង្គុយ អ្នកនោះត្រូវស្ថិតនៅក្នុងភាពមិនបរិសុទ្ធរហូតដល់ល្ងាច។ ប្រសិនបើមានបុរសម្នាក់រួមដំណេកជាមួយនាងក្នុងអំឡុងពេលនាងមានរដូវ បុរសនោះក៏ទៅជាមិនបរិសុទ្ធអស់រយៈប្រាំពីរថ្ងៃ ហើយគ្រែដែលគេដេកនោះក៏មិនបរិសុទ្ធដែរ។ កាលណាស្ត្រីម្នាក់ធ្លាក់ឈាមខុសពីធម្មតា ឬធ្លាក់ឈាមច្រើនថ្ងៃជាងពេលមានរដូវ នាងត្រូវស្ថិតនៅក្នុងភាពមិនបរិសុទ្ធ ក្នុងអំឡុងពេលធ្លាក់ឈាមនោះ ដូចគ្រានាងមានរដូវដែរ។ ពេលនោះ គ្រែដែលនាងដេក ឬកៅអីដែលនាងអង្គុយ នឹងទៅជាមិនបរិសុទ្ធដូចពេលនាងមានរដូវដែរ។ អ្នកដែលប៉ះនឹងគ្រែនោះត្រូវតែបោកសម្លៀកបំពាក់ ព្រមទាំងលាងសម្អាតខ្លួនប្រាណ ហើយស្ថិតនៅក្នុងភាពមិនបរិសុទ្ធរហូតដល់ល្ងាច។
លេវីវិន័យ 15:19-27 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
បើស្ត្រីណាធ្លាក់ឈាមដោយមានរដូវ នោះត្រូវនៅជាមិនស្អាតអស់៧ថ្ងៃ អ្នកណាដែលពាល់នាង នោះត្រូវនៅជាមិនស្អាតរហូតដល់ល្ងាច គ្រប់ទាំងដំណេកណាដែលនាងដេកនៅក្នុងកាលដែលមិនស្អាត ហើយគ្រប់របស់អ្វីនាងបានអង្គុយចុះ ក៏ត្រូវរាប់ជាមិនស្អាតដែរ ឯអ្នកណាដែលពាល់គ្រែរបស់នាង នោះត្រូវឲ្យបោកសំលៀកបំពាក់ខ្លួន ហើយងូតទឹកចេញ រួចនៅជាមិនស្អាតរហូតដល់ល្ងាច ហើយអ្នកណាដែលពាល់របស់អ្វីដែលនាងបានអង្គុយ នោះត្រូវឲ្យបោកសំលៀកបំពាក់ខ្លួន ហើយងូតទឹកចេញ រួចនៅជាមិនស្អាតរហូតដល់ល្ងាច បើមានអ្វីនៅលើគ្រែ ឬនៅលើរបស់ណាដែលនាងបានអង្គុយ ហើយអ្នកណាទៅប៉ះពាល់ នោះត្រូវនៅជាមិនស្អាតរហូតដល់ល្ងាច បើមានបុរសណាទៅរួមដំណេកនឹងនាង ហើយសេចក្ដីស្មោកគ្រោករបស់នាងក៏សៅហ្មងដល់ខ្លួន អ្នកនោះត្រូវស្មោកគ្រោកអស់៧ថ្ងៃ ហើយគ្រប់ទាំងដំណេកដែលបុរសនោះដេកនៅ ក៏ស្មោកគ្រោកដែរ។ បើស្ត្រីណាធ្លាក់ឈាមជាយូរថ្ងៃខុសរដូវ ឬបើធ្លាក់ឈាមមកហួសរដូវ នោះនាងត្រូវជាមិនស្អាតរាល់តែថ្ងៃដែលធ្លាក់ឈាមស្មោកគ្រោកនោះមក ដូចជានៅវេលាដែលមានរដូវដែរ ដ្បិតនាងមិនស្អាតហើយ គ្រប់ទាំងដំណេកណាដែលនាងដេកនៅ ក្នុងវេលាដែលធ្លាក់ឈាម នោះត្រូវទុកដូចជាដំណេក ដែលនាងដេកក្នុងកាលដែលមានរដូវដែរ ហើយគ្រប់ទាំងរបស់អ្វីដែលនាងអង្គុយចុះ នោះត្រូវជាមិនស្អាត ដូចជាសេចក្ដីស្មោកគ្រោកនៅរដូវនាងដែរ បើអ្នកណាប៉ះពាល់នឹងរបស់ណាមួយនោះ អ្នកនោះក៏មិនស្អាតដែរ ត្រូវឲ្យបោកសំលៀកបំពាក់ខ្លួន ហើយងូតទឹកចេញ រួចនៅជាមិនស្អាតរហូតដល់ល្ងាច