លេវីវិន័យ 13:45-46
លេវីវិន័យ 13:45-46 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឯមនុស្សណាដែលកើតឃ្លង់ ត្រូវស្លៀកពាក់កណ្តាច ហើយនៅក្បាលទទេ ត្រូវគ្របបបូរមាត់ខាងលើ ហើយ ស្រែកថា "ខ្ញុំស្មោកគ្រោក ខ្ញុំស្មោកគ្រោក"។ អ្នកនោះនឹងនៅតែស្មោកគ្រោកជានិច្ច គ្រប់វេលាដែលនៅមានរោគនៅឡើយ អ្នកនោះជាមនុស្សស្មោកគ្រោកពិត ត្រូវឲ្យនៅតែឯង ហើយមានលំនៅជាខាងក្រៅទីដំឡើងត្រសាលផង។

លេវីវិន័យ 13:45-46 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
អ្នកដែលកើតឃ្លង់ត្រូវស្លៀកសម្លៀកបំពាក់រហែក ទុកក្បាលឲ្យនៅទទេ ឃ្លុំមុខនៅត្រង់កន្លែងដែលមានពុកមាត់ ហើយស្រែកថា “ខ្ញុំជាមនុស្សមិនបរិសុទ្ធ! ខ្ញុំជាមនុស្សមិនបរិសុទ្ធ!”។ ក្នុងពេលដែលគាត់កើតរោគឃ្លង់នោះ គាត់ជាមនុស្សមិនបរិសុទ្ធ ដូច្នេះ គាត់ត្រូវរស់នៅដាច់ឡែកពីគេ គឺនៅខាងក្រៅជំរំ»។
លេវីវិន័យ 13:45-46 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឯមនុស្សណាដែលកើតឃ្លង់ នោះត្រូវឲ្យស្លៀកពាក់កណ្តាច ហើយនៅក្បាលទទេ ត្រូវគ្របបបូរមាត់ខាងលើ ហើយស្រែកថា ខ្ញុំស្មោកគ្រោកៗ អ្នកនោះនឹងនៅតែស្មោកគ្រោកជានិច្ច គ្រប់វេលាដែលនៅមានរោគនៅឡើយ អ្នកនោះជាមនុស្សស្មោកគ្រោកពិត ត្រូវឲ្យនៅតែឯង ហើយមានលំនៅជាខាងក្រៅទីដំឡើងត្រសាលផង។