លេវីវិន័យ 12:2-5
លេវីវិន័យ 12:2-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឲ្យប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា បើស្ត្រីណាមានទម្ងន់ ហើយសម្រាលបានកូនប្រុស នាងនោះត្រូវរាប់ជាមិនស្អាតគ្រប់ប្រាំពីរថ្ងៃ ត្រូវរាប់ជាមិនស្អាត ដូចជាក្នុងកាលដែលមានរដូវដែរ។ ដល់ថ្ងៃទីប្រាំបី នោះត្រូវកាត់ស្បែកចុងស្វាសរបស់កូន រួចនាងនោះត្រូវនៅសាមសិបបីថ្ងៃទៀត ដើម្បីសម្អាតខ្លួនពីឈាមចេញ មិនត្រូវពាល់របស់បរិសុទ្ធណាមួយឲ្យសោះ ក៏មិនត្រូវចូលទៅក្នុងទីបរិសុទ្ធដែរ ទាល់តែថ្ងៃដែលសម្អាតខ្លួននោះបានសម្រេច។ បើនាងសម្រាលជាកូនស្រីវិញ នោះត្រូវនៅជាមិនស្អាតគ្រប់ពីរអាទិត្យ ដូចជានៅថ្ងៃរដូវនាង រួចនាងត្រូវនៅហុកសិបប្រាំមួយថ្ងៃទៀត ដើម្បីសម្អាតខ្លួនពីឈាមចេញ។
លេវីវិន័យ 12:2-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
«ចូរប្រាប់ជនជាតិអ៊ីស្រាអែលដូចតទៅ: ប្រសិនបើស្ត្រីម្នាក់មានផ្ទៃពោះ ហើយសម្រាលបានកូនប្រុស នោះនាងនឹងទៅជាមិនបរិសុទ្ធ ក្នុងរយៈពេលប្រាំពីរថ្ងៃ ដូចពេលនាងមានរដូវដែរ។ នៅថ្ងៃទីប្រាំបី គេត្រូវធ្វើពិធីកាត់ស្បែកឲ្យកូនប្រុសនោះ។ បន្ទាប់មក នាងត្រូវរង់ចាំអស់រយៈពេលសាមសិបបីថ្ងៃទៀត ដើម្បីធ្វើពិធីជម្រះកាយដោយសារការធ្លាក់ឈាម ក្នុងឱកាសដែលនាងសម្រាលកូន។ ក្នុងអំឡុងពេលនោះ នាងមិនត្រូវប៉ះពាល់អ្វីដែលវិសុទ្ធ ឬចូលទៅក្នុងទីសក្ការៈឡើយ រហូតទាល់តែផុតពេលកំណត់នៃពិធីជម្រះកាយឲ្យបរិសុទ្ធ។ ប្រសិនបើនាងសម្រាលបានកូនស្រី នោះនាងនឹងទៅជាមិនបរិសុទ្ធ ក្នុងរយៈពេលពីរសប្ដាហ៍ ដូចពេលដែលនាងមានរដូវដែរ។ បន្ទាប់មក នាងត្រូវរង់ចាំអស់រយៈពេលហុកសិបប្រាំមួយថ្ងៃទៀត ដើម្បីធ្វើពិធីជម្រះកាយ ដោយសារការធ្លាក់ឈាមក្នុងឱកាសសម្រាលកូន។
លេវីវិន័យ 12:2-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឲ្យប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា បើស្ត្រីណាមានទំងន់ ហើយសំរាលបានកូនប្រុស នាងនោះត្រូវរាប់ជាមិនស្អាតគ្រប់៧ថ្ងៃ ត្រូវរាប់ជាមិនស្អាត ដូចជាក្នុងកាលដែលមានរដូវដែរ លុះដល់ថ្ងៃទី៨ នោះត្រូវកាត់ស្បែកចុងស្វាសរបស់កូនចេញ រួចនាងនោះត្រូវនៅ៣៣ថ្ងៃទៀត ដើម្បីសំអាតខ្លួនពីឈាមចេញ មិនត្រូវពាល់របស់បរិសុទ្ធណាមួយឲ្យសោះ ក៏មិនត្រូវចូលទៅក្នុងទីបរិសុទ្ធដែរ ទាល់តែថ្ងៃដែលសំអាតខ្លួននោះបានសំរេច បើនាងសំរាលជាកូនស្រីវិញ នោះត្រូវឲ្យនៅជាមិនស្អាតគ្រប់២អាទិត្យ ដូចជានៅថ្ងៃរដូវនាង រួចនាងត្រូវនៅ៦៦ថ្ងៃទៀត ដើម្បីសំអាតខ្លួនពីឈាមចេញ