បរិទេវ 3:55-57
បរិទេវ 3:55-57 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឱព្រះយេហូវ៉ាអើយ ទូលបង្គំបានអំពាវនាវដល់ព្រះនាមព្រះអង្គ ពីក្នុងទីជម្រៅនៃគុកងងឹត ព្រះអង្គក៏ឮសំឡេងរបស់ទូលបង្គំ «សូមកុំគេចព្រះកាណ៌ព្រះអង្គចេញពីការថ្ងូរ និងសម្រែករបស់ទូលបង្គំឡើយ» នៅថ្ងៃដែលទូលបង្គំបានអំពាវនាវដល់ព្រះអង្គ នោះព្រះអង្គបានយាងមកជិត ហើយមានព្រះបន្ទូលថា «កុំឲ្យខ្លាចឡើយ»
បរិទេវ 3:55-57 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ឱព្រះអម្ចាស់អើយ ទូលបង្គំអង្វររកព្រះនាម របស់ព្រះអង្គពីបាតអណ្ដូងនោះមក។ ព្រះអង្គព្រះសណ្ដាប់ឮសំឡេងដែលទូលបង្គំ ស្រែកអង្វរថា: “សូមកុំបែរព្រះកាណ៌ចេញពីទូលបង្គំឡើយ សូមស្ដាប់សម្រែកអង្វររបស់ទូលបង្គំ សូមជួយទូលបង្គំផង!”។ នៅថ្ងៃដែលទូលបង្គំអង្វររកព្រះអង្គ ព្រះអង្គយាងចូលមកជិតទូលបង្គំ ព្រះអង្គមានព្រះបន្ទូលថា “កុំខ្លាចអ្វីឡើយ!”។
បរិទេវ 3:55-57 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឱព្រះយេហូវ៉ាអើយ ទូលបង្គំបានអំពាវនាវដល់ព្រះនាមទ្រង់ ពីក្នុងទីជំរៅនៃគុកងងឹត ទ្រង់ក៏ឮសំឡេងរបស់ទូលបង្គំ សូមកុំគេចព្រះកាណ៌ទ្រង់ចេញពីដំងូរ នឹងសំរែករបស់ទូលបង្គំឡើយ នៅថ្ងៃដែលទូលបង្គំបានអំពាវនាវដល់ទ្រង់ នោះទ្រង់បានយាងមកជិត ហើយមានបន្ទូលថា កុំឲ្យខ្លាចឡើយ