បរិទេវ 2:15-19

បរិទេវ 2:15-19 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

អស់​អ្នក​ណា​ដែល​ដើរ​បង្ហួស គេ​ទះ​ដៃ​ឡក​ឲ្យ​នាង គេ​ធ្វើ​ស៊ីស‌ស៊ូស ហើយ​គ្រវី​ក្បាល​ដល់​កូន​ស្រី​ក្រុង​យេរូ‌សាឡិម ដោយ​ពាក្យ​ថា «តើ​ទី​ក្រុង​នេះ​ឬ ដែល​មនុស្ស​ហៅ​ថា​ជា​ទី​ល្អ​បំផុត ហើយ​ជា​ទី​រីក‌រាយ​ដល់​ផែនដី​ទាំង​ដុំ​មូល​នោះ?» ពួក​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន​របស់​នាង បានហា​មាត់​ធំ​ដាក់​នាង គេ​ធ្វើ​ស៊ីស‌ស៊ូស ហើយ​សង្កៀត​ធ្មេញ ដោយ​ពាក្យ​ថា «យើង​បាន​លេប​វា​បាត់​ហើយ ពិត​ប្រាកដ​ជា​ថ្ងៃ​នេះ​ហើយ ជា​ថ្ងៃ​ដែល​យើង​សង្ឃឹម​ចង់​បាន​នោះ ឥឡូវ​បាន​ប្រទះ បាន​ឃើញ​ហើយ!»។ ព្រះ‌យេហូវ៉ា​បាន​ធ្វើ​ការ​ដែល​ព្រះ‌អង្គ​គិត​ធ្វើ ព្រះ‌អង្គ​បាន​សម្រេច​តាម​ព្រះ‌បន្ទូល ដែល​ព្រះ‌អង្គ​បាន​បង្គាប់​ពី​ចាស់​បុរាណ គឺ​ព្រះ‌អង្គ​បាន​រំលំ ឥត​ប្រណី ហើយ​បាន​ធ្វើ​ឲ្យ​ខ្មាំង​សត្រូវ​មាន​អំណរ​ពី​ដំណើរ​នាង ព្រះ‌អង្គ​បាន​លើក​តម្កើង​ស្នែង​របស់​ពួក ដែល​ត​តាំង​នឹង​នាង។ ចិត្ត​របស់​គេ​បាន​ស្រែក​អំពាវ‌នាវ​រក​ព្រះ‌អម្ចាស់ ឱ​កំផែង​នៃ​កូន​ស្រី​ស៊ីយ៉ូន​អើយ ចូរ​ឲ្យ​មាន​ទឹក​ភ្នែក​ហូរ​សស្រាក់ ដូច​ជា​ទន្លេ​ទាំង​យប់​ទាំង​ថ្ងៃ​ចុះ កុំ​ឲ្យ​ឈប់​សម្រាក​ឡើយ កុំ​ឲ្យ​ប្រ‌ស្រី​ភ្នែក​របស់​នាង​ឈប់​ផ្អាក​ឲ្យ​សោះ។ ចូរ​ក្រោក​ឡើង​ទាំង​យប់ ហើយ​ស្រែក​នៅ​ពេល​ដើម​យាម​ចុះ ត្រូវ​ឲ្យ​ចាក់​ចិត្ត​នាង​ចេញ ដូច​ជា​ទឹក​នៅ​ចំពោះ​ព្រះ‌ភក្ត្រ​ព្រះ‌អម្ចាស់ ចូរ​ប្រទូល​ដៃ​ឡើង​ទៅ​ឯ​ព្រះ‌អង្គ ដើម្បី​អង្វរ​ឲ្យ​បាន​ជីវិត​នៃ​ក្មេង​តូចៗ​របស់​នាង ដែល​សន្លប់​ទៅ​ដោយ​ឃ្លាន ត្រង់​គ្រប់​ទាំង​ក្បាល​ផ្លូវ ឲ្យ​បាន​គង់​នៅ​វិញ។

ចែក​រំលែក
អាន បរិទេវ 2

បរិទេវ 2:15-19 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

អស់​អ្នក​ដើរ​កាត់​តាម​នេះ គេ​នឹង​នាំ​គ្នា​ទះ​ដៃ ហួច និង​គ្រវី​ក្បាល ចំអក​ឲ្យ​ប្រជា‌ជន​ក្រុង​យេរូ‌សាឡឹម ទាំង​ពោល​ថា “នេះ​ឬ​ទីក្រុង​ដែល​គេ​ធ្លាប់​តែ សរសើរ​ថា​ស្អាត​បំផុត និង​សប្បាយ​បំផុត នៅ​លើ​ផែនដី?”។ ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន​នឹង​នាំ​គ្នា​ប្រមាថ​នាង ពួក​គេ​គ្រហឹម បញ្ចេញ​ចង្កូម ទាំង​ពោល​ថា “យើង​បាន​ត្របាក់​លេប​វា​ហើយ! ថ្ងៃ​យើង​ទន្ទឹង​រង់‌ចាំ​នោះ​មក​ដល់​ហើយ យើង​បាន​ឃើញ​ផ្ទាល់​នឹង​ភ្នែក​ហើយ!” ព្រះ‌អម្ចាស់​សម្រេច​តាម​គម្រោង‌ការ​របស់​ព្រះអង្គ ព្រះអង្គ​ធ្វើ​តាម​ព្រះ‌បន្ទូល​ដែល​ព្រះអង្គ​ថ្លែង​ទុក តាំង​ពី​យូរ‌លង់​ណាស់​មក​ហើយ ព្រះអង្គ​បាន​កម្ទេច​នាង ឥត​ត្រា‌ប្រណី ព្រះអង្គ​បាន​ធ្វើ​ឲ្យ​ខ្មាំង​សត្រូវ​អរ​សប្បាយ ដោយ​ឃើញ​នាង​បរា‌ជ័យ ព្រះអង្គ​ប្រទាន​កម្លាំង ឲ្យ​បច្ចា‌មិត្ត​របស់​នាង។ កំពែង​ក្រុង​ស៊ីយ៉ូន​អើយ ចូរ​ស្រែក​អង្វរ​ព្រះ‌អម្ចាស់​យ៉ាង​អស់​ពី​ចិត្ត ចូរ​បង្ហូរ​ទឹក​ភ្នែក​ឲ្យ​ហូរ​ដូច​ទឹក​ទន្លេ ចូរ​យំ​ទាំង​ថ្ងៃ ទាំង​យប់ ឥត​ស្រាក‌ស្រាន្ត​សោះ​ឡើយ។ ចូរ​ក្រោក​ឡើង! ចូរ​បន្លឺ​សំឡេង​មួយ​យប់​ទល់​ភ្លឺ! ចូរ​ថ្លែង​ទុក្ខ​ព្រួយ​ថ្វាយ​ព្រះ‌អម្ចាស់ ដោយ​ឥត​លាក់‌លៀម​អ្វី​ឡើយ ចូរ​លើក​ដៃ​អង្វរ​ព្រះអង្គ សូម​ទ្រង់​ប្រណី​សន្ដោស​ជីវិត​ក្មេងៗ ដែល​ដេក​ដួល​នៅ​តាម​ផ្លូវ ព្រោះ​អត់​ឃ្លាន។

ចែក​រំលែក
អាន បរិទេវ 2

បរិទេវ 2:15-19 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

អស់​អ្នក​ណា​ដែល​ដើរ​បង្ហួស គេ​ទះ​ដៃ​ឡក​ឲ្យ​នាង គេ​ធ្វើ​ស៊ីស‌ស៊ូស ហើយ​គ្រវី​ក្បាល​ដល់​កូន​ស្រី​ក្រុង​យេរូ‌សាឡិម ដោយ​ពាក្យ​ថា ទី​ក្រុង​នេះ​ឬ ដែល​មនុស្ស​បាន​ហៅ​ថា​ជា​ទី​ល្អ​បំផុត ហើយ​ជា​ទី​រីក‌រាយ​ដល់​ផែនដី​ទាំង​ដុំ​មូល​នោះ ពួក​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន​របស់​នាង​បាន​ហា​មាត់​ធំ​ដាក់​នាង គេ​ធ្វើ​ស៊ីស‌ស៊ូស ហើយ​សង្កៀត​ធ្មេញ ដោយ​ពាក្យ​ថា យើង​បាន​លេប​វា​បាត់​ហើយ ពិត​ប្រាកដ​ជា​ថ្ងៃ​នេះ​ហើយ ជា​ថ្ងៃ​ដែល​យើង​សង្ឃឹម​ចង់​បាន​នោះ ឥឡូវ​បាន​ប្រទះ បាន​ឃើញ​ហើយ ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ធ្វើ​ការ​ដែល​ទ្រង់​គិត​ធ្វើ ទ្រង់​បាន​សំរេច​តាម​ព្រះ‌បន្ទូល​ដែល​ទ្រង់​បាន​បង្គាប់​ពី​ចាស់​បុរាណ គឺ​ទ្រង់​បាន​រំលំ ឥត​ប្រណី ហើយ​បាន​ធ្វើ​ឲ្យ​ខ្មាំង​សត្រូវ​មាន​សេចក្ដី​អំណរ​ពី​ដំណើរ​នាង ទ្រង់​បាន​លើក​ដំកើង​ស្នែង​របស់​ពួក​ដែល​ត​តាំង​នឹង​នាង។ ចិត្ត​របស់​គេ​បាន​អំពាវ‌នាវ​ដល់​ព្រះ‌អម្ចាស់… ឱ​កំផែង​នៃ​កូន​ស្រី​ស៊ីយ៉ូន​អើយ ចូរ​ឲ្យ​មាន​ទឹក​ភ្នែក​ហូរ​សស្រាក់ ដូច​ជា​ទន្លេ​ទាំង​យប់​ទាំង​ថ្ងៃ​ចុះ កុំ​ឲ្យ​ឈប់​សំរាក​ឡើយ កុំ​ឲ្យ​ប្រស្រី​ភ្នែក​របស់​នាង​ឈប់​ផ្អាក​ឲ្យ​សោះ ចូរ​ក្រោក​ឡើង​ទាំង​យប់ ហើយ​ស្រែក​នៅ​ពេល​ដើម​យាម​ចុះ ត្រូវ​ឲ្យ​ចាក់​ចិត្ត​នាង​ចេញ ដូច​ជា​ទឹក​នៅ​ចំពោះ​ព្រះ‌ភក្ត្រ​ព្រះ‌អម្ចាស់ ចូរ​ប្រទូល​ដៃ​ឡើង​ទៅ​ឯ​ទ្រង់ ដើម្បី​អង្វរ​ឲ្យ​បាន​ជីវិត​នៃ​ក្មេង​តូចៗ​របស់​នាង ដែល​សន្លប់​ទៅ​ដោយ​ឃ្លាន ត្រង់​គ្រប់​ទាំង​ក្បាល​ផ្លូវ ឲ្យ​បាន​គង់​នៅ​វិញ។

ចែក​រំលែក
អាន បរិទេវ 2