បរិទេវ 2:10-13
បរិទេវ 2:10-13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពួកចាស់ទុំរបស់កូនស្រីស៊ីយ៉ូនអង្គុយនៅដី ឥតមានមាត់កអ្វីឡើយ គេបានបាចធូលីដីលើក្បាល ហើយស្លៀកសំពត់ធ្មៃ។ ស្រីក្រមុំនៃក្រុងយេរូសាឡិម ដើរឱនមុខទៅដីយ៉ាងអាម៉ាស់។ ភ្នែករបស់ខ្ញុំហូររហាម ចិត្តខ្ញុំក៏ទុរន់ទុរា ហើយត្រូវស្រលុងចុះដល់ដីផង ដោយព្រោះកូនតូចនឹងកូនស្រីនៃសាសន៍ខ្ញុំ ហើយដោយព្រោះ កូនតូចនឹងកូនដែលនៅបៅ វាសន្លប់ទៅនៅតាមផ្លូវទីក្រុង។ វាសួរដល់ម្តាយថា «តើអង្ករ និងស្រាទំពាំងបាយជូរនៅឯណា?» ក៏វាសន្លប់ទៅតាមផ្លូវនៃទីក្រុង ដូចជាមនុស្សរបួស វាដាច់ខ្យល់នៅលើទ្រូងម្តាយ ឱកូនស្រីនៃក្រុងយេរូសាឡិមអើយ តើត្រូវឲ្យខ្ញុំធ្វើបន្ទាល់ដល់នាងយ៉ាងណា? តើនឹងធៀបនាងដូចជាអ្វី ឱកូនស្រីក្រមុំនៃស៊ីយ៉ូនអើយ? តើខ្ញុំនឹងផ្ទឹមនាងនឹងអ្វី ដើម្បីនឹងកម្សាន្តចិត្តនាងបាន? ដ្បិតការអន្តរាយរបស់នាងធំដូចជាសមុទ្រហើយ តើអ្នកណានឹងមើលឲ្យជាបាន?
បរិទេវ 2:10-13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រឹទ្ធាចារ្យរបស់ក្រុងស៊ីយ៉ូន នាំគ្នាអង្គុយផ្ទាល់នឹងដី និយាយស្ដីលែងកើត ពួកគេរោយធូលីដីលើក្បាល ហើយស្លៀកបាវកាន់ទុក្ខ។ ស្រីក្រមុំនៅក្រុងយេរូសាឡឹម នាំគ្នាដើរឱនមុខយ៉ាងអាម៉ាស់។ ខ្ញុំយំទាល់តែហើមភ្នែក ចិត្តខ្ញុំខ្លោចផ្សា ថ្លើមប្រមាត់ខ្ញុំក៏ខ្ទេចខ្ទាំ ព្រោះតែមហន្តរាយនៃប្រជាជនរបស់ខ្ញុំ។ កូនក្មេង និងទារកដេកដួលនៅតាមផ្លូវ ក្នុងបុរីនេះ។ ពួកវាយំទារអាហារ និងទឹកពីម្ដាយ ពួកវាដេកដួលនៅតាមផ្លូវក្នុងទីក្រុង ដូចអ្នករបួស ហើយផុតដង្ហើមនៅលើទ្រូងម្ដាយ។ ក្រុងស៊ីយ៉ូនអើយ តើខ្ញុំមានពាក្យអ្វីនឹងថ្លែងទៀត នាងក្រមុំស៊ីយ៉ូនអើយ តើខ្ញុំអាចយកអ្វីមកប្រៀបផ្ទឹម ដើម្បីសម្រាលទុក្ខនាងបាន? ដ្បិតមហន្តរាយរបស់នាងធំដូចមហាសាគរ តើនរណាអាចព្យាបាលនាងបាន?
បរិទេវ 2:10-13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ពួកចាស់ទុំរបស់កូនស្រីស៊ីយ៉ូន គេអង្គុយនៅដី ឥតមាត់កអ្វីឡើយ គេបានបាចធូលីដីទៅលើក្បាល ហើយស្លៀកសំពត់ធ្មៃ ពួកក្រមុំៗ នៃក្រុងយេរូសាឡិមក៏សំយុងក្បាលដល់ដី។ ភ្នែកខ្ញុំរលាយទៅដោយហូររហាម ចិត្តខ្ញុំក៏ទុរន់ទុរា ហើយត្រូវស្រលុងចុះដល់ដីផង ដោយព្រោះការបំផ្លាញកូនស្រីនៃសាសន៍ខ្ញុំ ហើយដោយព្រោះកូនតូច នឹងកូនដែលនៅបៅ វាសន្លប់ទៅនៅតាមផ្លូវទីក្រុង វាសួរដល់ម្តាយថា តើអង្ករនឹងស្រាទំពាំងបាយជូរនៅឯណា ក៏វាសន្លប់ទៅតាមផ្លូវនៃទីក្រុង ដូចជាមនុស្សរបួស វាដាច់ខ្យល់នៅលើទ្រូងម្តាយ ឱកូនស្រីនៃក្រុងយេរូសាឡិមអើយ តើត្រូវឲ្យខ្ញុំធ្វើបន្ទាល់ដល់នាងយ៉ាងណា តើនឹងធៀបនាងដូចជាអ្វី ឱកូនស្រីក្រមុំនៃស៊ីយ៉ូនអើយ តើខ្ញុំនឹងផ្ទឹមនាងនឹងអ្វី ដើម្បីនឹងកំសាន្តចិត្តនាងបាន ដ្បិតការអន្តរាយរបស់នាងធំដូចជាសមុទ្រហើយ តើអ្នកណានឹងមើលឲ្យជាបាន