បរិទេវ 2:1-9

បរិទេវ 2:1-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ម្ដេច​ក៏​ព្រះ‌អម្ចាស់​ទ្រង់ ព្រះ‌ពិរោធ​ខ្លាំង​ដូច្នេះ! ព្រះអង្គ​ធ្វើ​ឲ្យ​ពពក​អាប់‌អួរ គ្រប​បាំង​លើ​ក្រុង​ស៊ីយ៉ូន ព្រះអង្គ​ធ្វើ​ឲ្យ​ភាព​ថ្កុំ‌ថ្កើង​របស់​អ៊ីស្រា‌អែល ធ្លាក់​ពី​លើ​មេឃ​ចុះ​មក​ផែនដី! នៅ​ថ្ងៃ​ទ្រង់​ព្រះ‌ពិរោធ ព្រះអង្គ​មិន​នឹក​ឃើញ​ថា ក្រុង​ស៊ីយ៉ូន​ជា កំណល់​កល់​ព្រះ‌បាទា​របស់​ព្រះអង្គ​ទេ។ ព្រះ‌អម្ចាស់​បាន​កម្ទេច​ទី​លំ‌នៅ​ទាំង​ប៉ុន្មាន របស់​លោក​យ៉ាកុប ដោយ​ឥត​ត្រា​ប្រណី។ ក្នុង​ពេល​ព្រះអង្គ​ក្រេវ‌ក្រោធ ព្រះអង្គ​រំលំ​កំពែង​ក្រុង​របស់​ស្រុក​យូដា។ ព្រះអង្គ​បាន​បន្ទាប​បន្ថោក​នគរ និង​មេ​ដឹក​នាំ​របស់​នគរ​នេះ។ ក្នុង​ពេល​ព្រះអង្គ​ទ្រង់​ព្រះ‌ពិរោធ​យ៉ាង​ខ្លាំង ព្រះអង្គ​បាន​បំបាក់​កម្លាំង​របស់​អ៊ីស្រា‌អែល ព្រះអង្គ​លែង​ជួយ​ពួក​គេ ឲ្យ​តទល់​នឹង​ខ្មាំង​សត្រូវ​ទៀត​ហើយ។ ព្រះអង្គ​បាន​ធ្វើ​ឲ្យ​ភ្លើង​ឆាប‌ឆេះ​គ្រប់​ទិស‌ទី នៅ​ក្នុង​ស្រុក​របស់​លោក​យ៉ាកុប។ ព្រះអង្គ​យឹត​ធ្នូ​ដូច​គូ​សត្រូវ ព្រះអង្គ​លើក​ព្រះ‌ហស្ដ​ប្រហារ​ដូច​បច្ចា‌មិត្ត ព្រះអង្គ​កម្ទេច​អ្វីៗ​ទាំង​អស់​ដែល​មាន​តម្លៃ សម្រាប់​យើង ព្រះអង្គ​ជះ​ព្រះ‌ពិរោធ​មក​លើ​ក្រុង​ស៊ីយ៉ូន ដូច​ភ្លើង​ឆេះ​រាល‌ដាល។ ព្រះ‌អម្ចាស់​ធ្វើ​ដូច​ជា​ខ្មាំង​សត្រូវ ព្រះអង្គ​លេប​បំបាត់​អ៊ីស្រា‌អែល ព្រះអង្គ​លេប​បំបាត់​វិមាន ព្រះអង្គ​កម្ទេច​បន្ទាយ​ទាំង​ប៉ុន្មាន​របស់​ស្រុក​នេះ ព្រះអង្គ​ធ្វើ​ឲ្យ​ប្រជា‌ជន​យូដា​សោក​សង្រេង និង​យំ​ថ្ងូរ​ឥត​មាន​ពេល​ល្ហែ។ ព្រះអង្គ​កម្ទេច​ស្រុក​ទាំង​មូល​ដែល​ជា​ចម្ការ របស់​ព្រះអង្គ ព្រះអង្គ​កម្ទេច​ព្រះ‌ដំណាក់ និង​ព្រះ‌ពន្លា​របស់​ព្រះអង្គ។ ព្រះ‌អម្ចាស់​ធ្វើ​ឲ្យ​ប្រជា‌ជន​នៅ​ក្រុង​ស៊ីយ៉ូន លែង​នឹក​នា​ដល់​ពិធី​បុណ្យ និង​ថ្ងៃ​សប្ប័ទ*។ ដោយ‌សារ​ព្រះ‌ពិរោធ​របស់​ព្រះអង្គ ព្រះអង្គ​ធ្វើ​ឲ្យ​ស្ដេច និង​បូជា‌ចារ្យ​ត្រូវ​អាម៉ាស់។ ព្រះ‌អម្ចាស់​បោះ​បង់​ចោល​អាសនៈ​របស់​ព្រះអង្គ ព្រះអង្គ​ស្អប់​ខ្ពើម​ទីសក្ការៈ​របស់​ព្រះអង្គ ព្រះអង្គ​បណ្ដោយ​ខ្មាំង​សត្រូវ​រំលំ​កំពែង​ក្រុង ពួក​គេ​នាំ​គ្នា​ស្រែក​ជយ‌ឃោស នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ដូច​នៅ​ថ្ងៃ​ធ្វើ​ពិធី​បុណ្យ​ធំ​មួយ។ ព្រះ‌អម្ចាស់​សម្រេច​រំលំ​កំពែង​ក្រុង​ស៊ីយ៉ូន ព្រះអង្គ​វាស់​កំពែង​នេះ ហើយ​ព្រះអង្គ​មិន​ដក​ព្រះ‌ហស្ដ​មក​វិញ​ទេ ដរាប​ណា​ទាល់​តែ​បំផ្លាញ​អស់​ជា​មុន​សិន ព្រះអង្គ​បាន​ធ្វើ​ឲ្យ​ប៉ម និង​កំពែង​ក្រុង រំលំ​គរ​លើ​គ្នា។ ព្រះអង្គ​កម្ទេច​ទ្វារ​ក្រុង​ឲ្យ​ស្រុត កប់​ទៅ​ក្នុង​ដី ព្រម​ទាំង​បំបាក់​រនុក​ទៀត​ផង។ ស្ដេច និង​មន្ត្រី ត្រូវ​គេ​កៀរ​ទៅ​ជា​ឈ្លើយ ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង‌ឡាយ ក្រឹត្យ‌វិន័យ​លែង​មាន​ទៀត​ហើយ សូម្បី​តែ​ពួក​ព្យាការី​ក៏​លែង​និមិត្ត ឃើញ​ការ​អស្ចារ្យ​ពី​ព្រះ‌អម្ចាស់​ទៀត​ដែរ។

ចែក​រំលែក
អាន បរិទេវ 2

បរិទេវ 2:1-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ម្ដេច​បាន​ជា​ព្រះ‌អម្ចាស់​គ្រប​បាំង​កូន​ស្រី នៃ​ក្រុង​ស៊ីយ៉ូន​ដោយ​ពពក ក្នុង​កាល​ដែល​ព្រះ‌អង្គ​ខ្ញាល់! ព្រះ​អង្គ​បាន​ទម្លាក់​លម្អ​របស់​អ៊ីស្រា‌អែល ចុះ​ពី​ស្ថាន‌សួគ៌​មក​ដល់​ដី ព្រះ‌អង្គ​មិន​នឹក​ចាំ​ពី​កំណល់​កល់​ព្រះ‌បាទ​របស់​ព្រះ‌អង្គ នៅ​ថ្ងៃ​ដែល​ព្រះ‌អង្គ​ខ្ញាល់​នោះ​ទេ។ ព្រះ‌អម្ចាស់​បាន​លេប​ទី​លំ‌នៅ​របស់​យ៉ាកុប​បាត់​អស់ ឥត​មាន​ប្រណី​ឡើយ ក្នុង​គ្រា​ដែល​ព្រះ‌អង្គ​មាន​សេចក្ដី​ក្រោធ ព្រះ‌អង្គ​បាន​រំលំ​ទី​មាំ‌មួនទាំងប៉ុន្មាន​របស់​កូន​ស្រី​យូដា ព្រះ‌អង្គ​បាន​ពង្រាប​ទី​ទាំង​នោះ​ដល់​ដី ទាំង​បន្ទាប‌បន្ថោក​ទាំង​នគរ និង​ពួក​ចៅ‌ហ្វាយ​ផង។ នៅ​ពេល​ដែល​ព្រះ‌អង្គ​ខ្ញាល់ ព្រះ‌អង្គ​បាន​កាត់​ស្នែង​របស់​អ៊ីស្រា‌អែល ក៏​ដក​ព្រះ‌ហស្ត​ស្តាំ​ចេញ​ពី​មុខ​ខ្មាំង​សត្រូវ ហើយ​បាន​បញ្ឆេះ​ស្រុក​យ៉ាកុប ដូច​ជា​ភ្លើងឆាប​ឆេះ​គ្រប់​ទិស​ទី ព្រះ‌អង្គ​យឹត​ធ្នូ​ដូច​ជា​ខ្មាំង​សត្រូវ ព្រះ‌អង្គ​បាន​លើក​ព្រះ‌ហស្ត​ដូច​ជា​អ្នក​ត​តាំង ក៏​បាន​ប្រហារ​ជីវិត​ទាំង​អស់​ដែល​គាប់​ភ្នែក ឯ​នៅ​ក្នុង​ត្រសាល​នៃ​កូន​ស្រី​ស៊ីយ៉ូន ព្រះ‌អង្គ​បាន​ចាក់​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ ចេញដូច​ជា​ភ្លើង។ ព្រះ‌អម្ចាស់​ត្រឡប់​ដូច​ជា​ខ្មាំង​សត្រូវ ហើយ​បាន​លេប​អ៊ីស្រា‌អែល​បាត់​ទៅ ព្រះ‌អង្គ​បាន​លេប​អស់​ទាំង​ដំណាក់​របស់​គេ ហើយ​បំផ្លាញ​ទី​មាំ‌មួន​ទាំង​ប៉ុន្មាន ព្រម​ទាំង​ចម្រើន​ការ​សោក‌សៅ និង​ការ​យំ​ទួញ​ក្នុងពួក​កូន​ស្រី​យូដា​ជា​ច្រើន​ឡើង។ ព្រះ‌អង្គ​បាន​កន្ត្រាក់​យក​ព្រះ‌ពន្លា​របស់​ព្រះ‌អង្គ ចេញ​ដោយ​កម្លាំង ទុក​ដូច​ជា​សួន‌ច្បារ ក៏​បាន​បំផ្លាញ​កន្លែង​ប្រជុំ​របស់​ព្រះ‌អង្គ​ចោល ព្រះ‌យេហូវ៉ា​ធ្វើ​ឲ្យ​ពួក​ក្រុង​ស៊ីយ៉ូន​ភ្លេច​ពិធី​បុណ្យ និង​ថ្ងៃ​សប្ប័ទ ហើយ​ក្នុងសេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ ព្រះ‌អង្គ​បាន​ស្អប់​ខ្ពើម​ដល់​ស្តេច និង​សង្ឃ​ផង។ ព្រះ‌អម្ចាស់​បាន​បោះ‌បង់​អាសនា​របស់​ព្រះ‌អង្គ​ចោល ហើយ​បាន​ខ្ពើម​ឆ្អើម​ចំពោះ​ទី​បរិសុទ្ធ​របស់​ព្រះ‌អង្គ​ដែរ ព្រះ‌អង្គ​បាន​ប្រគល់​កំផែង​ព្រះ‌រាជ‌វាំងទាំង​ប៉ុន្មាន ទៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ គេ​បាន​ស្រែក​ហ៊ោ​នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ដូច​នៅ​ថ្ងៃ​បុណ្យ​ហ៊ឹក‌ហ៊ាក់។ ព្រះ‌យេហូវ៉ា​បាន​សម្រេច​នឹង​បំផ្លាញ​កំផែង នៃ​កូន​ស្រី​ស៊ីយ៉ូន ក៏​បាន​លាត​ខ្សែ​រង្វាស់​ហើយ ឥត​ដក​ព្រះ‌ហស្ត​ចេញ​ពី​ការ​បំផ្លាញ​ឡើយ ព្រះ‌អង្គ​បាន​បណ្ដាល​ឲ្យ​ទាំង​របង​សីមា និង​កំផែង​ទួញ​ទំនួញ និង​រោយ‌រៀវ​ជា‌មួយ​គ្នា ទ្វារ​ទី​ក្រុង​ទាំង​ប៉ុន្មាន​បាន​ស្រុត​ចុះ​ក្នុង​ដី ព្រះ‌អង្គ​បាន​បំបាក់​រនុក​ផង។ ស្តេច និង​ពួក​ចៅ‌ហ្វាយ គេ​នៅ​កណ្ដាល​ពួក​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន ឃ្លាត​ផុត​ពី​ក្រឹត្យ‌វិន័យ ទាំង​ពួក​ហោរា​ក៏​លែង​ឃើញ​ការ​ជាក់​ស្តែង ពី​ព្រះ‌យេហូវ៉ា​ទៀត​ដែរ។

ចែក​រំលែក
អាន បរិទេវ 2

បរិទេវ 2:1-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ម្ដេច​ក៏​ព្រះ‌អម្ចាស់​ទ្រង់ ព្រះ‌ពិរោធ​ខ្លាំង​ដូច្នេះ! ព្រះអង្គ​ធ្វើ​ឲ្យ​ពពក​អាប់‌អួរ គ្រប​បាំង​លើ​ក្រុង​ស៊ីយ៉ូន ព្រះអង្គ​ធ្វើ​ឲ្យ​ភាព​ថ្កុំ‌ថ្កើង​របស់​អ៊ីស្រា‌អែល ធ្លាក់​ពី​លើ​មេឃ​ចុះ​មក​ផែនដី! នៅ​ថ្ងៃ​ទ្រង់​ព្រះ‌ពិរោធ ព្រះអង្គ​មិន​នឹក​ឃើញ​ថា ក្រុង​ស៊ីយ៉ូន​ជា កំណល់​កល់​ព្រះ‌បាទា​របស់​ព្រះអង្គ​ទេ។ ព្រះ‌អម្ចាស់​បាន​កម្ទេច​ទី​លំ‌នៅ​ទាំង​ប៉ុន្មាន របស់​លោក​យ៉ាកុប ដោយ​ឥត​ត្រា​ប្រណី។ ក្នុង​ពេល​ព្រះអង្គ​ក្រេវ‌ក្រោធ ព្រះអង្គ​រំលំ​កំពែង​ក្រុង​របស់​ស្រុក​យូដា។ ព្រះអង្គ​បាន​បន្ទាប​បន្ថោក​នគរ និង​មេ​ដឹក​នាំ​របស់​នគរ​នេះ។ ក្នុង​ពេល​ព្រះអង្គ​ទ្រង់​ព្រះ‌ពិរោធ​យ៉ាង​ខ្លាំង ព្រះអង្គ​បាន​បំបាក់​កម្លាំង​របស់​អ៊ីស្រា‌អែល ព្រះអង្គ​លែង​ជួយ​ពួក​គេ ឲ្យ​តទល់​នឹង​ខ្មាំង​សត្រូវ​ទៀត​ហើយ។ ព្រះអង្គ​បាន​ធ្វើ​ឲ្យ​ភ្លើង​ឆាប‌ឆេះ​គ្រប់​ទិស‌ទី នៅ​ក្នុង​ស្រុក​របស់​លោក​យ៉ាកុប។ ព្រះអង្គ​យឹត​ធ្នូ​ដូច​គូ​សត្រូវ ព្រះអង្គ​លើក​ព្រះ‌ហស្ដ​ប្រហារ​ដូច​បច្ចា‌មិត្ត ព្រះអង្គ​កម្ទេច​អ្វីៗ​ទាំង​អស់​ដែល​មាន​តម្លៃ សម្រាប់​យើង ព្រះអង្គ​ជះ​ព្រះ‌ពិរោធ​មក​លើ​ក្រុង​ស៊ីយ៉ូន ដូច​ភ្លើង​ឆេះ​រាល‌ដាល។ ព្រះ‌អម្ចាស់​ធ្វើ​ដូច​ជា​ខ្មាំង​សត្រូវ ព្រះអង្គ​លេប​បំបាត់​អ៊ីស្រា‌អែល ព្រះអង្គ​លេប​បំបាត់​វិមាន ព្រះអង្គ​កម្ទេច​បន្ទាយ​ទាំង​ប៉ុន្មាន​របស់​ស្រុក​នេះ ព្រះអង្គ​ធ្វើ​ឲ្យ​ប្រជា‌ជន​យូដា​សោក​សង្រេង និង​យំ​ថ្ងូរ​ឥត​មាន​ពេល​ល្ហែ។ ព្រះអង្គ​កម្ទេច​ស្រុក​ទាំង​មូល​ដែល​ជា​ចម្ការ របស់​ព្រះអង្គ ព្រះអង្គ​កម្ទេច​ព្រះ‌ដំណាក់ និង​ព្រះ‌ពន្លា​របស់​ព្រះអង្គ។ ព្រះ‌អម្ចាស់​ធ្វើ​ឲ្យ​ប្រជា‌ជន​នៅ​ក្រុង​ស៊ីយ៉ូន លែង​នឹក​នា​ដល់​ពិធី​បុណ្យ និង​ថ្ងៃ​សប្ប័ទ*។ ដោយ‌សារ​ព្រះ‌ពិរោធ​របស់​ព្រះអង្គ ព្រះអង្គ​ធ្វើ​ឲ្យ​ស្ដេច និង​បូជា‌ចារ្យ​ត្រូវ​អាម៉ាស់។ ព្រះ‌អម្ចាស់​បោះ​បង់​ចោល​អាសនៈ​របស់​ព្រះអង្គ ព្រះអង្គ​ស្អប់​ខ្ពើម​ទីសក្ការៈ​របស់​ព្រះអង្គ ព្រះអង្គ​បណ្ដោយ​ខ្មាំង​សត្រូវ​រំលំ​កំពែង​ក្រុង ពួក​គេ​នាំ​គ្នា​ស្រែក​ជយ‌ឃោស នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ដូច​នៅ​ថ្ងៃ​ធ្វើ​ពិធី​បុណ្យ​ធំ​មួយ។ ព្រះ‌អម្ចាស់​សម្រេច​រំលំ​កំពែង​ក្រុង​ស៊ីយ៉ូន ព្រះអង្គ​វាស់​កំពែង​នេះ ហើយ​ព្រះអង្គ​មិន​ដក​ព្រះ‌ហស្ដ​មក​វិញ​ទេ ដរាប​ណា​ទាល់​តែ​បំផ្លាញ​អស់​ជា​មុន​សិន ព្រះអង្គ​បាន​ធ្វើ​ឲ្យ​ប៉ម និង​កំពែង​ក្រុង រំលំ​គរ​លើ​គ្នា។ ព្រះអង្គ​កម្ទេច​ទ្វារ​ក្រុង​ឲ្យ​ស្រុត កប់​ទៅ​ក្នុង​ដី ព្រម​ទាំង​បំបាក់​រនុក​ទៀត​ផង។ ស្ដេច និង​មន្ត្រី ត្រូវ​គេ​កៀរ​ទៅ​ជា​ឈ្លើយ ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង‌ឡាយ ក្រឹត្យ‌វិន័យ​លែង​មាន​ទៀត​ហើយ សូម្បី​តែ​ពួក​ព្យាការី​ក៏​លែង​និមិត្ត ឃើញ​ការ​អស្ចារ្យ​ពី​ព្រះ‌អម្ចាស់​ទៀត​ដែរ។

ចែក​រំលែក
អាន បរិទេវ 2

បរិទេវ 2:1-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ព្រះ‌អម្ចាស់​ទ្រង់​បាន​គ្រប​បាំង​កូន​ស្រី​នៃ​ក្រុង​ស៊ីយ៉ូន​ដោយ​ពពក ក្នុង​កាល​ដែល​ទ្រង់​ខ្ញាល់ យ៉ាង​ណា​ហ្ន៎ ទ្រង់​បាន​ទំលាក់​សេចក្ដី​លំអ​របស់​អ៊ីស្រាអែល ចុះ​ពី​ស្ថាន‌សួគ៌​មក​ដល់​ដី ក៏​មិន​បាន​នឹក​ចាំ​ពី​កំណល់​កល់​ព្រះ‌បាទ​ទ្រង់ នៅ​ថ្ងៃ​ដែល​ទ្រង់​ខ្ញាល់​នោះ​ទេ ព្រះ‌អម្ចាស់​ទ្រង់​បាន​លេប​អស់​ទាំង​ទី​លំនៅ​របស់​យ៉ាកុប​បាត់​ទៅ ឥត​មាន​ប្រណី​ឡើយ ក្នុង​គ្រា​ដែល​ទ្រង់​មាន​សេចក្ដី​ក្រោធ នោះ​ទ្រង់​បាន​រំលំ​អស់​ទាំង​ទី​មាំ‌មួន​របស់​កូន​ស្រី​យូដា ទ្រង់​បាន​ពង្រាប​ទី​ទាំង​នោះ​ដល់​ដី ហើយ​បន្ទាប‌បន្ថោក​ទាំង​នគរ នឹង​ពួក​ចៅហ្វាយ​ផង ក្នុង​គ្រា​ដែល​ទ្រង់​មាន​សេចក្ដី​ខ្ញាល់ ដ៏​សហ័ស នោះ​ទ្រង់​បាន​កាត់​ស្នែង​របស់​អ៊ីស្រាអែល​ចេញ ក៏​បាន​ដក​ព្រះ‌ហស្ត​ស្តាំ​ទ្រង់​ចេញ​ពី​មុខ​ខ្មាំង​សត្រូវ ហើយ​បាន​បញ្ឆេះ​យ៉ាកុប ដូច​ជា​ភ្លើង​ឆេះ​ថ្គោល​ឡើង​បន្សុស​គ្រប់​ជុំវិញ ទ្រង់​បាន​យឹត​ធ្នូ ដូច​ជា​ខ្មាំង​សត្រូវ ទ្រង់​បាន​លើក​ព្រះ‌ហស្ត ដូច​ជា​អ្នក​ត​តាំង ក៏​បាន​ប្រហារ​ជីវិត​នៃ​គ្រប់​ទាំង​អស់​ដែល​គាប់​ភ្នែក ឯ​នៅ​ក្នុង​ត្រសាល​នៃ​កូន​ស្រី​ស៊ីយ៉ូន នោះ​ទ្រង់​បាន​ចាក់​សេចក្ដី​ក្រោធ​របស់​ទ្រង់​ចេញ​ដូច​ជា​ភ្លើង ព្រះ‌អម្ចាស់​ទ្រង់​បាន​ត្រឡប់​ដូច​ជា​ខ្មាំង​សត្រូវ ហើយ​បាន​លេប​អ៊ីស្រាអែល​បាត់​ទៅ ទ្រង់​បាន​លេប​អស់​ទាំង​ដំណាក់​របស់​គេ ហើយ​បំផ្លាញ​ទី​មាំ‌មួន​ទាំង​ប៉ុន្មាន ព្រម​ទាំង​ចំរើន​ការ​សោក‌សៅ នឹង​ការ​យំ​ទួញ ក្នុង​កូន​ស្រី​យូដា​ជា​ច្រើន​ឡើង ទ្រង់​បាន​កន្ត្រាក់​យក​ព្រះ‌ពន្លា​របស់​ទ្រង់​ចេញ​ដោយ​កំឡាំង ទុក​ដូច​ជា​សួន‌ច្បារ ក៏​បាន​បំផ្លាញ​ទី​ប្រជុំ​របស់​ទ្រង់​ចោល ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បំភ្លេច​ជំនុំ​មុត‌មាំ នឹង​ថ្ងៃ​ឈប់​សំរាក ឲ្យ​សូន​បាត់​ពី​ក្រុង​ស៊ីយ៉ូន​ទៅ ហើយ​ក្នុង​សេចក្ដី​គ្នាន់‌ក្នាញ់​របស់​សេចក្ដី​ខ្ញាល់​ទ្រង់ នោះ​ទ្រង់​បាន​ស្អប់​ខ្ពើម​ដល់​ទាំង​ស្តេច នឹង​សង្ឃ​ផង ព្រះ‌អម្ចាស់​ទ្រង់​បាន​បោះ‌បង់​ចោល​អាសនា​របស់​ទ្រង់ ហើយ​បាន​ខ្ពើម​ឆ្អើម​ចំពោះ​ទី​បរិសុទ្ធ​របស់​ទ្រង់​ដែរ ទ្រង់​បាន​ប្រគល់​អស់​ទាំង​កំផែង​នៃ​ព្រះ‌រាជ‌វាំង ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ គេ​បាន​ស្រែក​ហ៊ោ​នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​ដូច​នៅ​ថ្ងៃ​បុណ្យ​ហ៊ឹក‌ហ៊ាក់ ព្រះ‌យេហូវ៉ា​ទ្រង់​បាន​សំរេច​នឹង​បំផ្លាញ​កំផែង​នៃ​កូន​ស្រី​ស៊ីយ៉ូន​បង់ ក៏​បាន​លាត​ខ្សែ​រង្វាស់​ហើយ ឥត​ដក​ព្រះ‌ហស្ត​ចេញ​ពី​ការ​បំផ្លាញ​ឡើយ ទ្រង់​បាន​បណ្តាល​ឲ្យ​ទាំង​របង​សីមា នឹង​កំផែង ទួញ​ទំនួញ ហើយ​រោយ‌រៀវ​ទៅ​ជា​មួយ​គ្នា ទ្វារ​ទី​ក្រុង​ទាំង​ប៉ុន្មាន​បាន​ស្រុត​ចុះ​ទៅ​ក្នុង​ដី ទ្រង់​បាន​បំបាក់​បំផ្លាញ​រនុក​ផង ឯ​ស្តេច នឹង​ពួក​ចៅហ្វាយ គេ​នៅ​កណ្តាល​ពួក​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន ឃ្លាត​ផុត​ពី​ក្រឹត្យ‌វិន័យ អើ ទាំង​ពួក​ហោរា​ក៏​លែង​ឃើញ​ការ​ជាក់​ស្តែង​ពី​ព្រះ‌យេហូវ៉ា​ទៀត​ដែរ

ចែក​រំលែក
អាន បរិទេវ 2