យូដាស 1:14-15 - Compare All Versions

យូដាស 1:14-15 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)

លោក​ហេណុក ដែល​ជា​បុព្វបុរស​តំណ​ទី​ប្រាំ‌ពីរ​ក្រោយ​លោក​អដាំ បាន​ថ្លែង​ទុក​អំពី​អ្នក​ទាំង​នោះ​ដូច​ត​ទៅ៖ «មើល! ព្រះ‌អម្ចាស់​យាង​មក​ជា​មួយ​ប្រជា‌ជន​ដ៏វិសុទ្ធ*​របស់​ព្រះអង្គ ដែល​មាន​ចំនួន​ដ៏​ច្រើន​អនេក‌អនន្ត ដើម្បី​វិនិច្ឆ័យ​ទោស​មនុស្ស​ទួទៅ និង​បង្ហាញ​ឲ្យ​មនុស្ស​ទាំង​អស់ ដែល​មិន​គោរព​ប្រណិ‌ប័តន៍​ព្រះ‌ជា‌ម្ចាស់ ដឹង​កំហុស​របស់​ខ្លួន ហើយ​ឲ្យ​អ្នក​បាប​ទាំង​នោះ​ដឹង​អំពី​ពាក្យ​សម្ដី​ទាំង​ប៉ុន្មាន ដែល​គេ​បាន​ពោល​ប្រឆាំង​នឹង​ព្រះអង្គ»។

ចែក​រំលែក
យូដាស 1 គខប

យូដាស 1:14-15 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)

ឯ​ហេណុក ជា​ដំណ​ទី​៧​ពី​លោក​អ័ដាម​មក គាត់​បាន​ទាយ​ពី​មនុស្ស​ទាំង​នោះ​ថា មើល ព្រះ‌អម្ចាស់​ទ្រង់​យាង​មក នៅ​កណ្តាល​ពួក​បរិសុទ្ធ​ទ្រង់​ទាំង​សល់​សែន ដើម្បី​នឹង​កាត់​ទោស​ដល់​គ្រប់​មនុស្ស​ទាំង‌ឡាយ ហើយ​នឹង​រំឭក​ពួក​ទមិល​ល្មើស​ទាំង​អំបាល‌ម៉ាន ឲ្យ​ដឹង​ខ្លួន​ពី​គ្រប់​ទាំង​ការ​ទមិល​ល្មើស ដែល​គេ​បាន​ប្រព្រឹត្ត​ធ្វើ ដោយ​ចិត្ត​ល្មើស ហើយ​ពី​អស់​ទាំង​សេចក្ដី​រឹង‌ទទឹង​ទាំង​ប៉ុន្មាន ដែល​អស់​ពួក​ទមិល​ល្មើស​ដ៏​មាន​បាប​ទាំង​នោះ បាន​ពោល​ទាស់​នឹង​ទ្រង់

ចែក​រំលែក
យូដាស 1 ពគប

យូដាស 1:14-15 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)

ឯ​លោក​ហេ‌ណុក ជា​តំណ​ទី​ប្រាំពីរ​តពី​លោក​អ័ដាម បាន​ថ្លែង​ជា​ទំទាយ​ថា «មើល៍! ព្រះ‌អម្ចាស់​យាង​មក​ជាមួយ​ពួក​បរិសុទ្ធ​របស់​ព្រះ‌អង្គ​ទាំង​សល់​សែន ដើម្បី​ជំនុំ​ជម្រះ​មនុស្ស​ទាំង​អស់ ហើយ​រំឭក​មនុស្ស​ទមិឡ​ល្មើស​ទាំង​ប៉ុន្មានឲ្យ​ដឹង​ខ្លួន ពី​គ្រប់​ទាំង​អំពើ​ទមិឡ​ល្មើស​ដែល​គេ​បាន​ប្រព្រឹត្ត តាម​របៀប​ទមិឡ​ល្មើស និង​ពី​អស់​ទាំង​សេចក្ដី​អាក្រក់ ដែល​មនុស្ស​ទមិឡ​ល្មើស​មាន​បាប​ទាំង​នោះ បាន​ពោល​ទាស់​នឹង​ព្រះ‌អង្គ»។

ចែក​រំលែក
យូដាស 1 គកស១៦