យូដាស 1:12
យូដាស 1:12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
មនុស្សទាំងនេះជាស្នាមប្រឡាក់ នៅក្នុងពិធីដែលអ្នករាល់គ្នាប្រកបអាហារដោយចិត្តស្រឡាញ់ គេស៊ីផឹកដោយឥតក្រែង គេបំពេញតែក្រពះរបស់គេ គេជាពពកគ្មានទឹក ដែលរសាត់តាមខ្យល់ ជាដើមឈើគ្មានផ្លែក្នុងរដូវផ្លែ ជាសេចក្ដីស្លាប់ពីរដង ហើយត្រូវរលើងឫស
យូដាស 1:12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅពេលបងប្អូនបរិភោគអាហាររួមគ្នាដោយចិត្តស្រឡាញ់ អ្នកទាំងនោះបានធ្វើឲ្យមានល្អក់កករ គឺគេនាំគ្នាស៊ីផឹកបំពេញក្រពះ ឥតអៀនខ្មាសទាល់តែសោះ។ ពួកគេប្រៀបបានទៅនឹងពពកឥតមានភ្លៀង ដែលរសាត់តាមខ្យល់ ប្រៀបបាននឹងដើមឈើគ្មានផ្លែក្នុងរដូវផ្លែ ហើយជាដើមឈើរលើងឫស ដែលងាប់ពីរដងទៅហើយ
យូដាស 1:12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ពួកនោះជាដុំស្មោកគ្រោក ក្នុងពេលដែលអ្នករាល់គ្នាបរិភោគ ជាមួយគ្នាដោយស្រឡាញ់ គេបរិភោគជាមួយឥតខ្លាច ទាំងចិញ្ចឹមតែខ្លួនគេ គេជាពពកឥតទឹក ដែលត្រូវខ្យល់បក់ផាត់ទៅមក ជាដើមឈើឥតផ្លែក្នុងរដូវកាល ដែលស្លាប់២ដងរួចហើយ ក៏ត្រូវរលើងផង