យូដាស 1:1-2
យូដាស 1:1-2 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
យូដាស ជាអ្នកបម្រើរបស់ព្រះយេស៊ូវគ្រីស្ទ ហើយជាប្អូនរបស់លោកយ៉ាកុប សូមជម្រាបមកអស់អ្នកដែលព្រះបានត្រាស់ហៅ ជាពួកស្ងួនភ្ងាក្នុងព្រះ ជាព្រះវរបិតា ដែលបម្រុងទុកសម្រាប់ព្រះយេស៊ូវគ្រីស្ទ។ សូមឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្ដីមេត្តាករុណា សេចក្ដីសុខសាន្ត និងសេចក្ដីស្រឡាញ់យ៉ាងបរិបូរ។
យូដាស 1:1-2 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ខ្ញុំ យូដាស ជាអ្នកបម្រើរបស់ព្រះយេស៊ូគ្រិស្ត* និងជាប្អូនរបស់លោកយ៉ាកុប សូមជម្រាបមកបងប្អូនដែលព្រះជាម្ចាស់ជាព្រះបិតាបានត្រាស់ហៅ គឺអ្នកដែលព្រះអង្គស្រឡាញ់ ហើយបម្រុងទុកសម្រាប់ព្រះយេស៊ូគ្រិស្ត សូមជ្រាប។ សូមព្រះជាម្ចាស់មេត្តាករុណាប្រទានសេចក្ដីសុខសាន្ត និងសេចក្ដីស្រឡាញ់ដល់បងប្អូនយ៉ាងបរិបូណ៌។
យូដាស 1:1-2 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
សំបុត្រយូដាស ជាបាវបំរើរបស់ព្រះយេស៊ូវគ្រីស្ទ ហើយជាប្អូនយ៉ាកុប ខ្ញុំផ្ញើមកពួកអ្នកដែលព្រះបានហៅ ជាពួកអ្នកស្ងួនភ្ងាក្នុងព្រះដ៏ជាព្រះវរបិតា ដែលបំរុងទុកក្នុងព្រះយេស៊ូវគ្រីស្ទ សូមឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្ដីមេត្តាករុណា សេចក្ដីសុខសាន្ត នឹងសេចក្ដីស្រឡាញ់កាន់តែច្រើនឡើង។