យ៉ូស្វេ 7:24-25 - Compare All Versions
យ៉ូស្វេ 7:24-25 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
លោកយ៉ូស្វេ និងពួកអ៊ីស្រាអែលទាំងអស់គ្នា ក៏យកអេកានជាកូនសេរ៉ាស ហើយយកប្រាក់ អាវធំ និងមាសមួយដុំនោះ ព្រមទាំងកូនប្រុសកូនស្រី គោ លា ចៀម ជំរំ និងអ្វីៗដែលជារបស់គាត់ទាំងអស់ ឡើងទៅជ្រលងភ្នំអាគ័រ។ លោកយ៉ូស្វេមានប្រសាសន៍ថា៖ «ហេតុអ្វីបានជាអ្នកនាំទុក្ខទោសដល់ពួកយើងដូច្នេះ? នៅថ្ងៃនេះ ព្រះយេហូវ៉ានឹងធ្វើឲ្យអ្នករងទុក្ខទោសវិញ»។ ពួកអ៊ីស្រាអែលទាំងអស់ក៏នាំគ្នាចោលសម្លាប់គាត់នឹងថ្ម។ គេដុតអ្វីៗទាំងប៉ុន្មានទៅក្នុងភ្លើង ហើយចោលនឹងថ្ម។
យ៉ូស្វេ 7:24-25 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)
លោកយ៉ូស្វេ និងជនជាតិអ៊ីស្រាអែលទាំងអស់នាំគ្នាចាប់លោកអេកាន ជាចៅទួតរបស់លោកសេរ៉ាស ហើយយកប្រាក់ អាវធំ និងដុំមាស ព្រមទាំងកូនប្រុស កូនស្រី គោ លា ចៀម តង់ត៍ និងអ្វីៗទាំងអស់ដែលគាត់មាន នាំឆ្ពោះទៅជ្រលងភ្នំអាគ័រ។ លោកយ៉ូស្វេមានប្រសាសន៍ថា៖ «ហេតុអ្វីបានជាអ្នកនាំទុក្ខទោសមកឲ្យពួកយើងដូច្នេះ? ថ្ងៃនេះ សូមព្រះអម្ចាស់ធ្វើឲ្យអ្នករងទុក្ខទោសវិញ»។ ជនជាតិអ៊ីស្រាអែលទាំងមូលនាំគ្នាសម្លាប់លោកអេកាន និងក្រុមគ្រួសារគាត់ ដោយគប់នឹងថ្ម ព្រមទាំងដុតអ្វីៗទាំងប៉ុន្មានដែលគាត់មានចោលដែរ។
យ៉ូស្វេ 7:24-25 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
នោះយ៉ូស្វេ នឹងពួកអ៊ីស្រាអែលទាំងអស់គ្នា ក៏យកអេកាន ជាកូនសេរ៉ាស នឹងប្រាក់ អាវ ហើយនឹងមាស១ដុលនោះ ព្រមទាំងកូនប្រុសកូនស្រី គោ លា ចៀម នឹងត្រសាល ហើយរបស់គាត់ទាំងអស់ នាំឡើងទៅដល់ច្រកភ្នំអាគ័រ ហើយយ៉ូស្វេមានប្រសាសន៍ថា ហេតុអ្វីបានជាឯងធ្វើឲ្យយើងមានសេចក្ដីវេទនាដូច្នេះ នៅថ្ងៃនេះព្រះយេហូវ៉ានឹងធ្វើឲ្យឯងវេទនាវិញ នោះពួកអ៊ីស្រាអែលទាំងអស់គ្នាក៏ចោលនឹងថ្ម ហើយដុតទាំងអស់ក្នុងភ្លើង ព្រមទាំងចោលនឹងថ្មផង