យ៉ូស្វេ 7:2-5

យ៉ូស្វេ 7:2-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

លោក​យ៉ូស្វេ​បាន​ចាត់​មនុស្ស​ពី​ក្រុង​យេរីខូរ​ឲ្យ​ទៅ​ក្រុង​អៃយ ដែល​នៅ​ជិត​បេត-អាវេន ខាង​កើត​បេត-អែល ដោយ​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «ចូរ​ឡើង​ទៅ​សង្កេត​មើល​ស្រុក​នោះ»។ គេ​ក៏​ឡើង​ទៅ​សង្កេត​មើល​ក្រុង​អៃយ។ បន្ទាប់​មក គេវិល​មក​ជួប​លោក​យ៉ូស្វេ​វិញ ជម្រាប​ថា៖ «មិន​បាច់​ឲ្យ​មនុស្ស​ទាំង​អស់​គ្នា​ឡើង​ទៅ​ទេ គឺឲ្យ​តែ​មនុស្ស​ពីរ ឬ​បី​ពាន់​នាក់ ទៅ​វាយ​ក្រុង​អៃយ​ប៉ុណ្ណោះ​បាន​ហើយ។ សូម​កុំ​ឲ្យ​បង់​កម្លាំង​ទាំង​អស់​គ្នា​នឹង​ឡើង​ទៅ​ឡើយ ដ្បិត​គេ​មាន​គ្នា​តិច​ទេ» ដូច្នេះ មាន​មនុស្ស​ប្រមាណ​បី​ពាន់​នាក់​នាំ​គ្នា​ឡើង​ទៅ ប៉ុន្ដែ គេ​ត្រូវ​បាក់​ទ័ពនៅ​មុខ​ពួក​ក្រុង​អៃយ ពួក​ក្រុង​អៃយ​សម្លាប់​អស់​ប្រមាណ​សាម​សិបប្រាំ​មួយ​នាក់ ហើយ​ដេញ​តាម​ពួក​គេ​ពី​មុខ​ទ្វារ​ក្រុង​រហូត​ដល់​សេបារិម ហើយ​ប្រហារ​ពួក​គេ​នៅ​ត្រង់​ជម្រាល​ភ្នំ។ ដូច្នេះ ចិត្ត​របស់​ប្រជា‌ជននោះ​រលាយ​ទៅ​ដូច​ជា​ទឹក។

ចែក​រំលែក
អាន យ៉ូស្វេ 7

យ៉ូស្វេ 7:2-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លោក​យ៉ូស្វេ​បាន​ចាត់​អ្នក​ខ្លះ​ពី​ក្រុង​យេរីខូ​ឲ្យ​ទៅ​ក្រុង​អៃ ដែល​នៅ​ជិត​បេត‌អាវេន នៅ​ខាង​កើត​បេត‌អែល ទាំង​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «ចូរ​ឡើង​ទៅ​ស៊ើប‌ការណ៍​នៅ​ស្រុក​នោះ»។ ពួក​គេ​ក៏​ឡើង​ទៅ​ស៊ើប‌ការណ៍​នៅ​ក្រុង​អៃ។ អ្នក​ទាំង​នោះ​វិល​មក​ជួប​លោក​យ៉ូស្វេ​វិញ ជម្រាប​ថា៖ «មិន​បាច់​ឲ្យ​ប្រជា‌ជន​ទាំង​មូល​ឡើង​ទៅ​វាយ​ទេ គឺ​ឲ្យ​តែ​ទ័ព​ពីរ ឬ​បី​ពាន់​នាក់ ឡើង​ទៅ​វាយ​យក​ក្រុង​អៃ​ប៉ុណ្ណោះ​បាន​ហើយ! អ្នក​ក្រុង​នោះ​មាន​គ្នា​តិច‌តួច​ទេ ដូច្នេះ មិន​បាច់​ចាត់​កង‌ទ័ព​ទាំង​មូល​ឲ្យ​ទៅ នាំ​ឲ្យ​ពិបាក​ឡើយ»។ ពេល​នោះ ទ័ព​អ៊ីស្រា‌អែល​ប្រមាណ​បី​ពាន់​នាក់​ក៏​ឡើង​ទៅ​វាយ​យក​ក្រុង​អៃ ប៉ុន្តែ ពួក​គេ​ត្រូវ​បាក់​ទ័ព។ អ្នក​ក្រុង​អៃ​បាន​សម្លាប់​ពួក​អ៊ីស្រា‌អែល​អស់​ប្រមាណ​សាម‌សិប​ប្រាំ​មួយ​នាក់ រួច​ដេញ​តាម​ពួក​គេ​ចាប់​ពី​ទ្វារ​ក្រុង រហូត​ទៅ​ដល់​ភូមិ​សេ‌បា‌រីម ហើយ​សម្លាប់​ពួក​គេ​នៅ​ត្រង់​ជម្រាល​ភ្នំ។ ប្រជា‌ជន​អ៊ីស្រា‌អែល​បាក់​ទឹក​ចិត្ត បាត់​បង់​សេចក្ដី​ក្លាហាន​អស់។

ចែក​រំលែក
អាន យ៉ូស្វេ 7

យ៉ូស្វេ 7:2-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឯ​យ៉ូស្វេ​លោក​ចាត់​មនុស្ស​ពី​ក្រុង​យេរីខូរ ទៅ​ឯ​ក្រុង​អៃយ​ដែល​នៅ​ជិត​បេត-អាវេន នៅ​ខាង​កើត​បេត-អែល ដោយ​ពាក្យ​ថា ចូរ​ឡើង​ទៅ​សង្កេត​មើល​ស្រុក​នោះ គេ​ក៏​ឡើង​ទៅ​សង្កេត​មើល​ក្រុង​អៃយ រួច​ត្រឡប់​មក​ឯ​យ៉ូស្វេ​ជំរាប​ថា មិន​ចាំ​បាច់​ឲ្យ​ឡើង​ទៅ​ទាំង​អស់​គ្នា​ទេ សូម​ឡើង​ទៅ​តែ​មនុស្ស​២​ឬ​៣​ពាន់​នាក់​ប៉ុណ្ណោះ ដើម្បី​នឹង​វាយ​ក្រុង​អៃយ​នោះ​បាន​ហើយ សូម​កុំ​ឲ្យ​បង់​កំឡាំង​ទាំង​អស់​គ្នា​នឹង​ឡើង​ទៅ​ឡើយ ដ្បិត​គេ​មាន​គ្នា​តិច​ទេ ដូច្នេះ​ក៏​មាន​ប្រហែល​ជា​៣​ពាន់​នាក់​នាំ​គ្នា​ឡើង​ទៅ តែ​គេ​ត្រូវ​រត់​ពី​មុខ​ពួក​ក្រុង​អៃយ​វិញ ហើយ​ពួក​ក្រុង​អៃយ​ក៏​សំឡាប់​អស់​ប្រហែល​ជា​៣៦​នាក់ គេ​ដេញ​ពួក​អ៊ីស្រាអែល​ពី​មុខ​ទ្វារ​ក្រុង​ទៅ រហូត​ដល់​សេបារិម ទាំង​ប្រហារ​អ្នក​ទាំង​នោះ​នៅ​ត្រង់​ផ្លូវ​ចុះ ដូច្នេះ​ពួក​ជន​ទាំង‌ឡាយ​ក៏​មាន​ចិត្ត​រលាយ​ទៅ​ដូច​ជា​ទឹក។

ចែក​រំលែក
អាន យ៉ូស្វេ 7