យ៉ូស្វេ 7:10-12 - Compare All Versions

យ៉ូស្វេ 7:10-12 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)

ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​យ៉ូស្វេ​ថា៖ «ចូរ​ក្រោក​ឡើង! ហេតុ​អ្វីបាន​ជា​ក្រាប​ចុះ ឱន​មុខ​ដល់​ដី​ដូច្នេះ? ពួក​អ៊ីស្រា‌អែល​បាន​ប្រព្រឹត្ត​អំពើបាប គេ​បាន​ប្រព្រឹត្ត​រំលង​សេចក្ដី​សញ្ញា​របស់​យើង ដែល​យើង​បាន​បង្គាប់​គេ គេ​បាន​ទាំង​យក​របស់​ដែល​ញែក​សម្រាប់​នឹង​បំផ្លាញ​ទុក​ខ្លះ គេ​បាន​លួច ហើយ​កុហក គេ​យក​របស់​ទាំង​នោះ​ទៅ​ទុក​ជា​មួយ​អីវ៉ាន់​របស់​ខ្លួន។ ហេតុ​នេះ​ហើយ​បាន​ជា​ប្រជា‌ជន​អ៊ីស្រា‌អែល​មិន​អាច​ឈរ​នៅ​មុខ​ខ្មាំង​សត្រូវ​របស់​គេ​បាន។ ពួក​គេ​បាក់​ទ័ព​នៅ​មុខ​សត្រូវ ព្រោះ​គេ​បាន​ត្រឡប់​ទៅ​ជា​របស់​ដែល​ត្រូវ​បំផ្លាញ​ដែរ។ ប្រសិន‌បើ​អ្នក​រាល់​គ្នា​មិន​បំផ្លាញ​របស់​ដែល​សម្រាប់​បំផ្លាញ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ចេញ​ទេ យើង​នឹង​លែង​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​ទៀត​ហើយ។

ចែក​រំលែក
យ៉ូស្វេ 7 គកស១៦

យ៉ូស្វេ 7:10-12 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​យ៉ូស្វេ​ថា៖ «ក្រោក​ឡើង! ហេតុ​អ្វី​បាន​ជា​អ្នក​ក្រាប​ចុះ ឱន​មុខ​ដល់​ដី​ដូច្នេះ? ជន‌ជាតិ​អ៊ីស្រា‌អែល​ប្រព្រឹត្ត​អំពើ​បាប ដោយ​រំលោភ​លើ​សម្ពន្ធ‌មេត្រី​ដែល​យើង​បាន​ប្រគល់​ឲ្យ គឺ​ពួក​គេ​បាន​យក​របស់​ដែល​ត្រូវ​បំផ្លាញ​នោះ​ទុក​ខ្លះ ជា​របស់​ដែល​យើង​ហាម​មិន​ឲ្យ​ប៉ះ‌ពាល់។ ពួក​គេ​បាន​លួច​យក​ទៅ​លាក់​ទុក​ជា​មួយ​អីវ៉ាន់​របស់​ខ្លួន។ ហេតុ​នេះ​ហើយ​បាន​ជា​ជន‌ជាតិ​អ៊ីស្រា‌អែល​ពុំ​អាច​ប្រឈម​មុខ​តទល់​នឹង​សត្រូវ​ទៀត​ទេ។ ពួក​គេ​បាក់​ទ័ព​រត់​នៅ​មុខ​សត្រូវ​ដូច្នេះ ព្រោះ​ពួក​គេ​មាន​ទោស ហើយ​ត្រូវ​វិនាស​អន្តរាយ។ ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​បំផ្លាញ​អ្វីៗ​ដែល​ត្រូវ​បំផ្លាញ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ទេ​នោះ យើង​នឹង​លែង​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​ទៀត​ហើយ!

ចែក​រំលែក
យ៉ូស្វេ 7 គខប

យ៉ូស្វេ 7:10-12 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)

ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ឆ្លើយ​នឹង​យ៉ូស្វេ​ថា ចូរ​ក្រោក​ឡើង ម្តេច​ក៏​ទំលាក់​ខ្លួន​ក្រាប​ផ្កាប់​មុខ​ដូច្នេះ ពួក​អ៊ីស្រាអែល​បាន​ធ្វើ​បាប គេ​បាន​ប្រព្រឹត្ត​រំលង​សេចក្ដី​សញ្ញា​អញ ដែល​បាន​បង្គាប់​ដល់​គេ​ហើយ គេ​បាន​ទាំង​យក​របស់​ដែល​ញែក​ទុក​សំរាប់​នឹង​បំផ្លាញ​ទៅ គឺ​គេ​បាន​លួច ហើយ​ក៏​កុហក​ដែរ ព្រម​ទាំង​យក​របស់​នោះ​ទៅ​ទុក​ជា​មួយ​នឹង​អីវ៉ាន់​របស់​គេ​ផង ដោយ​ហេតុ​នោះ បាន​ជា​ពួក​កូន​ចៅ​អ៊ីស្រាអែល ពុំ​អាច​នឹង​ឈរ​នៅ​មុខ​ពួក​ខ្មាំង​សត្រូវ​គេ​បាន​ឡើយ ដែល​គេ​បែរ​ខ្នង​នៅ​មុខ​ពួក​ខ្មាំង​សត្រូវ នោះ​គឺ​ពី​ព្រោះ​គេ​បាន​ត្រឡប់​ទៅ​ជា​ត្រូវ​បំផ្លាញ​ដែរ បើ​ឯង​រាល់​គ្នា​មិន​បំផ្លាញ​របស់​ដែល​សំរាប់​បំផ្លាញ​ពី​ពួក​ឯង​ចេញ​ទេ នោះ​អញ​មិន​នៅ​ជា​មួយ​នឹង​ឯង​រាល់​គ្នា​ទៀត​ឡើយ

ចែក​រំលែក
យ៉ូស្វេ 7 ពគប