យ៉ូស្វេ 7:1
យ៉ូស្វេ 7:1 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ប៉ុន្តែ ប្រជាជនអ៊ីស្រាអែលបានប្រព្រឹត្តរំលងចំពោះរបស់ដែលសម្រាប់បំផ្លាញវិញ ដ្បិតអេកានជាកូនកើមី កើមីជាកូនសាប់ឌី សាប់ឌីជាកូនសេរ៉ាស ក្នុងកុលសម្ព័ន្ធយូដា បានយករបស់ខ្លះដែលត្រូវបំផ្លាញ ហើយសេចក្ដីក្រោធរបស់ព្រះយេហូវ៉ាក៏ឆួលឡើង ទាស់នឹងប្រជាជនអ៊ីស្រាអែល។
យ៉ូស្វេ 7:1 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពេលនោះ ជនជាតិអ៊ីស្រាអែលបានបំពានលើព្រះបន្ទូល ដែលព្រះអម្ចាស់ហាមមិនឲ្យប៉ះពាល់របស់អ្វីនៅក្រុងយេរីខូ គឺមានបុរសម្នាក់ឈ្មោះអេកាន ជាកូនរបស់លោកកើមើ ជាចៅរបស់លោកសាបឌី និងជាចៅទួតរបស់លោកសេរ៉ាស ក្នុងកុលសម្ព័ន្ធយូដា បានយករបស់មួយដែលព្រះអម្ចាស់ហាមឃាត់ ជាហេតុធ្វើឲ្យព្រះអង្គទ្រង់ព្រះពិរោធនឹងជនជាតិអ៊ីស្រាអែល។
យ៉ូស្វេ 7:1 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ប៉ុន្តែពួកកូនចៅអ៊ីស្រាអែលបានប្រព្រឹត្តរំលងចំពោះរបស់ដែលសំរាប់បំផ្លាញវិញ ដ្បិតមានអេកានជាកូនកើមី ដែលកើមីជាកូនសាប់ឌីៗជាកូនសេរ៉ាស ក្នុងពូជអំបូរយូដា គាត់បានយករបស់ខ្លះដែលត្រូវបំផ្លាញ ហើយសេចក្ដីខ្ញាល់នៃព្រះយេហូវ៉ាក៏ឆួលឡើង ទាស់នឹងពួកកូនចៅអ៊ីស្រាអែល។