យ៉ូស្វេ 6:8-9
យ៉ូស្វេ 6:8-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កាលលោកយ៉ូស្វេបានបង្គាប់ប្រជាជនរួចហើយ សង្ឃទាំងប្រាំពីររូប ដែលកាន់ត្រែស្នែងចៀមទាំងប្រាំពីរនៅចំពោះព្រះយេហូវ៉ា ក៏ដើរទៅមុខទាំងផ្លុំត្រែ ហើយហិបនៃសេចក្ដីសញ្ញារបស់ព្រះយេហូវ៉ាក៏ទៅតាមក្រោយ។ ពួកអ្នកប្រដាប់អាវុធដើរខាងមុខពួកសង្ឃដែលផ្លុំត្រែ ហើយទ័ពការពារជួរខាងក្រោយដើរបន្ទាប់ពីហិប រីឯពួកសង្ឃដើរទៅមុខទាំងផ្លុំត្រែបណ្ដើរ។
យ៉ូស្វេ 6:8-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ប្រជាជនធ្វើតាមប្រសាសន៍របស់លោកយ៉ូស្វេ គឺបូជាចារ្យប្រាំពីររូបដែលកាន់ស្នែងចៀមទាំងប្រាំពីរ ដើរនៅខាងមុខព្រះអម្ចាស់ នាំគ្នាចេញទៅទាំងផ្លុំស្នែង ហើយគេសែងហិបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់ដើរតាមក្រោយ។ ពលទាហានប្រដាប់អាវុធដើរខាងមុខក្រុមបូជាចារ្យដែលផ្លុំស្នែង ហើយក៏មានពលទាហានដើរពីក្រោយហិបដែរ។ ពួកគេដើរទៅមុខតាមសំឡេងស្នែង។
យ៉ូស្វេ 6:8-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
លុះកាលយ៉ូស្វេបានប្រាប់ដល់ពួកជនរួចអស់ហើយ នោះសង្ឃទាំង៧ដែលកាន់ត្រែស្នែងចៀមទាំង៧ នៅចំពោះព្រះយេហូវ៉ា ក៏ដើរទៅទាំងផ្លុំបណ្តើរ រួចហឹបនៃសេចក្ដីសញ្ញាផងព្រះយេហូវ៉ាក៏តាមគេទៅ ឯពួកដែលកាន់គ្រឿងសស្ត្រាវុធ គេដើរខាងមុខពួកសង្ឃដែលផ្លុំត្រែ ក៏មានពួកអ្នកដើរខាងក្រោយហឹបដែរ ពួកសង្ឃដើរទៅទាំងផ្លុំត្រែបណ្តើរ