យ៉ូស្វេ 6:3-4
យ៉ូស្វេ 6:3-4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
អ្នករាល់គ្នាដែលជាពួកខ្លាំងពូកែ ត្រូវដើរជុំវិញទីក្រុង ឲ្យបានមួយជុំក្នុងមួយថ្ងៃ។ ត្រូវធ្វើដូច្នេះរយៈពេលប្រាំមួយថ្ងៃ ត្រូវមានសង្ឃប្រាំពីររូបកាន់ត្រែស្នែងចៀម ដើរនាំមុខហិបនៃសេចក្ដីសញ្ញា នៅថ្ងៃទីប្រាំពីរ អ្នករាល់គ្នាត្រូវឲ្យដើរព័ទ្ធទីក្រុងប្រាំពីរជុំ ហើយពួកសង្ឃត្រូវផ្លុំត្រែឡើង។
យ៉ូស្វេ 6:3-4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
អ្នករាល់គ្នា និងពលទាហានទាំងអស់ ត្រូវដើរព័ទ្ធជុំវិញទីក្រុង ឲ្យបានមួយជុំក្នុងមួយថ្ងៃ។ ត្រូវធ្វើដូច្នេះ ចំនួនប្រាំមួយថ្ងៃ។ ត្រូវឲ្យបូជាចារ្យ ប្រាំពីរនាក់កាន់ស្នែងចៀមសម្រាប់ផ្លុំម្នាក់មួយៗ ដើរខាងមុខហិបនៃសម្ពន្ធមេត្រី*។ លុះដល់ថ្ងៃទីប្រាំពីរ អ្នករាល់គ្នាត្រូវដើរជុំវិញទីក្រុងប្រាំពីរជុំ រួចឲ្យក្រុមបូជាចារ្យផ្លុំស្នែងចៀម។
យ៉ូស្វេ 6:3-4 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដូច្នេះត្រូវឲ្យឯងរាល់គ្នា ជាពួកថ្នឹកច្បាំង ដើរជុំវិញទីក្រុងអស់៦ថ្ងៃ ក្នុង១ថ្ងៃ១ជុំ ត្រូវឲ្យមានសង្ឃ៧រូប កាន់ត្រែស្នែងចៀមដើរនាំមុខហឹប រួចដល់ថ្ងៃទី៧ នោះត្រូវឲ្យដើរព័ទ្ធទីក្រុងអស់៧ជុំថែមទៀត ហើយពួកសង្ឃត្រូវផ្លុំត្រែឡើង