យ៉ូស្វេ 6:22-23

យ៉ូស្វេ 6:22-23 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លោក​យ៉ូស្វេ​មាន​ប្រសាសន៍​ទៅ​កាន់​បុរស​ទាំង​ពីរ​នាក់ ដែល​បាន​ទៅ​ស៊ើប‌ការណ៍​នៅ​ក្រុង​យេរីខូ​ថា៖ «ចូរ​ទៅ​ផ្ទះ​ស្រី​ពេស្យា ហើយ​នាំ​នាង ព្រម​ទាំង​ក្រុម​គ្រួសារ​របស់​នាង​ចេញ​មក ដូច​អ្នក​បាន​ស្បថ​ជា​មួយ​គេ»។ យុវ‌បុរស​ទាំង​ពីរ​ដែល​ជា​អ្នក​ស៊ើប‌ការណ៍​ក៏​ចូល​ទៅ​ក្នុង​ផ្ទះ ហើយ​នាំ​នាង​រ៉ាហាប ឪពុក​ម្ដាយ បងប្អូន និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​នាង​ចេញ​មក។ ពួក​គេ​នាំ​ញាតិ‌សន្ដាន​ទាំង​អស់​របស់​នាង​ឲ្យ​ចេញ​មក ឲ្យ​នៅ​កន្លែង​ផុត​ពី​គ្រោះ​ថ្នាក់ ក្បែរ​ជំរំ​អ៊ីស្រា‌អែល។

ចែក​រំលែក
អាន យ៉ូស្វេ 6

យ៉ូស្វេ 6:22-23 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

យ៉ូស្វេ​ក៏​ប្រាប់​ដល់​មនុស្ស​២​នាក់ ដែល​បាន​ចូល​ទៅ​សង្កេត​មើល​ស្រុក​នោះ​ថា ចូរ​ឲ្យ​ឯង​ចូល​ទៅ​ក្នុង​ផ្ទះ​ស្រី​សំផឹង​នោះ ហើយ​នាំ​នាង នឹង​របស់​នាង​ទាំង​ប៉ុន្មាន​ចេញ​មក​ក្រៅ ដូច​ជា​ឯង​បាន​ស្បថ​នឹង​នាង​ហើយ ឯ​មនុស្ស​កំឡោះ​២​នាក់ ដែល​បាន​ចូល​ទៅ​សង្កេត​មើល​ស្រុក ក៏​ចូល​ទៅ​នាំ​នាង​រ៉ាហាប ទាំង​ឪពុក​ម្តាយ​នាង នឹង​បង​ប្អូន ហើយ​នឹង​របស់​នាង​ទាំង​ប៉ុន្មាន​ចេញ​មក ព្រម​ទាំង​ញាតិ‌សន្តាន​របស់​នាង​ទាំង​ប៉ុន្មាន​ផង ដាក់​គេ​ឲ្យ​នៅ​ជា​ខាង​ក្រៅ​ទី​ដំឡើង​ត្រសាល នៃ​ពួក​អ៊ីស្រាអែល

ចែក​រំលែក
អាន យ៉ូស្វេ 6