យ៉ូស្វេ 6:1-2
យ៉ូស្វេ 6:1-2 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពេលនោះ គេបិទទ្វារក្រុងយេរីខូយ៉ាងជិត គ្មាននរណាម្នាក់ចេញចូលបានឡើយ ព្រោះគេខ្លាចជនជាតិអ៊ីស្រាអែល។ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយ៉ូស្វេថា៖ «មើល! យើងប្រគល់ក្រុងយេរីខូ ទាំងស្ដេច ទាំងទាហានដ៏ខ្លាំងពូកែរបស់គេមកក្នុងកណ្ដាប់ដៃអ្នកហើយ។
យ៉ូស្វេ 6:1-2 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលនោះ គេបិទទ្វារក្រុងយេរីខូរជិត ទាំងខាងក្នុង ទាំងខាងក្រៅ ព្រោះតែខ្លាចប្រជាជនអ៊ីស្រាអែល គ្មានអ្នកណាចេញចូលបានឡើយ។ ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកយ៉ូស្វេថា៖ «មើល៍ យើងបានប្រគល់ក្រុងយេរីខូរ ទាំងស្តេច ទាំងពួកអ្នកខ្លាំងពូកែដ៏អង់អាចរបស់គេ មកក្នុងកណ្ដាប់ដៃអ្នកហើយ។
យ៉ូស្វេ 6:1-2 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពេលនោះ គេបិទទ្វារក្រុងយេរីខូយ៉ាងជិត គ្មាននរណាម្នាក់ចេញចូលបានឡើយ ព្រោះគេខ្លាចជនជាតិអ៊ីស្រាអែល។ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយ៉ូស្វេថា៖ «មើល! យើងប្រគល់ក្រុងយេរីខូ ទាំងស្ដេច ទាំងទាហានដ៏ខ្លាំងពូកែរបស់គេមកក្នុងកណ្ដាប់ដៃអ្នកហើយ។
យ៉ូស្វេ 6:1-2 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រីឯទីក្រុងយេរីខូរ គេបានបិទទ្វារជាប់ទាំងប្រយ័ត ដោយខ្លាចពួកកូនចៅអ៊ីស្រាអែល ឥតមានអ្នកណាចេញចូលសោះឡើយ ព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងយ៉ូស្វេថា មើល អញបានប្រគល់ក្រុងយេរីខូរ ព្រមទាំងស្តេចគេ នឹងពួកមនុស្សខ្លាំងពូកែស្ទាត់ជំនាញទាំងប៉ុន្មាន មកក្នុងកណ្តាប់ដៃឯងហើយ