យ៉ូស្វេ 5:1
យ៉ូស្វេ 5:1 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កាលពួកស្តេចទាំងប៉ុន្មានរបស់សាសន៍អាម៉ូរី ដែលនៅខាងលិចទន្លេយ័រដាន់ និងស្តេចទាំងប៉ុន្មានរបស់សាសន៍កាណាន ដែលនៅក្បែរសមុទ្រ បានឮថា ព្រះយេហូវ៉ាបានធ្វើឲ្យទឹកទន្លេយ័រដាន់រីងស្ងួត នៅមុខប្រជាជនអ៊ីស្រាអែល រហូតទាល់តែគេបានឆ្លងផុត ស្ដេចទាំងនោះបាក់ទឹកចិត្ត ហើយគ្មានវិញ្ញាណនៅក្នុងខ្លួនទៀតឡើយ ដោយព្រោះខ្លាចប្រជាជនអ៊ីស្រាអែល។
យ៉ូស្វេ 5:1 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
កាលស្ដេចទាំងប៉ុន្មាននៃជនជាតិអាម៉ូរី ដែលនៅត្រើយខាងលិចទន្លេយ័រដាន់ និងស្ដេចទាំងប៉ុន្មាននៃជនជាតិកាណាន ដែលនៅតាមមាត់សមុទ្រ ឮដំណឹងថា ព្រះអម្ចាស់ធ្វើឲ្យទន្លេយ័រដាន់រីងស្ងួត នៅចំពោះមុខជនជាតិអ៊ីស្រាអែលរហូតដល់គេឆ្លងផុត ស្ដេចទាំងនោះបាក់ទឹកចិត្ត និងភ័យលស់ព្រលឹង នៅចំពោះមុខជនជាតិអ៊ីស្រាអែល។
យ៉ូស្វេ 5:1 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កាលពួកស្តេចសាសន៍អាម៉ូរីទាំងប៉ុន្មាន ដែលនៅខាងលិចទន្លេយ័រដាន់ នឹងស្តេចសាសន៍កាណានទាំងប៉ុន្មាន ដែលនៅក្បែរសមុទ្រ បានឮថា ព្រះយេហូវ៉ាបានធ្វើឲ្យទឹកទន្លេយ័រដាន់រីងទៅ នៅមុខពួកកូនចៅអ៊ីស្រាអែល ទាល់តែបានឆ្លងផុតមកដូច្នេះ នោះគេមានចិត្តរលត់ទៅ គ្មានវិញ្ញាណនៅសល់ក្នុងគេទៀតឡើយ ដោយព្រោះពួកកូនចៅអ៊ីស្រាអែល។