យ៉ូស្វេ 3:5-6
យ៉ូស្វេ 3:5-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
លោកយ៉ូស្វេមានប្រសាសន៍ទៅកាន់ប្រជាជនថា៖ «ចូរអ្នករាល់គ្នាញែកខ្លួនចេញជាបរិសុទ្ធ ព្រោះថ្ងៃស្អែក ព្រះយេហូវ៉ានឹងធ្វើការអស្ចារ្យក្នុងចំណោមអ្នករាល់គ្នា»។ លោកយ៉ូស្វេមានប្រសាសន៍ទៅកាន់ពួកសង្ឃថា៖ «ចូរលើកយកហិបនៃសេចក្ដីសញ្ញាឆ្លងទៅមុនប្រជាជនទៅ»។ ដូច្នេះ គេក៏លើកយកហិបនៃសេចក្ដីសញ្ញា ហើយទៅមុនប្រជាជន។
យ៉ូស្វេ 3:5-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
បន្ទាប់មក លោកយ៉ូស្វេមានប្រសាសន៍ទៅកាន់ប្រជាជនថា៖ «ចូរញែកខ្លួនឲ្យវិសុទ្ធ ដ្បិតថ្ងៃស្អែក ព្រះអម្ចាស់នឹងសម្តែងការអស្ចារ្យនៅកណ្ដាលចំណោមអ្នករាល់គ្នា»។ លោកយ៉ូស្វេមានប្រសាសន៍ទៅកាន់អស់លោកបូជាចារ្យថា៖ «ចូរសែងហិបនៃសម្ពន្ធមេត្រី ឆ្លងទៅមុនប្រជាជនទៅ!»។ គេក៏សែងហិបឆ្លងទៅមុនប្រជាជន។
យ៉ូស្វេ 3:5-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
យ៉ូស្វេក៏ប្រាប់បណ្តាជនថា ចូរឯងរាល់គ្នាញែកខ្លួនចេញជាបរិសុទ្ធចុះ ពីព្រោះថ្ងៃស្អែក ព្រះយេហូវ៉ាទ្រង់នឹងធ្វើការអស្ចារ្យនៅក្នុងពួកឯង រួចលោកប្រាប់ដល់ពួកសង្ឃថា ចូរលើកយកហឹបនៃសេចក្ដីសញ្ញានាំទៅឯមុខបណ្តាជនទៅ នោះគេក៏លើកយកហឹបនៃសេចក្ដីសញ្ញាសែងនាំមុខបណ្តាជនទៅ។