យ៉ូស្វេ 3:3-4
យ៉ូស្វេ 3:3-4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ហើយបង្គាប់ប្រជាជនថា៖ «កាលណាអ្នករាល់គ្នាឃើញហិបនៃសេចក្ដីសញ្ញារបស់ព្រះយេហូវ៉ាជាព្រះរបស់អ្នក ដែលពួកលេវីជាសង្ឃសែងទៅ អ្នករាល់គ្នាត្រូវចេញពីទីកន្លែងរបស់អ្នក ហើយដើរទៅតាមហិបនោះទៅ តែត្រូវស្ថិតនៅឃ្លាតពីហិបនោះ នៅចម្ងាយប្រមាណពីរពាន់ហត្ថ។ មិនត្រូវចូលទៅជិតឡើយ ដើម្បីឲ្យអ្នកបានស្គាល់ផ្លូវដែលត្រូវដើរ ដ្បិតតាំងតែពីមុនមក អ្នករាល់គ្នាមិនដែលដើរតាមផ្លូវនេះទេ»។
យ៉ូស្វេ 3:3-4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ហើយបញ្ជាប្រជាជនថា៖ «ពេលណាអ្នករាល់គ្នាឃើញក្រុមបូជាចារ្យលេវី*សែងហិបនៃសម្ពន្ធមេត្រី*របស់ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ពេលនោះ ត្រូវនាំគ្នាចាកចេញពីកន្លែងដែលអ្នករាល់គ្នាស្នាក់នៅ ហើយដើរតាមហិបនោះទៅ។ ដូច្នេះ អ្នករាល់គ្នានឹងស្គាល់ផ្លូវដែលអ្នករាល់គ្នាត្រូវដើរ ដ្បិតតាំងពីដើមរៀងមក អ្នករាល់គ្នាមិនដែលបានដើរតាមផ្លូវនេះឡើយ។ ប៉ុន្តែ មិនត្រូវចូលទៅជិតហិបជាដាច់ខាត អ្នករាល់គ្នាត្រូវស្ថិតនៅចម្ងាយប្រមាណពីរពាន់ហត្ថពីហិបនោះ»។
យ៉ូស្វេ 3:3-4 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កាលណាឯងរាល់គ្នាឃើញហឹបនៃសេចក្ដីសញ្ញា ផងព្រះយេហូវ៉ាជាព្រះនៃឯង ដែលពួកលេវីដ៏ជាសង្ឃសែងទៅ នោះត្រូវឲ្យឯងរាល់គ្នាចេញ ពីទីកន្លែងរបស់ឯងដើរទៅតាម តែត្រូវដើរឃ្លាតពីហឹបនោះ ចំនួនប្រហែលជា២ពាន់ហត្ថ កុំឲ្យចូលទៅជិតឡើយ ដើម្បីឲ្យឯងបានស្គាល់ផ្លូវដែលត្រូវដើរ ដ្បិតតាំងតែពីមុនមក ឯងរាល់គ្នាមិនដែលដើរតាមផ្លូវនេះទេ