យ៉ូស្វេ 24:32
យ៉ូស្វេ 24:32 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
រីឯឆ្អឹងសពរបស់លោកយ៉ូសែប ដែលពួកកូនចៅអ៊ីស្រាអែលបាននាំយកពីស្រុកអេស៊ីព្ទមក គេបញ្ចុះនៅស៊ីគែម ក្នុងដីដែលលោកយ៉ាកុបបានទិញពីពួកកូនចៅហាម៉ោរ ជាឪពុករបស់ស៊ីគែម មានតម្លៃជាប្រាក់មួយរយដួង ហើយដីនោះក្លាយជាមត៌ករបស់ពួកកូនចៅលោកយ៉ូសែប។
យ៉ូស្វេ 24:32 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
រីឯធាតុរបស់លោកយ៉ូសែប ដែលជនជាតិអ៊ីស្រាអែលនាំយកពីស្រុកអេស៊ីបមកនោះ គេបញ្ចុះនៅស៊ីគែម ក្នុងចម្ការដែលលោកយ៉ាកុបបានទិញពីកូនចៅលោកហាម៉ោរ ជាឪពុករបស់លោកស៊ីគែម តម្លៃជាប្រាក់សុទ្ធមួយរយស្លឹង ហើយដីនោះស្ថិតនៅក្នុងទឹកដីដែលជាចំណែកមត៌ករបស់កូនចៅលោកយ៉ូសែប។
យ៉ូស្វេ 24:32 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឯឆ្អឹងសពរបស់យ៉ូសែប ដែលពួកកូនចៅអ៊ីស្រាអែលបាននាំយកពីស្រុកអេស៊ីព្ទមក គេក៏កប់នៅត្រង់ស៊ីគែម ក្នុងដីដែលយ៉ាកុបបានទិញពីពួកកូនចៅហាម៉ោរ ជាឪពុកស៊ីគែម ថ្លៃជាប្រាក់១០០ដួង ហើយដីនោះក៏នៅជាមរដករបស់ពួកកូនចៅយ៉ូសែប