យ៉ូស្វេ 24:14-15

យ៉ូស្វេ 24:14-15 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដូច្នេះ ឥឡូវ​នេះ ចូរ​កោត​ខ្លាច​ដល់​ព្រះ‌យេហូវ៉ា ហើយ​គោរព​ប្រតិ‌បត្តិ​ដល់ព្រះ‌អង្គ​ដោយ​ចិត្ត​ស្មោះ‌ត្រង់ និង​ពិត​ប្រាកដ​ចុះ។ ចូរ​លះ​ចោល​អស់​ទាំង​ព្រះ​ដែល​បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នាបាន​គោរព​ប្រតិ‌បត្តិ នៅ​ខាង​នាយ​ទន្លេ និង​នៅ​ស្រុក​អេស៊ីព្ទ​នោះ​ចេញ ហើយ​គោរព​បម្រើ​ព្រះ‌យេហូវ៉ា​វិញ។ ប៉ុន្ដែ បើ​អ្នក​រាល់​គ្នា​មិន​ពេញ​ចិត្ត​នឹង​គោរព​បម្រើ​ព្រះ‌យេហូវ៉ា​ទេ ចូរ​រើស​យក​ព្រះ​ណា​ដែល​អ្នក​រាល់​គ្នា​ចង់​គោរព​បម្រើ​នៅ​ថ្ងៃ​នេះ​ទៅ ទោះ​បើ​ជា​ព្រះ​ដែល​បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នា​បាន​គោរព​បម្រើ​នៅ​ខាង​នាយ​ទន្លេ ឬ​ព្រះ​របស់​សាសន៍​អាម៉ូរី នៅ​ក្នុង​ស្រុក​ដែល​អ្នក​រាល់​គ្នា​កំពុង​រស់​នៅ​នេះ​ក្តី រី​ឯ​ខ្ញុំ និង​ក្រុម​គ្រួសារ​របស់​ខ្ញុំ​វិញ យើង​នឹង​គោរព​បម្រើ​ព្រះ‌យេហូវ៉ា​តែ​មួយ​ប៉ុណ្ណោះ។

ចែក​រំលែក
អាន យ៉ូស្វេ 24

យ៉ូស្វេ 24:14-15 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លោក​យ៉ូស្វេ​មាន​ប្រសាសន៍​ទៀត​ថា៖ «ឥឡូវ​នេះ ចូរ​កោតខ្លាច​ព្រះ‌អម្ចាស់ និង​គោរព​បម្រើ​ព្រះអង្គ ឲ្យ​អស់​ពី​ចិត្ត និង​ដោយ​ស្មោះ​ត្រង់​បំផុត។ ចូរ​ដក​យក​ព្រះ​ដទៃ​ដែល​បុព្វបុរស​របស់​អ្នក​រាល់​គ្នា​ធ្លាប់​គោរព​បម្រើ នៅ​ខាង​នាយ​ទន្លេ​អឺប្រាត និង​នៅ​ស្រុក​អេស៊ីប​នោះ​ចោល​ទៅ ហើយ​នាំ​គ្នា​គោរព​បម្រើ​ព្រះ‌អម្ចាស់។ ប៉ុន្តែ បើ​អ្នក​រាល់​គ្នា​មិន​ពេញ​ចិត្ត​គោរព​បម្រើ​ព្រះ‌អម្ចាស់​ទេ ចូរ​ជ្រើស​រើស​យក​ព្រះ​ណា​មួយ ដែល​អ្នក​រាល់​គ្នា​ពេញ​ចិត្ត​នឹង​គោរព​បម្រើ​នៅ​ថ្ងៃ​នេះ​ទៅ គឺ​មាន​ព្រះ​ដែល​បុព្វបុរស*​របស់​អ្នក​រាល់​គ្នា​ធ្លាប់​គោរព​បម្រើ​នៅ​ខាង​នាយ​ទន្លេ​អឺប្រាត ឬ​ព្រះ​របស់​ជន‌ជាតិ​អាម៉ូរី នៅ​ក្នុង​ស្រុក​ដែល​អ្នក​រាល់​គ្នា​ស្នាក់​នៅ​នេះ​ជា​ដើម។ រីឯ​ខ្ញុំ និង​ក្រុម​គ្រួសារ​របស់​ខ្ញុំ​វិញ យើង​នឹង​គោរព​បម្រើ​ព្រះ‌អម្ចាស់»។

ចែក​រំលែក
អាន យ៉ូស្វេ 24

យ៉ូស្វេ 24:14-15 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដូច្នេះ ឥឡូវ​នេះ ចូរ​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា ហើយ​គោរព​ប្រតិ‌បត្តិ​ដល់​ទ្រង់​ដោយ​ចិត្ត​ស្មោះ‌ត្រង់ ហើយ​ពិត​ប្រាកដ​ចុះ ចូរ​លះ​ចោល​អស់​ទាំង​ព្រះ​ដែល​ពួក​ឰយុកោ​ឯង​បាន​គោរព​ប្រតិ‌បត្តិ នៅ​ខាង​នាយ​ទន្លេ ហើយ​នៅ​ស្រុក​អេស៊ីព្ទ​នោះ​ចេញ ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ‌យេហូវ៉ា​វិញ តែ​បើ‌សិន​ជា​ឯង​រាល់​គ្នា​មិន​គាប់​ចិត្ត​នឹង​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ‌យេហូវ៉ា​ទេ នោះ​ចូរ​រើស​យក​ព្រះ​ណា​ដែល​ឯង​ចង់​គោរព​ប្រតិ‌បត្តិ​តាម​នៅ​ថ្ងៃ​នេះ​ចុះ ទោះ​បើ​ជា​ព្រះ​ទាំង​ប៉ុន្មាន ដែល​ពួក​ឰយុកោ​ឯង​បាន​គោរព​ប្រតិ‌បត្តិ​នៅ​ខាង​នាយ​ទន្លេ ឬ​អស់​ទាំង​ព្រះ​របស់​សាសន៍​អាម៉ូរី​នេះ ដែល​ឯង​រាល់​គ្នា​នៅ​ក្នុង​ស្រុក​គេ​ក្តី តែ​ឯ​អញ នឹង​ពួក​គ្រួ​អញ យើង​ទាំង​អស់​គ្នា​នឹង​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ‌យេហូវ៉ា​តែ​មួយ​ប៉ុណ្ណោះ។

ចែក​រំលែក
អាន យ៉ូស្វេ 24

យ៉ូស្វេ 24:14-15

យ៉ូស្វេ 24:14-15 គខបយ៉ូស្វេ 24:14-15 គខប