យ៉ូស្វេ 23:9-10
យ៉ូស្វេ 23:9-10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដ្បិតព្រះយេហូវ៉ាបានបណ្តេញសាសន៍ធំៗ ហើយពូកែ ចេញពីមុខអ្នករាល់គ្នា គ្មានអ្នកណាអាចឈរនៅមុខអ្នករាល់គ្នាបានឡើយ រហូតមកដល់ថ្ងៃនេះ។ មនុស្សតែម្នាក់ក្នុងចំណោមអ្នករាល់គ្នា ដេញតាមមនុស្សមួយពាន់នាក់ ដ្បិតគឺព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា ព្រះអង្គច្បាំងជំនួសអ្នករាល់គ្នា ដូចព្រះអង្គបានសន្យានឹងអ្នក។
យ៉ូស្វេ 23:9-10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់នឹងយកទឹកដីពីប្រជាជាតិដ៏ធំៗ និងមានកម្លាំងខ្លាំងក្លា មកប្រគល់ឲ្យអ្នករាល់គ្នា។ រហូតមកដល់សព្វថ្ងៃ គ្មាននរណាអាចប្រយុទ្ធតទល់នឹងអ្នករាល់គ្នាឡើយ។ មនុស្សតែម្នាក់ក្នុងចំណោមអ្នករាល់គ្នា អាចដេញតាមពួកគេមួយពាន់នាក់ ដ្បិតព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នាប្រយុទ្ធ ដើម្បីអ្នករាល់គ្នា ដូចព្រះអង្គបានសន្យាជាមួយអ្នករាល់គ្នា។
យ៉ូស្វេ 23:9-10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដ្បិតព្រះយេហូវ៉ាបានបណ្តេញសាសន៍ធំ ហើយពូកែពីមុខឯងរាល់គ្នាចេញ ហើយគ្មានអ្នកណាបានអាចនឹងឈរនៅមុខឯងរាល់គ្នា ដរាបដល់សព្វថ្ងៃនេះ ពួកឯងរាល់គ្នាតែ១នាក់បានដេញតាម១ពាន់នាក់ ដ្បិតគឺជាព្រះយេហូវ៉ាជាព្រះនៃឯង ដែលច្បាំងជំនួសឯង ដូចជាទ្រង់បានមានបន្ទូលនឹងឯងហើយ