យ៉ូស្វេ 22:20
យ៉ូស្វេ 22:20 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឯអេកាន ជាកូនរបស់សេរ៉ាស តើមិនបានបង្ខូចជំនឿដោយសាររបស់ដែលត្រូវបំផ្លាញ ហើយសេចក្ដីក្រោធរបស់ព្រះធ្លាក់មកលើក្រុមជំនុំនៃសាសន៍អ៊ីស្រាអែលទាំងអស់គ្នាទេឬ? ដោយព្រោះអំពើអាក្រក់របស់គាត់ គាត់មិនមែនវិនាសតែម្នាក់ឯងទេ!"»។
យ៉ូស្វេ 22:20 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
កាលលោកអេកានជាកូនរបស់លោកសេរ៉ាស ប្រព្រឹត្តមិនស្មោះត្រង់ចំពោះទ្រព្យដែលត្រូវបំផ្លាញ ថ្វាយផ្ដាច់ដល់ព្រះអម្ចាស់នោះ សហគមន៍អ៊ីស្រាអែលទាំងមូលបានរងគ្រោះ នៅពេលដែលព្រះអម្ចាស់ទ្រង់ព្រះពិរោធកំហុសរបស់គាត់ ពុំបានធ្វើឲ្យគាត់វិនាសតែម្នាក់ឯងទេ»។
យ៉ូស្វេ 22:20 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឯអេកានជាកូនសេរ៉ាស តើមិនបានរំលងខាងឯរបស់ដែលត្រូវបំផ្លាញទេឬអី ហើយមានសេចក្ដីខ្ញាល់ធ្លាក់មកលើពួកជំនុំនៃសាសន៍អ៊ីស្រាអែលទាំងអស់គ្នាផង ហើយមនុស្សនោះមិនមែនបានវិនាសទៅតែម្នាក់ឯងដោយព្រោះអំពើអាក្រក់នោះទេ។