យ៉ូស្វេ 2:1-2
យ៉ូស្វេ 2:1-2 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
លោកយ៉ូស្វេជាកូនរបស់លោកនុន បានចាត់បុរសពីរនាក់យ៉ាងសម្ងាត់ ឲ្យចេញពីស៊ីទីម ទៅស៊ើបការណ៍ ដោយប្រាប់ថា៖ «ចូរទៅសង្កេតមើលស្រុកនោះ និងក្រុងយេរីខូរផង»។ គេក៏ចេញទៅ ហើយចូលទៅស្នាក់នៅក្នុងផ្ទះរបស់ស្រីពេស្យាម្នាក់ ឈ្មោះរ៉ាហាប ។ មានគេទូលដល់ស្តេចក្រុងយេរីខូរថា៖ «មើល៍ នៅយប់នេះ មានពួកអ៊ីស្រាអែលខ្លះបានចូលមក ដើម្បីសង្កេតមើលស្រុកនេះ»។
យ៉ូស្វេ 2:1-2 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកយ៉ូស្វេ ជាកូនរបស់លោកនូន ចាត់បុរសពីរនាក់យ៉ាងសម្ងាត់ ឲ្យចេញពីជំរំស៊ីទីម ទៅស៊ើបការណ៍។ លោកមានប្រសាសន៍ថា៖ «ចូរទៅពិនិត្យមើលស្រុកនោះ និងក្រុងយេរីខូផង!»។ អ្នកទាំងពីរនាំគ្នាចេញដំណើរឆ្ពោះទៅក្រុងយេរីខូ ហើយចូលទៅស្នាក់នៅផ្ទះរបស់ស្រីពេស្យាម្នាក់ឈ្មោះនាងរ៉ាហាប។ មានគេទូលស្ដេចក្រុងយេរីខូថា៖ «យប់នេះ មានពួកអ៊ីស្រាអែលចូលមកក្នុងទីក្រុង ដើម្បីស៊ើបការណ៍»។
យ៉ូស្វេ 2:1-2 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
យ៉ូស្វេ ជាកូននុន លោកចាត់អ្នកស៊ើបការសំងាត់២នាក់ ឲ្យចេញពីស៊ីទីមទៅ ដោយប្រាប់ថា ចូរទៅសង្កេតមើលស្រុកនោះ នឹងក្រុងយេរីខូរផង គេក៏ចេញទៅ ហើយចូលទៅស្នាក់នៅក្នុងផ្ទះរបស់ស្រីសំផឹងម្នាក់ ឈ្មោះរ៉ាហាប ខណៈនោះ មានគេទូលដល់ស្តេចក្រុងយេរីខូរថា មើល នៅយប់នេះ មានមនុស្សសាសន៍អ៊ីស្រាអែលខ្លះបានចូលមក ដើម្បីនឹងសង្កេតមើលស្រុកនេះ