យ៉ូស្វេ 19:1-51

យ៉ូស្វេ 19:1-51 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ឆ្នោត​ទី​ពីរ​ត្រូវ​ចំ​លើ​ស៊ីម្មាន គឺ​សម្រាប់​កុល‌សម្ព័ន្ធ​នៃ​ពួក​កូន​ចៅ​ស៊ីម្មាន តាម​ពូជ​អំបូរ​របស់​គេ។ មត៌ក​របស់​គេ​ស្ថិត​នៅកណ្ដាល​មត៌ក​របស់​ពួក​កូន​ចៅ​យូដា។ មត៌ក​របស់​គេ គឺ​ក្រុង​ប្អៀរ-សេបា សេបា ម៉ូឡាដា ហាសា-ស៊ូអាល បាឡា អាសែម អែល‌ថូឡាត បេធូល ហោម៉ា ស៊ីក‌ឡាក់ បេត-ម៉ារកា‌បូត ហាសា-ស៊ូសា បេត-ល្បា‌អូត និង​សារូ‌ហែន គឺ​ទាំង​អស់​មាន​ដប់​បី​ក្រុង ព្រម​ទាំង​ភូមិ​នានា​ដែល​នៅ​ជុំ​វិញ។ ក្រុង​អាយីន រីម៉ូន អេធើរ ហើយ​អាសាន ទាំង​អស់​មាន​បួន​ក្រុង ព្រម​ទាំង​ភូមិ​នានា​ដែល​នៅ​ជុំ​វិញ និង​ស្រុក​ទាំង​អស់​ដែល​នៅ​ជុំ‌វិញ​ទី​ក្រុង​ទាំង​នោះ រហូត​ដល់​បាអាឡាត-ប្អៀរ និង​រ៉ាម៉ាត ដែល​នៅ​ស្រុក​ត្បូង។ នេះ​ហើយ​ជា​មត៌ក​របស់​កុល‌សម្ព័ន្ធ​នៃ​ពួក​កូន​ចៅ​ស៊ីម្មាន តាម​ពូជ​អំបូរ​របស់​គេ។ ឯ​មត៌ក​របស់​ពួក​កូន​ចៅ​ស៊ីម្មាន គឺ​បាន​ដក​យក​ពី​ចំណែក​របស់​ពួក​កូន​ចៅ​យូដា ដ្បិត​ចំណែក​ពួក​កូន​ចៅ​យូដា​ធំ​ពេក គេ​នៅ​មិន​អស់ ហេតុ​នេះ​ហើយ​បាន​ជា​ពួក​កូន​ចៅ​ស៊ីម្មាន បាន​មត៌ក​នៅ​កណ្ដាល​មត៌ក​របស់​ពួក​យូដា។ ឆ្នោត​ទី​បីត្រូវ​ចំ​លើ​ពួក​កូន​ចៅ​សាប់‌យូឡូន តាម​ពូជ​អំបូរ​របស់​គេ ឯ​ទឹក​ដី​ជា​មត៌ក​របស់​គេ​លាត​សន្ធឹង​រហូត​ដល់​សារីឌ។ ព្រំប្រទល់របស់​គេ​ឡើង​ទៅ​ទិស​ខាង​លិច រហូត​ដល់​ម៉ារ៉ា‌ឡា ហើយ​ទៅ​ដល់​ដាបា‌សែត រួច​ទៅ​ដល់​ស្ទឹង​ដែល​នៅ​ខាង​កើត​យ៉ុកនាម។ ចេញ​ពី​សារីឌ ព្រំ​ប្រទល់​នេះ​បត់​ទៅ​ខាង​កើត​ឆ្ពោះ​ទៅ​ទិស​ថ្ងៃ​រះ ដល់​ព្រំ​ប្រទល់​គីស្លូត-តា‌បោរ ហើយ​បន្ត​ទៅ​ដល់​ដាប្រាត រួច​ឡើង​ទៅ​ដល់​យ៉ាភា។ ចេញ​ពី​ទី​នោះ​បន្ត​ទៅ​ខាង​កើត ឆ្ពោះ​ទៅ​ទិស​ថ្ងៃ​រះ ទៅ​ដល់​គីតា-ហេ‌ភើរ និង​អ៊ីតា-កាស៊ីន ហើយ​ទៅ​ដល់​រីម៉ូន រួច​បត់​ទៅ​នេយ៉ា នៅ​ខាង​ជើង ព្រំ​ប្រទល់​នេះ​បត់ឆៀង​ទៅ​ដល់​ហា‌ណា‌ថូន ហើយ​ទៅ​ផុតត្រង់​ជ្រលង​ភ្នំ​យីប‌ថា-អែល និង​ក្រុង​កាថាត ណា‌ហា‌ឡាល ស៊ីមរ៉ុន យីដា‌ឡា និង​បេថ្លេ‌ហិម ទាំង​អស់​មាន​ដប់ពីរ​ក្រុង ព្រម​ទាំង​ភូមិ​នានា​ដែល​នៅ​ជុំ​វិញ។ ទី​ក្រុង​ទាំង​នេះ និង​ភូមិ​នានា​ដែល​នៅ​ជុំ‌វិញ ជា​មត៌ក​របស់​ពួក​កូន​ចៅ​សាប់‌យូឡូន តាម​ពូជ​អំបូរ​របស់​គេ។ ឆ្នោត​ទី​បួន​ត្រូវ​ចំ​លើ​ពួក​អ៊ីសា‌ខារ គឺសម្រាប់​ពួក​កូន​ចៅ​អ៊ីសា‌ខារ តាម​ពូជ​អំបូរ​របស់​គេ។ ទឹក​ដី​របស់​គេ​រួម​មាន ក្រុង​យេស‌រាល គីសា‌ឡូត ស៊ូណែម ហាផា‌រែម ស៊ីអូន អាណា‌ក្រាត រ៉ាប៊ីត គីស‌យ៉ូន អាបែស រេមែត អេន-កានីម អេន-ហាដា និង​បេត‌ផាសេ។ ព្រំ​ប្រទល់​ជាប់​នឹង​ក្រុង​តាបោរ សាហា‌ស៊ីម៉ា បេត-សេមែស ហើយ​ព្រំ​ប្រទល់​នេះ​ទៅ​ផុត​ត្រឹម​ទន្លេ​យ័រដាន់។ ទាំង​អស់​មាន​ដប់​ប្រាំ​មួយ​ក្រុង ព្រម​ទាំង​ភូមិ​នានា​ដែល​នៅ​ជុំ​វិញ។ ក្រុង​ទាំង​នេះ និង​ភូមិ​នានា​ដែល​នៅ​ជុំ‌វិញ ជា​មត៌ក​របស់​កុល‌សម្ព័ន្ធ​នៃ​ពួក​កូន​ចៅ​អ៊ីសា‌ខារ តាម​ពូជ​អំបូរ​របស់​គេ។ ឆ្នោត​ទីប្រាំ​ត្រូវ​ចំ​លើ​កុល‌សម្ព័ន្ធនៃ​ពួ​ក​កូន​ចៅ​អេស៊ើរ តាម​ពូជ​អំបូរ​របស់​គេ។ ទឹក​ដី​របស់​គេ​មាន​ក្រុង​ហេល‌កាត ហាលី បេថែន អាក‌សាប អាឡា‌ម្លេក អាម្អាត និង​មីសាល។ នៅ​ខាង​លិចជាប់​នឹង​ភ្នំ​កើមែល និង​ស៊ីហោរ-លីប‌ណាថ រួច​បត់​ទៅ​ទិស​ខាង​កើត ទៅ​ដល់​បេត-ដាកុន ហើយ​ជាប់​នឹង​សាប់‌យូឡូន និង​ជ្រលង​ភ្នំ​យីបថា-អែល រួច​បន្ត​ទៅ​ខាង​ជើង ដល់​បេត-អេមែក និង​ណេអែល ហើយ​បន្ត​ទៅ​ខាង​ជើង រហូត​ដល់ក្រុង​កាបួល អេប្រុន រេហុប ហាំម៉ូន និង​ខាណា រហូត​ដល់​ក្រុង​ស៊ីដូន​ធំ។ បន្ទាប់​មក ព្រំ​ដែន​នោះ​បត់​ទៅ​រ៉ាម៉ា រហូត​ដល់​ទីរ៉ុស ជា​ក្រុង​ដែល​មាន​កំផែង​ការ​ពារ រួច​បត់​ទៅ​ដល់​ហូសា ហើយ​ទៅ​ផុត​ត្រឹម​សមុទ្រ។ ទឹក​ដី​នោះក៏​រាប់​ទាំងក្រុង​ម៉ាហាឡាប អាក់ស៊ីប អ៊ូម៉ា អាផែក និង​រេហុប។ ទាំង​អស់​មាន​ម្ភៃពីរ​ក្រុង ព្រម​ទាំង​ភូមិ​នានា​ដែល​នៅ​ជុំ​វិញ។ ក្រុង​ទាំង​នេះ និង​ភូមិ​នានា​ដែល​នៅ​ជុំ‌វិញ ជា​មត៌ក​របស់​កុល‌សម្ព័ន្ធនៃ​ពួក​កូន​ចៅ​អេស៊ើរ តាម​ពូជ​អំបូរ​របស់​គេ។ ឆ្នោត​ទី​ប្រាំមួយ​ត្រូវ​ចំ​លើ​ពួក​កូន​ចៅ​ណែប‌ថា‌លី គឺសម្រាប់​ពួក​កូន​ចៅ​ណែប‌ថា‌លី តាមពូជ​អំបូរ​របស់​គេ។ ឯ​ព្រំ‌ប្រទល់​របស់​គេ​លាត​សន្ធឹង​ពី​ហេឡែប ពី​ដើម​ម៉ៃសាក់​ស្អា‌ណា‌នីម តាម​អាដា‌មី-នេកេប និង​យ៉ាបនាល រហូត​ដល់​ឡាគូម ហើយ​ទៅ​ផុត​ត្រឹម​ទន្លេ​យ័រដាន់។ បន្ទាប់​មក ព្រំ​ប្រទល់​បត់​ទៅ​ខាង​លិច ដល់​អាស‌ណូត-តា‌បោរ ហើយ​ពី​ទី​នោះ​ទៅ​ដល់​ហ៊ូកុក ជាប់​នឹង​សាប់‌យូឡូន​ខាង​ត្បូង និង​ស្រុក​អេស៊ើរ​ខាង​លិច ហើយ​ស្រុក​យូដា​នៅខាង​កើតត្រង់​ទន្លេ​យ័រដាន់។ ក្រុង​ដែល​មាន​កំផែង​ការ​ពារ មាន​ស៊ី‌ឌីម សេរ ហាំម៉ាត រ៉ាកាត គីនេ‌រ៉ែត អាដាម៉ា រ៉ាម៉ា ហាសោរ កេដែស អេទ្រី អេន-ហាសោរ យីរ៉ូន មីក‌ដាល-អែល ហូរែម បេត-អា‌ណាត និង​បេត-សេមែស ទាំង​អស់​មាន​ដប់​ប្រាំបួន​ក្រុង ព្រម​ទាំង​ភូមិ​នានា​ដែល​នៅ​ជុំ​វិញ។ ក្រុង​ទាំង​នេះ និង​ភូមិនានា​ដែល​នៅ​ជុំ‌វិញ ជា​មត៌ក​របស់​កុល‌សម្ព័ន្ធ​នៃ​ពួក​កូន​ចៅ​ណែប‌ថា‌លី តាម​ពូជ​អំបូរ​របស់​គេ។ ចាប់​ឆ្នោត​ទី​ប្រាំពីរ​ត្រូវ​ចំ​លើ​កុល‌សម្ព័ន្ធ​នៃ​ពួក​កូន​ចៅ​ដាន់ តាម​ពូជ​អំបូរ​របស់​គេ។ ឯ​ទឹក​ដីដែល​ជា​ចំណែក​មត៌ក​របស់​គេ មាន​ក្រុង​សូរ៉ាស់ អែស‌ថោល អ៊ារ-សេ‌មែស ស្អាឡា‌ប៊ីន អាយ៉ា‌ឡូន យីត‌ឡា អេឡូន ធីម‌ណា អេក្រុន អែល‌ថ្កេរ គីប‌ថោន បាអាឡាថ យេហ៊ូដ បេនេ-បេរ៉ាក កាថ-រីម៉ូន មេយ៉ារ‌កុន រ៉ាកុន ព្រម​ទាំង​ទឹក​ដី​នៅ​ទល់​មុខ​ក្រុង​យ៉ុប‌ប៉េ។ ពេល​ពួក​កូន​ចៅ​ដាន់​បាត់​បង់​ទឹក​ដី​របស់​ខ្លួន ពួក​កូន​ចៅ​ដាន់​ក៏​ឡើង​ទៅ​ច្បាំង​នឹង​ក្រុង​លេសែម ហើយដណ្ដើម​យក​ក្រុង​នោះ ដោយ​ប្រហារ​អ្នក​ក្រុង​ដោយ​មុខ​ដាវ គេកាន់​កាប់​ក្រុង​នោះ​ជា​កេរ‌អាករ រួច​តាំង​ទី​លំនៅក្នុង​ក្រុង​នោះ ទាំង​ហៅក្រុង​លេសែម​នោះ​ថា ដាន់ តាម​ឈ្មោះ​ដាន់​ជា​បុព្វ‌បុរស​របស់​គេ។ ក្រុង​ទាំង​នោះ និង​ភូមិ​នានា​ដែល​នៅ​ជុំ‌វិញ ជា​មត៌ក​របស់​កុល‌សម្ព័ន្ធ​នៃ​ពួក​កូន​ចៅ​ដាន់ តាមពូជអំបូររបស់​គេ។ កាល​គេ​បាន​បែង​ចែក​ទឹក​ដី​នៅ​ស្រុក​នោះ​ដល់​គ្នា​ជា​មត៌ក​រួច​ហើយ ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ក៏​ប្រគល់​មត៌ក​មួយ​ចំណែក នៅ​កណ្ដាល​ពួក​គេ​ដល់​លោក​យ៉ូស្វេ ជា​កូន​លោក​នុន ទុក​ជា​មត៌ក។ គេ​ប្រគល់​ក្រុង​ធីមណាត-សេរ៉ា នៅ​ស្រុក​ភ្នំ​របស់​អេប្រាអិម ជូន​ដល់​លោក តាម​បង្គាប់​ព្រះ‌យេហូវ៉ា ដូចជា​លោក​បាន​សូម រួច​លោក​ក៏​សង់​ទី​ក្រុង ហើយ​តាំង​ទី​លំនៅ​នៅ​ទី​នោះ។ នេះ​ហើយ​ជា​មត៌ក​ទាំង​ប៉ុន្មាន ដែល​សង្ឃ​អេលា‌សារ និងលោក​យ៉ូស្វេ ជា​កូនលោក​នុន ព្រម​ទាំងពួក​មេ​លើ​វង្សា‌នុវង្ស​នៃ​កុល‌សម្ព័ន្ធ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល បាន​ចែក​ឲ្យ​ដោយ​ចាប់​ឆ្នោត​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ត្រង់​មាត់​ទ្វារ​ត្រសាល​ជំនុំ​នៅ​ស៊ីឡូរ។ ដូច្នេះ គេ​ក៏​បាន​បែង​ចែក​ស្រុក​នោះ​ចប់​សព្វ​គ្រប់​ជា​ស្ថាពរ។

ចែក​រំលែក
អាន យ៉ូស្វេ 19

យ៉ូស្វេ 19:1-51 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ឆ្នោត​លើក​ទី​ពីរ​ត្រូវ​ចំ​លើ​កុល‌សម្ព័ន្ធ​នៃ​កូន​ចៅ​ស៊ីម្មាន តាម​អំបូរ​របស់​ពួក​គេ។ ទឹក​ដី​ដែល​ជា​ចំណែក​មត៌ក​របស់​ពួក​គេ​ស្ថិត​នៅ​ចំ​កណ្ដាល​ទឹក​ដី​របស់​កូន​ចៅ​យូដា។ ពួក​គេ​បាន​ទទួល​ក្រុង​ដូច​ត​ទៅ ទុក​ជា​មត៌ក គឺ​បៀរ‌សេបា សេបា ម៉ូឡា‌ដា ហាត‌សា-‌ស៊ូអាល បាឡា អាសែម អែល‌ថូឡាត បេធូល‌ហោ‌ម៉ា ស៊ីគ‌ឡាក់ បេត-‌ម៉ាកា‌បុត ហាត‌សា-‌សូសា បេត-‌ល្បា‌អូត សារូ‌ហេន គឺ​មាន​ទាំង​អស់​ដប់​បី​ក្រុង និង​ភូមិ​ឯ​ទៀតៗ​ដែល​នៅ​ជិត​ខាង។ ក្រុង​ឯ​ទៀតៗ​មាន: អាយីន រីម៉ូន អេធើរ និង​អាសាន គឺ​មាន​ទាំង​អស់​បួន​ក្រុង និង​ភូមិ​ឯ​ទៀតៗ​ដែល​នៅ​ជិត​ខាង។ បន្ទាប់​មក មាន​ស្រុក​ភូមិ​ទាំង​ប៉ុន្មាន​ដែល​នៅ​ជុំ‌វិញ​ក្រុង​ទាំង​នោះ រហូត​ដល់​បាឡាត-‌បៀរ គឺ​រ៉ាម៉ាត់​ខាង​ត្បូង។ នេះ​ហើយ​ទឹក​ដី​ដែល​ជា​មត៌ក​របស់​កុល‌សម្ព័ន្ធ​នៃ​កូន​ចៅ​ស៊ីម្មាន តាម​អំបូរ​របស់​ពួក​គេ។ ដោយ​ទឹក​ដី​ដែល​ជា​ចំណែក​មត៌ក​របស់​កូន​ចៅ​យូដា​ធំ​ពេក គេ​ក៏​បាន​យក​មួយ​ចំណែក​មក​ចែក​ឲ្យ​កូន​ចៅ​ស៊ីម្មាន។ ហេតុ​នេះ ទើប​ទឹក​ដី​របស់​កូន​ចៅ​ស៊ីម្មាន​ស្ថិត​នៅ​កណ្ដាល​ទឹក​ដី​យូដា។ ឆ្នោត​លើក​ទី​បី​ត្រូវ​ចំ​លើ​កូន​ចៅ​សាប់យូ‌ឡូន តាម​អំបូរ​របស់​ពួក​គេ។ ទឹក​ដី​របស់​គេ​លាត​សន្ធឹង​រហូត​ដល់​សា‌រីដ។ ព្រំ‌ប្រទល់​ឡើង​ឆ្ពោះ​ទៅ​ទិស​ខាង​លិច​រហូត​ដល់​ម៉ារ៉ា‌ឡា ហើយ​ទៅ​ដល់​ដាបា‌សែត និង​រហូត​ទៅ​ដល់​ទឹក​ធ្លាក់ ដែល​នៅ​ទល់​មុខ​នឹង​យុក‌នាម។ ពី​សារីដ ព្រំ‌ប្រទល់​នេះ​បត់​ទៅ​ទិស​ខាង​កើត ដល់​ព្រំ‌ប្រទល់​ស្រុក​គីស្លូត-‌តា‌បោរ បន្ត​ទៅ​ដល់​ដាប្រាត ហើយ​ឡើង​ទៅ​យ៉ាភា។ បន្ទាប់​មក ព្រំ‌ប្រទល់​នេះ​បន្ត​ទៅ​ខាង​កើត​រហូត​ដល់​គីតា-‌ហេ‌ភើរ អ៊ីតា-‌កាស៊ីន ហើយ​ទៅ​ដល់​រីម៉ូន រួច​បត់​ទៅ​ណេយ៉ា។ ព្រំ‌ប្រទល់​នេះ​វាង​ទៅ​ខាង​ជើង​ហាណា‌ថូន ហើយ​ទៅ​ដល់​ជ្រោះ​យីប‌ថា-‌អែល។ ទឹក​ដី​នេះ​មាន​ទាំង​អស់​ដប់‌ពីរ​ក្រុង និង​ភូមិ​ឯ​ទៀតៗ​ដែល​នៅ​ជិត​ខាង ក្នុង​ចំណោម​ក្រុង​ទាំង​នោះ​មាន​កាថាត ណា-‌ហា‌ឡាល់ ស៊ីម‌រ៉ូន យីដា‌ឡា និង​បេថ្លេ‌ហិម​ជា​ដើម។ ក្រុង និង​ស្រុក​ភូមិ​ទាំង​នោះ ជា​ចំណែក​មត៌ក​របស់​កូន​ចៅ​សាប់យូ‌ឡូន តាម​អំបូរ​របស់​ពួក​គេ។ ឆ្នោត​លើក​ទី​បួន​ត្រូវ​ចំ​លើ​កូន​ចៅ​អ៊ីសា‌ខារ តាម​អំបូរ​របស់​ពួក​គេ។ ទឹក​ដី​របស់​គេ​មាន​ក្រុង​យេស‌រាល គីសា‌ឡូត ស៊ូ‌ណែម ហាផា‌រ៉ែម ស៊ីអូន អាណា‌ក្រាត រ៉ាប៊ីត គីស‌យ៉ូន អាបេស រេមេត អេន-‌កានីម អេន-‌ហាដា បេត‌ផាសេ។ ព្រំ‌ប្រទល់​នៃ​ទឹក​ដី​នេះ​ភ្ជាប់​ទៅ​នឹង​ក្រុង​តាបោរ សា‌ហាត់ ស៊ីម៉ា បេតសេមែស ហើយ​ទៅ​ដល់​ទន្លេ​យ័រដាន់។ មាន​ទាំង​អស់​ដប់​ប្រាំ​មួយ​ក្រុង និង​ភូមិ​ឯ​ទៀតៗ​ដែល​នៅ​ជិត​ខាង។ ក្រុង និង​ស្រុក​ភូមិ​ទាំង​នោះ ជា​ចំណែក​មត៌ក​របស់​កុល‌សម្ព័ន្ធ​នៃ​កូន​ចៅ​អ៊ីសា‌ខារ តាម​អំបូរ​របស់​ពួក​គេ។ ឆ្នោត​លើក​ទី​ប្រាំ​ត្រូវ​ចំ​លើ​កុល‌សម្ព័ន្ធ​នៃ​កូន​ចៅ​អេ‌ស៊ើរ តាម​អំបូរ​របស់​ពួក​គេ។ ទឹក​ដី​របស់​គេ​មាន​ក្រុង​ហែល‌កាថ ហាលី បេថែន អាក‌សាប អាឡា‌មេឡេក អាម៉ាដ មីសាល។ នៅ​ទិស​ខាង​លិច ព្រំ‌ប្រទល់​នៃ​ទឹក​ដី​នេះ​ទៅ​ដល់​ភ្នំ​កើមែល ដោយ​កាត់​តាម​ស៊ី‌ហោរ-‌លីប‌ណាថ។ នៅ​ខាង​កើត ព្រំ‌ប្រទល់​ឡើង​ទៅ​ដល់​បេតដា‌កូន ជាប់​នឹង​ទឹក​ដី​សាប់យូ‌ឡូន និង​ជ្រលង​ភ្នំ​យីបថា‌អែល រួច​បត់​ទៅ​ទិស​ខាង​ជើង ដល់​បេតអេ‌មេក និង​ណេ‌យែល ហើយ​កាត់​តាម​ខាង​ឆ្វេង​ក្រុង​កាប៊ូល ទៅ​ដល់​អេប្រូន រេហូប ហាំម៉ូន និង​ខាណា រហូត​ដល់​ក្រុង​ស៊ីដូន​មហា​នគរ។ បន្ទាប់​មក ព្រំ‌ប្រទល់​នេះ​បត់​ឆ្ពោះ​ទៅ​រ៉ាម៉ា រហូត​ដល់​បន្ទាយ​ទីរ៉ុស និង​ហូសា រួច​ទៅ​ដល់​សមុទ្រ​មេឌី‌ទែរ៉ាណេ ដោយ​កាត់​តាម​ភូមិ​ភាគ​អាក‌ស៊ីប។ បន្ទាប់​មក មាន​ក្រុង​អ៊ូម៉ា អាផេក និង​រេហូប។ មាន​ទាំង​អស់​ម្ភៃ​ពីរ​ក្រុង និង​ភូមិ​ឯ​ទៀតៗ​ដែល​នៅ​ជិត​ខាង។ ក្រុង និង​ស្រុក​ភូមិ​ទាំង​នោះ ជា​ចំណែក​មត៌ក​របស់​កុល‌សម្ព័ន្ធ​នៃ​កូន​ចៅ​អេ‌ស៊ើរ តាម​អំបូរ​របស់​ពួក​គេ។ ឆ្នោត​លើក​ទី​ប្រាំ​មួយ​ត្រូវ​ចំ​លើ​កូន​ចៅ​ណែប‌ថាលី តាម​អំបូរ​របស់​ពួក​គេ។ ព្រំ‌ប្រទល់​របស់​គេ​លាត​សន្ធឹង​ពី​ហេលេប ពី​ដើម​ជ្រៃ​សាន‌ណានីម កាត់​តាម​អាដា‌មី-‌ណេ‌កិប និង​យ៉ាប់‌នាល រហូត​ទៅ​ដល់​ឡាក់​គូម និង​ទន្លេ​យ័រដាន់។ នៅ​ខាង​លិច ព្រំ‌ប្រទល់​បត់​ទៅ​អាស‌ណូត-‌តា‌បោរ ហើយ​ទៅ​ដល់​ហ៊ូកុក។ ព្រំ‌ប្រទល់​នេះ​ភ្ជាប់​តាម​បណ្ដោយ​ទឹក​ដី​សាប់​យូឡូន​ផ្នែក​ខាង​ត្បូង និង​ទឹក​ដី​អេ‌ស៊ើរ និង​យូដា​ផ្នែក​ខាង​លិច ហើយ​នៅ​ខាង​កើត​មាន​ទន្លេ​យ័រដាន់។ ក្រុង​ដែល​មាន​កំពែង​ក្នុង​ស្រុក​នេះ គឺ​ស៊ី‌ឌីម‌សេរ ហាំម៉ាត់ រ៉ាកាត់ គីនេ‌រ៉េត អាដា‌ម៉ា រ៉ាម៉ា ហា‌សោរ កេដែស អេទ្រី អេន-‌ហាសោរ យីរ៉ូន មីក‌ដាល-‌អែល ហូរេម បេត‌អា‌ណាត និង​បេតសេមែស។ មាន​ទាំង​អស់​ដប់​ប្រាំ​បួន​ក្រុង និង​ភូមិ​ឯ​ទៀតៗ​ដែល​នៅ​ជិត​ខាង។ ក្រុង និង​ស្រុក​ភូមិ​ទាំង​នោះ ជា​ចំណែក​មត៌ក​របស់​កុល‌សម្ព័ន្ធ​នៃ​កូន​ចៅ​ណែប‌ថាលី តាម​អំបូរ​របស់​ពួក​គេ។ ឆ្នោត​លើក​ទី​ប្រាំ‌ពីរ​ត្រូវ​ចំ​លើ​កុល‌សម្ព័ន្ធ​នៃ​កូន​ចៅ​ដាន់ តាម​អំបូរ​របស់​ពួក​គេ។ ទឹក​ដី​ដែល​ជា​ចំណែក​មត៌ក​របស់​គេ​មាន​ក្រុង​សូរ៉ាស់ អែស‌ថោល-អ៊ារសេ‌មែស សាឡា‌ប៊ីន អាយ៉ា‌ឡូន យីត-‌ឡា អេឡូន ធីមណា អេក្រូន អែល‌ថ្កេរ គី‌ថោន បាឡាត យេហ៊ូដ បេនេ-‌បេរ៉ាក់ កាថ-‌រីម៉ូន ស្ទឹង​មេយ៉ារ‌កូន និង​រ៉ាកូន ព្រម​ទាំង​ទឹក​ដី​ដែល​នៅ​ទល់​មុខ​ក្រុង​យ៉ុប‌ប៉េ។ ពេល​កូន​ចៅ​ដាន់​បាត់​ទឹក​ដី​របស់​ខ្លួន គេ​ក៏​លើក​ទ័ព​ទៅ​វាយ​ក្រុង​លេសែម ហើយ​ដណ្ដើម​យក​ក្រុង​នោះ​បាន។ ពួក​គេ​បាន​កាប់​សម្លាប់​អ្នក​ក្រុង​ដោយ​មុខ​ដាវ ហើយ​កាន់​កាប់​ក្រុង​នោះ។ ពួក​គេ​ក៏​តាំង​ទី​លំ‌នៅ​ក្នុង​ក្រុង​នោះ ហើយ​ដូរ​ឈ្មោះ​ក្រុង​លេសែម​ថា «ដាន់» តាម​ឈ្មោះ​បុព្វបុរស​របស់​គេ​វិញ។ ក្រុង និង​ស្រុក​ភូមិ​ទាំង​នោះ ជា​ចំណែក​មត៌ក​របស់​កុល‌សម្ព័ន្ធ​នៃ​កូន​ចៅ​ដាន់ តាម​អំបូរ​របស់​ពួក​គេ។ កាល​ជន‌ជាតិ​អ៊ីស្រា‌អែល​បែង​ចែក​ទឹក​ដី​នៅ​ស្រុក​នោះ តាម​ព្រំ‌ប្រទល់​របស់​គេ​នីមួយៗ​រួច​ហើយ គេ​ក៏​ចែក​ទឹក​ដី​មួយ​ចំណែក​ជូន​លោក​យ៉ូស្វេ ជា​កូន​របស់​លោក​នូន ទុក​ជា​មត៌ក​ដែរ។ ពួក​គេ​បាន​ជូន​ក្រុង​ធីម៉្នាត-‌សេរ៉ា នៅ​តំបន់​ភ្នំ​អេប្រាអ៊ីម តាម​សំណូម​ពរ​របស់​លោក ស្រប​តាម​បញ្ជា​របស់​ព្រះ‌អម្ចាស់។ លោក​បាន​សង់​ទីក្រុង​ឡើង​វិញ រួច​តាំង​ទី​លំ‌នៅ​នៅ​ទី​នោះ។ លោក​បូជា‌ចារ្យ*​អេឡា​សារ និង​លោក​យ៉ូស្វេ ជា​កូន​របស់​លោក​នូន ព្រម​ទាំង​មេ​ក្រុម​គ្រួសារ​របស់​កុល‌សម្ព័ន្ធ​នានា​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល បាន​ចែក​ទឹក​ដី​ទាំង​នេះ​ជា​មត៌ក​ឲ្យ​ពួក​គេ ដោយ​ចាប់​ឆ្នោត​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ត្រង់​មាត់​ទ្វារ​ព្រះ​ពន្លា​ជួប​ព្រះ‌អម្ចាស់​នៅ​ស៊ីឡូ។ ពួក​គេ​បាន​បែង​ចែក​ស្រុក​នោះ​ចប់​សព្វ​គ្រប់​ជា​ស្ថាពរ។

ចែក​រំលែក
អាន យ៉ូស្វេ 19

យ៉ូស្វេ 19:1-51 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

គេ​ចាប់​ឆ្នោត​ទី​២​ឲ្យ​ស៊ីម្មាន គឺ​ឲ្យ​ពូជ​អំបូរ​ពួក​កូន​ចៅ​ស៊ីម្មាន​តាម​គ្រួ​គេ​ទាំង​ប៉ុន្មាន ហើយ​មរដក​គេ​ក៏​ត្រូវ​ត្រង់​កណ្តាល​មរដក​របស់​ពួក​កូន​ចៅ​យូដា ឯ​មរដក​របស់​គេ គឺ​ជា​ក្រុង​ប្អៀរ-សេបា​១ សេបា​១ ម៉ូឡាដា​១ ហាសា-ស៊ូអាល​១ បាឡា​១ អាសែម​១ អែល‌ថូឡាត​១ បេធូល​១ ហោម៉ា​១ ស៊ីក‌ឡាក់​១ បេត-ម៉ារ‌កាបូត​១ ហាសា-ស៊ូសា​១ បេត-ល្បាអូត​១ នឹង​សារូ‌ហែន​១ ទាំង​អស់​មាន​១៣​ក្រុង ព្រម​ទាំង​ភូមិ​ទាំង​ប៉ុន្មាន​ផង ក្រុង​អាយីន​១ រីម៉ូន​១ អេធើរ​១ ហើយ​អាសាន​១ ទាំង​អស់​មាន​៤​ក្រុង ព្រម​ទាំង​ភូមិ​ទាំង​ប៉ុន្មាន​ផង នឹង​ស្រុក​ទាំង​អស់​ដែល​នៅ​ជុំវិញ​ទី​ក្រុង​ទាំង​នោះ រហូត​ដល់​ប្អាឡាត-ប្អៀរ នឹង​រ៉ាម៉ាត ដែល​នៅ​ស្រុក​ត្បូង នេះ​ហើយ​ជា​មរដក របស់​ពូជ​អំបូរ​ពួក​កូន​ចៅ​ស៊ីម្មាន តាម​គ្រួ​គេ​ទាំង​ប៉ុន្មាន ឯ​មរដក​ពួក​កូន​ចៅ​ស៊ីម្មាន​នេះ គឺ​បាន​ដក​យក​ពី​ចំណែក​ពួក​កូន​ចៅ​យូដា ដ្បិត​ចំណែក​ពួក​កូន​ចៅ​យូដា​ធំ​ពេក គេ​នៅ​មិន​អស់​ទេ ហេតុ​នោះ​បាន​ជា​ពួក​កូន​ចៅ​ស៊ីម្មាន​បាន​មរដក​របស់​គេ នៅ​កណ្តាល​មរដក​របស់​ពួក​យូដា។ គេ​ចាប់​ឆ្នោត​ទី​៣​ឲ្យ​ពួក​កូន​ចៅ​សាប់‌យូល៉ូន​តាម​គ្រួ​គេ​ទាំង​ប៉ុន្មាន ឯ​ព្រំ‌ដែន​របស់​មរដក​គេ នោះ​រហូត​ដល់​សារីឌ ព្រំ​គេ​ឡើង​ទៅ​ឯ​ខាង​លិច​រហូត​ដល់​ម៉ារ៉ាឡា ហើយ​ដល់​ដាបា‌សែត រួច​ក៏​ដំរង់​ទៅ​ឯ​ស្ទឹង​ដែល​ហូរ​ទៅ​ខាង​មុខ​យ៉ុក‌នាម ហើយ​ត្រង់​សារីឌ​ក៏​បត់​ទៅ​ឯ​ខាង​កើត​ដល់​ព្រំ​គីស្លូត-តា‌បោរ រួច​ក៏​ចេញ​មក​ត្រង់​ដាប្រាត​ឡើង​ទៅ​ដល់​យ៉ាភា ពី​ទី​នោះ​ក៏​បណ្តោយ​ទៅ​ឯ​ខាង​កើត​តាម​គីតា-ហេភើរ នឹង​អ៊ីតា-កាស៊ីន ហើយ​នឹង​រីម៉ូន​រហូត​ដល់​នេយ៉ា រួច​ក៏​បត់​ទៅ​ឯ​ខាង​ជើង​ដល់​ហាណាថូន ហើយ​ចេញ​មក​ក្នុង​ច្រក​ភ្នំ​យីបថា-អែល មាន​ក្រុង​កាថាត​១ ណាហា‌ឡាល​១ ស៊ីមរ៉ុន​១ យីដាឡា​១ នឹង​បេថ្លេ‌ហិម​១ ទាំង​អស់​មាន​១២​ក្រុង ព្រម​ទាំង​ភូមិ​ទាំង​ប៉ុន្មាន​ផង ទី​ក្រុង​ទាំង​នេះ នឹង​ភូមិ​ទាំង​ប៉ុន្មាន​នៅ​ជុំវិញ នោះ​ជា​មរដក​របស់​ផង​ពួក​កូន​ចៅ​សាប់‌យូល៉ូន​តាម​គ្រួ​គេ​ទាំង​ប៉ុន្មាន។ គេ​ចាប់​ឆ្នោត​ទី​៤​ឲ្យ​ពួក​អ៊ីសាខារ គឺ​ឲ្យ​ពួក​កូន​ចៅ​អ៊ីសាខារ​តាម​គ្រួ​គេ ឯ​ព្រំ‌ដែន​របស់​គេ នោះ​ទៅ​តាម​យេស‌រាល គីសា‌ឡូត ស៊ូណែម ហាផា‌រែម ស៊ីអូន អាណា‌ក្រាត រ៉ាប៊ីត គីស‌យ៉ូន អាបែស រេមែត អេន-កានីម អេន-ហាដា នឹង​បេត‌ផាសេ រួច​ក៏​ដំរង់​ទៅ​ឯ​ភ្នំ​តាបោរ ក្រុង​សាហា‌ស៊ីម៉ា បេត-សេមែស ហើយ​ចេញ​ទៅ​ផុត​ត្រឹម​ទន្លេ​យ័រដាន់ ទាំង​អស់​មាន​១៦​ក្រុង ព្រម​ទាំង​ភូមិ​ទាំង​ប៉ុន្មាន​ផង ទី​ក្រុង​ទាំង​នេះ នឹង​ភូមិ​ទាំង​ប៉ុន្មាន​នៅ​ជុំវិញ ជា​មរដក​របស់​ពូជ​អំបូរ​ពួក​កូន​ចៅ​អ៊ីសាខារ​តាម​គ្រួ​គេ​ទាំង​ប៉ុន្មាន។ គេ​ចាប់​ឆ្នោត​ទី​៥​ឲ្យ​ពូជ​អំបូរ​ពួក​កូន​ចៅ​អេស៊ើរ​តាម​គ្រួ​គេ ឯ​ព្រំ‌ដែន​របស់​គេ នោះ​គឺ​ជា​ក្រុង​ហេលកាត ហាលី បេថែន អាកសាប អាឡាម្លេក អាម្អាត នឹង​មីសាល រួច​ក៏​ដំរង់​ទៅ​ឯ​ខាង​លិច ដល់​ភ្នំ​កើមែល រហូត​ដល់​ស៊ីហោរ-លីប‌ណាត ពី​ទី​នោះ​ក៏​បត់​ទៅ​ឯ​ខាង​កើត​ដល់​បេត-ដាកុន រហូត​ដល់​ខែត្រ​សាប់‌យូល៉ូន នឹង​ច្រក​ភ្នំ​យីបថា-អែល រួច​ទៅ​ឯ​ខាង​ជើង​ដល់​បេត-អេមែក នឹង​ណ្អែល ហើយ​បណ្តោយ​ទៅ​តាម​ខាង​ឆ្វេង​នៃ​កាបួល ដល់​អេប្រុន រេហុប ហាំម៉ូន នឹង​ខាណា រហូត​ដល់​ក្រុង​ស៊ីដូន​ធំ រួច​ក៏​បត់​ទៅ​ដល់​រ៉ាម៉ា នឹង​ទីរ៉ុស​ដ៏​ជា​ក្រុង​មាំ‌មួន រួច​ក៏​បត់​ទៅ​ដល់​ហូសា ហើយ​ចេញ​ទៅ​ផុត​ត្រឹម​សមុទ្រ​តាម​ស្រុក​អាក់‌ស៊ីប ក៏​មាន​ក្រុង​អ៊ូម៉ា អាផែក នឹង​រេហុប​ទៀត ទាំង​អស់​មាន​២២​ក្រុង ព្រម​ទាំង​ភូមិ​ទាំង​ប៉ុន្មាន​ផង ទី​ក្រុង​ទាំង​នេះ នឹង​ភូមិ​នៅ​ជុំវិញ​ទាំង​ប៉ុន្មាន ជា​មរដក​របស់​ពូជ​អំបូរ​ពួក​កូន​ចៅ​អេស៊ើរ តាម​គ្រួ​គេ​ទាំង​ប៉ុន្មាន។ គេ​ចាប់​ឆ្នោត​ទី​៦​ឲ្យ​ពួក​កូន​ចៅ​ណែប‌ថាលី គឺ​ឲ្យ​ពួក​កូន​ចៅ​ណែប‌ថាលី​តាម​គ្រួ​គេ ឯ​ព្រំ‌ដែន​របស់​គេ​នោះ​ចាប់​តាំង​ពី​ហេឡែប គឺ​ពី​ដើម​ម៉ៃសាក់​ស្អា‌ណា‌នីម​តាម​អាដាមី-នេកេប នឹង​យ៉ាបនាល រហូត​ដល់​ឡាគូម​ទៅ​ផុត​ត្រឹម​ទន្លេ​យ័រដាន់ ពី​ទី​នោះ​ក៏​បត់​ទៅ​ឯ​ខាង​លិច​ដល់​ភ្នំ​អាស‌ណូត-តា‌បោរ នឹង​ហ៊ូកុក ហើយ​ទៅ​ដល់​នឹង​ស្រុក​សាប់‌យូល៉ូន​ខាង​ត្បូង នឹង​ស្រុក​អេស៊ើរ​ខាង​លិច ហើយ​នឹង​ស្រុក​យូដា​នៅ​ត្រង់​ទន្លេ​យ័រដាន់​ខាង​កើត ឯ​អស់​ទាំង​ទី​ក្រុង​មាំ‌មួន នោះ​គឺ​ស៊ីឌីម​១ សេរ​១ ហាំម៉ាត​១ រ៉ាកាត​១ គីនេ‌រ៉ែត​១ អាដាម៉ា​១ រ៉ាម៉ា​១ ហាសោរ​១ កេដែស​១ អេទ្រី​១ អេន-ហាសោរ​១ យីរ៉ូន​១ មីក‌ដាល-អែល​១ ហូរែម​១ បេត-អា‌ណាត​១ នឹង​បេត-សេមែស​១ ទាំង​អស់​មាន​១៩​ក្រុង ព្រម​ទាំង​ភូមិ​ទាំង​ប៉ុន្មាន​ផង ទី​ក្រុង​ទាំង​នេះ នឹង​ភូមិ​នៅ​ជុំវិញ​ទាំង​ប៉ុន្មាន ជា​មរដក​របស់​ពូជ​អំបូរ​ពួក​កូន​ចៅ​ណែប‌ថាលី តាម​គ្រួ​គេ​ទាំង​ប៉ុន្មាន។ គេ​ចាប់​ឆ្នោត​ទី​៧​ឲ្យ​ពូជ​អំបូរ​ពួក​កូន​ចៅ​ដាន់ តាម​គ្រួ​គេ ឯ​ព្រំ‌ដែន​មរដក​របស់​គេ នោះ​គឺ​ជា​ក្រុង​សូរ៉ាស អែស‌ថោល អ៊ារ-សេមែស ស្អាឡា‌ប៊ីន អាយ៉ា‌ឡូន យីត‌ឡា អេឡូន ធីមណា អេក្រុន អែលថ្កេរ គីប‌ថោន ប្អាឡាត យេហ៊ូឌ បេនេ-បេរ៉ាក កាថ-រីម៉ូន មេយ៉ារ‌កុន រ៉ាកុន ព្រម​ទាំង​ដែន​ស្រុក​ទល់​មុខ​នឹង​យ៉ុបប៉េ ឯ​ដែន​ស្រុក​របស់​ពួក​កូន​ចៅ​ដាន់ នោះ​ក៏​ផ្សាយ​ចេញ​ពី​ស្រុក​គេ​ទៅ ដ្បិត​គេ​ឡើង​ទៅ​ច្បាំង​នឹង​ក្រុង​លេសែម ហើយ​វាយ​យក​បាន​ដោយ​មុខ​ដាវ រួច​ក៏​នៅ​ក្នុង​ស្រុក​នោះ ទុក​ជា​កេរ‌អាករ​របស់​គេ គេ​ដាក់​ឈ្មោះ​ក្រុង​លេសែម​នោះ​ថា ដាន់ តាម​ឈ្មោះ​ដាន់​ជា​ឰយុកោ​គេ ទី​ក្រុង​ទាំង​នោះ នឹង​ភូមិ​នៅ​ជុំវិញ​ទាំង​ប៉ុន្មាន ជា​មរដក​របស់​ពូជ​អំបូរ​ពួក​កូន​ចៅ​ដាន់ តាម​គ្រួ​គេ​ទាំង​ប៉ុន្មាន។ កាល​គេ​បាន​ចែក​ស្រុក​ជា​មរដក​ដល់​គ្នា តាម​ព្រំ​ប្រទល់​រួច​ហើយ នោះ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ក៏​ឲ្យ​មរដក​ដល់​យ៉ូស្វេ​ជា​កូន​នុន នៅ​ជា​កណ្តាល​ស្រុក​គេ​ដែរ គេ​ឲ្យ​ទី​ក្រុង​ធីម៉្នាត-សេរ៉ា នៅ​ក្នុង​ភ្នំ​របស់​ស្រុក​អេប្រា‌អិម​ដល់​លោក តាម​បង្គាប់​ព្រះ‌យេហូវ៉ា ដូច​ជា​លោក​បាន​សូម រួច​លោក​ក៏​សង់​ទី​ក្រុង ហើយ​តាំង​ទី​លំនៅ​នៅ​ទី​នោះ។ នេះ​ហើយ​ជា​មរដក​ទាំង​ប៉ុន្មាន​ដែល​អេលាសារ​ដ៏​ជា​សង្ឃ នឹង​យ៉ូស្វេ ជា​កូន​នុន ហើយ​នឹង​ពួក​វង្សា‌នុវង្ស​នៃ​ពូជ​អំបូរ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ទាំង​ប៉ុន្មាន បាន​ចែក​ដល់​គេ ដោយ​ចាប់​ឆ្នោត ចំពោះ​ព្រះ‌យេហូវ៉ា នៅ​មាត់​ទ្វារ​ត្រសាល​ជំនុំ ត្រង់​ស៊ីឡូរ ដូច្នេះ គេ​ក៏​បាន​សំរេច​ការ​ចែក​ស្រុក​ហើយ​ជា​ស្រេច។

ចែក​រំលែក
អាន យ៉ូស្វេ 19