យ៉ូស្វេ 18:1-3

យ៉ូស្វេ 18:1-3 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

បន្ទាប់​មក ក្រុម​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​មូល​បាន​ជួប​ប្រជុំ​គ្នា​នៅ​ស៊ីឡូ ហើយ​ដំឡើង​ត្រសាល​ជំនុំ​នៅ​ទី​នោះ។ ស្រុក​នោះ​ទាំង​មូល​ក្រាប​ចុះ​ចូល​នៅ​ចំពោះ​ពួក​គេ។ ប៉ុន្ដែ ក្នុង​ចំណោម​ពួក​កូន​ចៅ​អ៊ីស្រា‌អែល នៅ​មាន​កុល‌សម្ព័ន្ធ​ប្រាំពីរ ដែល​មិន​ទាន់​បាន​ទទួល​ចំណែក​មត៌ក​នៅ​ឡើយ។ ដូច្នេះ លោក​យ៉ូស្វេ​មាន​ប្រសាសន៍​ទៅ​កាន់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថា៖ «តើ​អ្នក​រាល់​គ្នា​អែ​អង់​ដល់​កាល​ណា​ទៀត ទើប​ទៅ​ចាប់​យក​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នា​បាន​ប្រទានឲ្យ?

ចែក​រំលែក
អាន យ៉ូស្វេ 18