យ៉ូស្វេ 17:12-13
យ៉ូស្វេ 17:12-13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ប៉ុន្តែ ពួកកូនចៅម៉ាណាសេពុំអាចបណ្តេញពួកសាសន៍កាណាន ដែលនៅទីក្រុងទាំងនោះចេញបានទេ គឺគេប្ដេជ្ញាចិត្តរស់នៅក្នុងស្រុកនោះដដែល។ ប៉ុន្ដែ កាលប្រជាជនអ៊ីស្រាអែលមានកម្លាំងកាន់តែខ្លាំង គេបង្ខំឲ្យពួកសាសន៍កាណានធ្វើការជាទម្ងន់ តែមិនបានបណ្តេញគេឲ្យចេញអស់ទាំងស្រុងទេ។
យ៉ូស្វេ 17:12-13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ប៉ុន្តែ កូនចៅម៉ាណាសេពុំអាចបណ្ដេញជនជាតិកាណានចេញពីក្រុងទាំងនោះទេ ជនជាតិកាណានប្ដេជ្ញាចិត្តរស់នៅក្នុងស្រុកនោះដដែល។ ពេលជនជាតិអ៊ីស្រាអែលបានរឹងប៉ឹងមាំមួនហើយ ពួកគេបង្ខិតបង្ខំជនជាតិកាណានឲ្យធ្វើការជាទម្ងន់ ប៉ុន្តែ ពួកគេពុំអាចបណ្តេញជនជាតិនេះចេញពីស្រុកឡើយ។
យ៉ូស្វេ 17:12-13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ប៉ុន្តែ ពួកកូនចៅម៉ាន៉ាសេពុំអាចនឹងបណ្តេញពួកសាសន៍កាណាន ដែលនៅទីក្រុងទាំងនោះចេញបានទេ គឺគេផ្តាច់ចិត្តនឹងនៅជាប់ក្នុងស្រុកនោះវិញ តែកាលពួកកូនចៅអ៊ីស្រាអែលបានមានកំឡាំងឡើង នោះក៏បង្ខំឲ្យពួកសាសន៍កាណាននោះធ្វើការបំរើខ្លួន ឥតបានបណ្តេញគេអស់រលីងទេ។