យ៉ូស្វេ 14:6
យ៉ូស្វេ 14:6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
គ្រានោះ ពួកកូនចៅយូដានាំគ្នាចូលមកជួបលោកយ៉ូស្វេនៅគីលកាល។ លោកកាលែបជាកូនលោកយេភូនេ ជាពួកកេណាស មានប្រសាសន៍មកកាន់លោកយ៉ូស្វេថា៖ «លោកជ្រាបសេចក្ដីដែលព្រះយេហូវ៉ាបានមានព្រះបន្ទូលមកលោកម៉ូសេ ជាអ្នកសំណព្វរបស់ព្រះ ពីដំណើរខ្ញុំ និងលោក នៅកាដេស-បារនាហើយ ។
យ៉ូស្វេ 14:6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
កូនចៅយូដាបាននាំគ្នាមកជួបលោកយ៉ូស្វេ នៅគីលកាល់។ ពេលនោះ លោកកាលែប ជាកូនរបស់លោកយេភូនេ ក្នុងអំបូរកេណាស មានប្រសាសន៍មកកាន់លោកយ៉ូស្វេថា៖ «លោកជ្រាបស្រាប់ហើយនូវព្រះបន្ទូលដែលព្រះអម្ចាស់បានបង្គាប់មកលោកម៉ូសេ អ្នកជំនិតរបស់ព្រះជាម្ចាស់ នៅស្រុកកាដេស-បារនា ស្ដីអំពីយើងទាំងពីរ គឺលោក និងខ្ញុំ។
យ៉ូស្វេ 14:6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
គ្រានោះ ពួកកូនចៅយូដាក៏ចូលមកឯយ៉ូស្វេត្រង់គីលកាល រួចកាលែប ជាកូនយេភូនេ ជាពួកកេណាសក៏និយាយនឹងលោកថា លោកជ្រាបសេចក្ដីដែលព្រះយេហូវ៉ាបានមានបន្ទូលមកលោកម៉ូសេ ជាអ្នកសំណប់របស់ព្រះ ពីដំណើរខ្ញុំ នឹងលោក នៅត្រង់កាដេស-បារនាហើយ