យ៉ូស្វេ 11:15-16
យ៉ូស្វេ 11:15-16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឯសេចក្ដីដែលព្រះយេហូវ៉ាបានបង្គាប់មកលោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះអង្គយ៉ាងណា លោកម៉ូសេក៏បង្គាប់ដល់លោកយ៉ូស្វេយ៉ាងនោះ ហើយលោកយ៉ូស្វេក៏ធ្វើតាមដូច្នោះដែរ គឺមិនបានរំលងចោលអ្វីមួយក្នុងចំណោមសេចក្ដីទាំងប៉ុន្មាន ដែលព្រះយេហូវ៉ាបានបង្គាប់មកលោកម៉ូសេឡើយ។ ដូច្នេះ លោកយ៉ូស្វេបានចាប់យកស្រុកនោះទាំងអស់ គឺស្រុកភ្នំ តំបន់ណេកិបទាំងអស់ ស្រុកកូសែនទាំងអស់ តំបន់វាលទំនាប តំបន់អារ៉ាបា និងស្រុកភ្នំរបស់អ៊ីស្រាអែល និងវាលទំនាបនៃតំបន់នោះ
យ៉ូស្វេ 11:15-16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់បង្គាប់មកលោកម៉ូសេជាអ្នកបម្រើរបស់ព្រះអង្គយ៉ាងណា លោកម៉ូសេក៏បានបង្គាប់មកលោកយ៉ូស្វេយ៉ាងនោះដែរ ហើយលោកយ៉ូស្វេធ្វើតាម គឺលោកប្រព្រឹត្តតាមសេចក្ដីទាំងអស់ ដែលព្រះអម្ចាស់បង្គាប់មកលោកម៉ូសេ ឥតមានធ្វេសប្រហែសត្រង់ណាឡើយ។ លោកយ៉ូស្វេយកបានស្រុកនោះទាំងមូល គឺតំបន់ភ្នំ តំបន់ណេកិបទាំងមូល ស្រុកកូសែនទាំងមូល តំបន់វាលទំនាប តំបន់អារ៉ាបា ព្រមទាំងតំបន់ភ្នំស្រុកអ៊ីស្រាអែល និងវាលទំនាបនៃតំបន់នោះ។
យ៉ូស្វេ 11:15-16 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឯសេចក្ដីដែលព្រះយេហូវ៉ាបានបង្គាប់មកលោកម៉ូសេ ជាអ្នកបំរើទ្រង់ នោះលោកម៉ូសេក៏បង្គាប់ដល់យ៉ូស្វេដែរ ហើយយ៉ូស្វេក៏ធ្វើតាមដូច្នោះ លោកមិនបានវៀរបង់ចំពោះអ្វីៗក្នុងគ្រប់ទាំងសេចក្ដី ដែលព្រះយេហូវ៉ាទ្រង់បានបង្គាប់ដល់លោកម៉ូសេឡើយ។ ដូច្នេះ យ៉ូស្វេបានចាប់យកស្រុកនោះទាំងអស់ គឺស្រុកភ្នំ ស្រុកត្បូង ស្រុកកូសែនទាំងអស់ ស្រុកទំនាប ហើយស្រុកវាល ព្រមទាំងស្រុកភ្នំ ទាំងស្រុកទំនាបរបស់ស្រុកអ៊ីស្រាអែលផង