យ៉ូស្វេ 10:24-26

យ៉ូស្វេ 10:24-26 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

កាល​គេ​បាន​នាំ​ស្តេច​ទាំង​នោះ​ចេញ​ជួប​លោក​យ៉ូស្វេ​ហើយ លោក​យ៉ូស្វេ​ក៏​ហៅ​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​មក ហើយមាន​ប្រសាសន៍​ទៅកាន់​ពួក​មេ‌ទ័ព ដែល​បាន​រួម​ប្រយុទ្ធ​ជា​មួយ​លោក​ថា៖ «ចូល​ឲ្យ​ជិត​មក៍ ហើយ​យក​ជើង​ជាន់​ក​ស្តេច​ទាំង​នេះ​ទៅ»។ ដូច្នេះ គេ​ក៏​ចូលមក ហើយ​ជាន់​ក​ស្តេច​ទាំង​នោះ។ លោក​យ៉ូស្វេ​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា៖ «មិន​ត្រូវ​ភ័យ​ខ្លាច ឬ​ស្រយុត​ចិត្ត​ឡើយ ត្រូវ​មាន​កម្លាំង និង​ចិត្ត​ក្លាហាន​ឡើង ដ្បិត​ព្រះ‌យេហូវ៉ា​នឹង​ធ្វើ​បែប​នេះចំពោះ​ខ្មាំង​សត្រូវ​ទាំង​អស់ ដែល​អ្នក​ត្រូវ​ត​តាំង​នឹង​គេ» ក្រោយ​មក លោក​យ៉ូស្វេ​ក៏​ប្រហារជីវិត​ស្តេច​ទាំង​នោះ រួច​ព្យួរ​នៅ​ដើម​ឈើ​ប្រាំ​ដើម រហូត​ដល់​ល្ងាច។

ចែក​រំលែក
អាន យ៉ូស្វេ 10

យ៉ូស្វេ 10:24-26 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

កាល​គេ​នាំ​ស្ដេច​ទាំង​ប្រាំ​អង្គ​ចេញ​មក​ជួប​លោក​យ៉ូស្វេ​ហើយ លោក​ក៏​ហៅ​កង‌ទ័ព​អ៊ីស្រា‌អែល​ទាំង​មូល​មក ហើយ​ហៅ​នាយ​ទាហាន​ដែល​រួម​ប្រយុទ្ធ​ជា​មួយ​លោក ឲ្យ​ចូល​មក​ជិត និង​យក​ជើង​ជាន់​ក​ស្ដេច​ទាំង​នោះ។ ពួក​នាយ​ទាហាន​ក៏​នាំ​គ្នា​ចូល​មក ហើយ​ជាន់​ក​ស្ដេច​ទាំង​នោះ។ លោក​យ៉ូស្វេ​មាន​ប្រសាសន៍​ទៅ​កាន់​ពួក​គេ​ថា៖ «កុំ​ភ័យ​ខ្លាច​អ្វី កុំ​អស់​សង្ឃឹម​ឡើយ។ ចូរ​មាន​កម្លាំង និង​ទឹក​ចិត្ត​ក្លាហាន​ឡើង ដ្បិត​ព្រះ‌អម្ចាស់​នឹង​ប្រព្រឹត្ត​ចំពោះ​ខ្មាំង​សត្រូវ​ទាំង​អស់​របស់​អ្នក​រាល់​គ្នា​បែប​នេះ​ឯង!»។ លោក​យ៉ូស្វេ​ប្រហារ​ជីវិត​ស្ដេច​ទាំង​នោះ ហើយ​យក​ទៅ​ព្យួរ-ក​នៅ​នឹង​ដើម​ឈើ​ប្រាំ​ដើម។ សព​ស្ដេច​ទាំង​នោះ​នៅ​ជាប់​នឹង​ដើម​ឈើ​រហូត​ដល់​ល្ងាច។

ចែក​រំលែក
អាន យ៉ូស្វេ 10

យ៉ូស្វេ 10:24-26 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

កាល​គេ​បាន​នាំ​ស្តេច​ទាំង​នោះ​ចេញ​មក​ដល់​យ៉ូស្វេ​ហើយ នោះ​យ៉ូស្វេ​ក៏​ហៅ​ប្រជុំ​ពួក​អ៊ីស្រាអែល​ទាំង​អស់​គ្នា​មក រួច​បង្គាប់​ដល់​ពួក​មេ‌ទ័ព​ដែល​បាន​ទៅ​ជា​មួយ​នឹង​លោក​ថា ចូរ​អ្នក​រាល់​គ្នា​មក​ជាន់​ក​ស្តេច​ទាំង​នេះ​ទៅ ដូច្នេះ​គេ​ក៏​មក​ជាន់​ក​ស្តេច​ទាំង​នោះ ហើយ​យ៉ូស្វេ​ប្រាប់​គេ​ថា កុំ​ឲ្យ​ខ្លាច​ឡើយ ក៏​កុំ​ឲ្យ​ស្រយុត​ចិត្ត​ផង ត្រូវ​ឲ្យ​មាន​កំឡាំង នឹង​ចិត្ត​ក្លាហាន​ឡើង ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ធ្វើ​យ៉ាង​នេះ ដល់​ខ្មាំង​សត្រូវ​ទាំង​អស់ ដែល​ឯង​ត្រូវ​ត​តាំង​នឹង​គេ​ដែរ ក្រោយ​មក យ៉ូស្វេ​ក៏​វាយ​សំឡាប់​ស្តេច​ទាំង​នោះ រួច​ព្យួរ​នៅ​ដើម​ឈើ​៥​ដើម ទាល់​តែ​ដល់​ថ្ងៃ​ល្ងាច

ចែក​រំលែក
អាន យ៉ូស្វេ 10